ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិត​ផល​ក្លែង​ក្លាយ​​​​​មាន​ហានិភ័យ​​​ខ្ពស់​​ដល់​សុខ​ភាព​​​​ និង​សុវត្ថិ​ភាព

12 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ ​កាល​ពី​ថ្ងៃទី​​៦​​ កញ្ញា​​ ​នៅ​​​​សាល​​​កាក​បាទ​ក្រហម​កម្ពុជា​​​សាខា​​​ខេត្ត​​​​​ ​មាន​រៀប​ចំ​​​​សិក្ខា​សាលា​​​​បណ្តុះ​បណ្តាល​​​ស្តីពី​​​ការ​ពង្រឹង​​​​សមត្ថ​ភាព​​​គណៈ​កម្មា​ធិការ​​​​​អន្ត​រ​​ក្រសួង​​ ដើម្បី​ស្រាវ​ជ្រាវ​​​​ សើុប​អង្កេត​​​​ផលិត​ផល​​ក្លែង​ក្លាយ​​​ដែល​មាន​ហានិភ័យ​​​​ខ្ពស់​​​ដល់​សុខភាព និង​​សុវត្ថិ​ភាពនៅ​​កម្ពុជា​ ។

ខេត្ត​ស្វាយ​រៀង​ ៖ ​កាល​ពី​ថ្ងៃទី​​៦​​ កញ្ញា​​ ​នៅ​​​​សាល​​​កាក​បាទ​ក្រហម​កម្ពុជា​​​សាខា​​​ខេត្ត​​​​​ ​មាន​រៀប​ចំ​​​​សិក្ខា​សាលា​​​​បណ្តុះ​បណ្តាល​​​ស្តីពី​​​ការ​ពង្រឹង​​​​សមត្ថ​ភាព​​​គណៈ​កម្មា​ធិការ​​​​​អន្ត​រ​​ក្រសួង​​ ដើម្បី​ស្រាវ​ជ្រាវ​​​​ សើុប​អង្កេត​​​​ផលិត​ផល​​ក្លែង​ក្លាយ​​​ដែល​មាន​ហានិភ័យ​​​​ខ្ពស់​​​ដល់​សុខភាព និង​​សុវត្ថិ​ភាពនៅ​​កម្ពុជា​ ។

សិក្ខាសាលា​​​នេះ​ ប្រារព្ធ​​ធ្វើក្រោម​​​​​អធិប​តី​​លោក​​​​សូរ​ ផន​ ​អនុ​រដ្ឋ​លេខាធិការ​​ក្រសួង​​​​មហា​ផ្ទៃ​​​ ​ដោយ​មាន​​​ការ​ចូល​រួម​​ពី​លោក​​ជំទាវ​​​​​​​ ដួង​ ​វណ្ណា​​​​ តំណាង​​​​រាស្ត្រ​​​មណ្ឌល​​​​ស្វាយ​រៀង​​​​ លោក​វរសេនីយ៍​​​ត្រី​​​ ម៉ាណូអែល ប្រ៊ីឃ្វីត អ្នក​ដឹក​នាំបច្ចេក​ទេស​​​​គម្រោង​​​​មេ​គង្គ​​ ​និង​ជា​អ្នក​សម្រប​សម្រួល​​​​ប្រចាំ​​​​តំបន់​​​​​​​នៃសាធា​រណ​រដ្ឋ​បារាំង​​​ ​​​​លោក​ព្រះ​​​រាជ​អាជ្ញា​​​រង​ លោក​ស្នង​ការ​​​រង​ តំណាង​នាយក​ដ្ឋា​​ន​​​សេដ្ឋ​កិច្ច​​​ក្រសួង​​​មហា​ផ្ទៃ​​​​ ប្រធាន​​​​-អនុ​​ប្រធាន​​​​ប៉ុស្តិ៍​​​​នគរ​បាល​​​អន្តោ​ប្រវេសន៍​​​​​​​​​ច្រក​ទ្វារ​អន្ត​រជាតិ​​​​​​បាវិត ​​​​ព្រៃ​វល្លិ មន្ត្រី​គយនិង​រដ្ឋា​ករ​សាខា​ខេត្ត​​ ​មន្ត្រី​កាំ​កុង​​ត្រូល​​ច្រក​ទ្វារ​​អន្ត​រ​ជាតិ​​​​ទាំង​​​​ពីរ​​ កង​​រា​ជ​អាវុធ​ហត្ថ​​​ខេត្ត​ មន្ទីរ​​​​សុខា​ភិបាល​​​ខេត្ត​ ​​​អធិការ​​​​-អធិការ​រង​​​នគរ​បាល​​ស្រុក​​-ក្រុង​​​ទាំង​​៨ ។​

​លោក​​ ចិន សុធា ​នាយករង​​​រដ្ឋ​បាល​​​សាលា​ខេត្ត​ បាន​កត់​សម្គាល់​ក្នុង​របាយ​ការណ៍​ថា ​​បទ​ល្មើស​​​នាំ​ចូល​ផលិត​​ផល​​ក្លែង​ក្លា​យ​​​ពី​ប្រទេស​ជិត​ខាង​​​​​តាម​ច្រក​​របៀង​​​ គឺ​​​មានបញ្ហា​​​ច្រើន ជា​ពិសេស​​​នៅ​រដូវ​ប្រាំង​​​​ ធ្វើ​ឱ្យ​មាន​​​ការ​ពិបាក​​​ទប់​ស្កាត់​​​​​ ដោយ​ខេត្ត​​​​មាន​ច្រក​ទ្វារ​​​​អន្ត​រ​ជាតិ​​​​​២​​ ច្រក​ទ្វេ​ភាគី​​​២ ច្រក​​តំបន់​​៤ និង​ច្រក​របៀង​​​ជា​ច្រើន​​​​ទៀត ។​

លោក​​​ជំទាវ​ ដួង​ វណ្ណា​​ ​តំណាង​​​​​រាស្ត្រ​​​​មណ្ឌល​​ស្វាយ​​​រៀង​​​ បាន​សំណូម​​ពរ​​ដល់​សិក្ខា​​​កាម​ទាំង​អស់​​​​​ពេល​បញ្ចប់​វគ្គ​​​នេះ​ទៅ​​​ ត្រូវ​យក​​​​​ជំនាញ​​​ទៅ​ផ្សព្វ​ផ្សាយ​​​បន្ត​ដល់​​​​អាជីវ​​​ករ​ និង​​ប្រជា​ពល​រដ្ឋ​​​​​ឱ្យ​ពួក​គាត់​​​​​បាន​យល់​ដឹង​​​​អំពី​​​ផលិត​ផល​​​​ក្លែង​ក្លាយ​​​ ដែល​ធ្វើ​​ឱ្យ​ប៉ះ​ពាល់​​​​​​ដល់​សុខ​ភាព​សាធារណៈ​​ ដើម្បី​រួម​គ្នា​ទប់​ស្កាត់​​​ ។

លោក​វរសេនីយ​៍​​​ត្រី ​​ម៉ាណូ​​អែល​ ​​ប្រ៊ីត​​ឃ្វីត​​ ​​មាន​ប្រសាសន៍​ថា ​​ពួក​ឧក្រិដ្ឋ​​​ជន​​​សេដ្ឋ​កិច្ច​​​​​បាន​​ផលិត​​​​​​​ផលិត​ផល​ក្លែង​ក្លាយ​​​​ដូ​ចជា​ ឱ​សថ​​ក្លែង​ក្លាយ​​ ​ប៉ះពាល់​​​​​យ៉ាង​ធ្ងន់​ធ្ងរ​​​​​​ដល់​សុខ​ភាព​​​​មនុស្ស​​​​ដែល​មាន​​​​ជំងឺ​​​ ហើយ​​​ត្រូវ​ការ​ចាំ​​បាច់​​ក្នុង​ការ​​​ព្យា​បាល​​ ។​ ឱ​សថ​ក្លែង​​ក្លាយ​នេះ​ បណ្តាល​ឱ្យ​​​រ​ង​គ្រោះ​ដល់​មនុស្ស​​​​​គ្រប់​គ្នា​ ។ ​ពួក​ឧ​ក្រិដ្ឋ​​​​​ជន​​ កំពុ​ង​​ប្រយុទ្ធជា​​​​មួយ​​​​យើង​​​​ប្រចាំ​ថ្ងៃ​​​​​ ជា​សង្គ្រាមមួយ​​​ដ៏​ពិត​​ប្រាកដ​​​​​ប្រឈម​ជា​មួយ​​​​យើង​ ដូច្នេះ​​រាជ​រដ្ឋា​ភិបាល​​​​កម្ពុជា​​ ​ក៏​ដូច​ជា​​​​នៅលើ​ពិ​​ភព​លោក​ ត្រូវ​​ការ​​គ្រប់​សមត្ថកិច្ច​ចូល​រួម​​​​ ជា​ពិសេស​​​​សកម្ម​ភាព​​​​របស់​អស់​លោក​​​ ​ដើម្បីជា​កម្លាំង​​​​ក្នុង​ការ​ចូល​រួម​​​​ទប់ស្កាត់់​​ ។​

លោក​បន្ត​​​ទៀត​ថា  ​បើ​មាន​​​បទ​​ល្មើស​​​​ត្រូវ​តែ​ធ្វើ​​​កិច្ច​សហ​​ការ​​​​​គ្រប់​ស្ថាប័ន​​ពាក់​ព័ន្ធ ​​​នៅ​ក្នុង​តំបន់​​​ប្រយុទ្ធ ​​​​ ទប់​ស្កាត់​ និង​បង្ក្រាប​ ។ រាជ​រដ្ឋា​ភិបាល​​​​បាន​យក​ចិត្ត​ទុក​ដាក់​​​យ៉ាង​ខ្លាំង​​​​ រួម​គ្នា​​​​ទ្រ​ទ្រង់ ផ្តល់​​ហិរញ្ញ​​ប្ប​ទាន​​ពី​ប្រទេស​​​​បារាំង​ ចាប់​តាំងពី​​​ឆ្នាំ​​​២០១០ ​មក​ និង​បាន​​អនុ​វត្ត​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​នៅ​ប្រទេស​កម្ពុជា​ ​​ហើយ​បាន​​លើក​យក​ជា​មេ​រៀន​​​​​​​​​ទៅ​បរ​​​ទេស​​​ដើម្បីជា​​ឧ​ទា​ហរណ៍​ ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​​​​​​​កំពុង​​អភិ​វឌ្ឍន៍​​នៅ​​លើ​ឆាក​អន្ត​រជាត​ិ​ផង​ដែរ ។​

​លោក​​ សូ​រ​ ផន​ អនុ​រដ្ឋ​​លេខា​ធិការ​​ក្រសួង​មហា​ផ្ទៃ​ និង​ជា​ប្រធាន​គណ​ៈ​​កម្ម​ា​ធិការ​សម្រប​សម្រួល​​​អនុវត្ត​គម្រោង​ FSP Mekong បាន​មាន​​ប្រសាសន៍​​​​​ថា ​​​​​គណៈ​កម្មា​ធិការ​កណ្តាល​​​​ ប្រយុទ្ធ​ប្រឆាំង​​​ផលិត​ផល​ក្លែង​ក្លាយ​​​ដែល​បង្ក​​ឱ្យ​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​សុខ​​ភាព​ និង​សុវ​ត្ថិ​ភាព​ប្រជាពល​រដ្ឋ​​ ។​ ​លោកបាន​ថ្លែង​​អំណរ​គុណ​​​​សាធា​រណ​រដ្ឋ​បា​រាំង​ដែល​ជួយ​​គាំ​​ទ្រ​ ។​ លោក​បាន​ផ្តល់​អំពី​លក្ខ​ណៈ​វិនិច្ឆ័យ​​​របស់​​​ឱ​សថ​​ពិត​ប្រាកដ​​តាម​ផ្លូវ​​បច្ចេក​ទេស​​​មាន​​៣​យ៉ាង​ គឺ​ទី​​១-​​ត្រូវ​​ធានា​ភាព​ពិតប្រាកដ​ថា មិន​មាន​​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​​ ទី​​២-​ត្រូវ​មាន​គុណ​ភាព​ល្អ​​​​ គឺ​ផ្សំ​ដោយ​វត្ថុ​ធាតុ​ដើម​ត្រឹម​ត្រូវ​​​ តាម​លក្ខណៈ​បច្ចេក​ទេស​ និង​​ទទួល​ការ​ត្រួត​ពិនិត្យ​ពី​ក្រសួង​​ ​ស្ថាប័ន​ជំនាញ​​រួច​ហើយ​ និង​​ទី​​៣-​ត្រូវ​មាន​ប្រសិទ្ធភាព​អា​ច​ព្យា​បាល​ជំងឺ​​​ដោយ​​ឱសថ​នោះ​មាន​​​​​សា​រធា​តុ​សកម្ម​​សម​ស្រប​ ។ ​ឱ​ស​ថ​អា​ច​​លក់​​នៅលើ​ទី​ផ្សារ​បាន​​ ​លុះ​ត្រា​តែ​មាន​ច្បាប់​អនុ​ញ្ញាត​ព​ី​ក្រសួង​សុខ​ា​ភិបាល​​ និង​ស្ថា​ប័នមាន​​សមត្ថ​កិច្ច​​​​របស់​​​​រដ្ឋ​ា​ភិបាល​នៃ​ប្រទេស​​​ផលិត​​​ ៕