ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ចេញ​ពី​ធ្វើ​ការ​ត្រូវ​ចោរ​ឆក់​កាបូប​​ពី​​លើ​​ម៉ូតូ​ដួល​បែក​ក្បាល

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នារី​ម្នាក់​ត្រូវ​ចោរ​​ឆក់​កាបូប​ទាញ​ធ្លាក់​​ពី​លើ​ម៉ូតូ​​ដួល​បែក​ក្បាល ​​ខណៈ​​ពេល​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ ។ ​តែ​សំណាង​ល្អក្រុម​​ចោរ ​ឆក់​មិន​បាន​សម្រេច​​​ទេ ​​ដោយ​សារ​នារីរងគ្រោះ​កៀប​កាបូបជាប់​នឹង​ក្លៀក​ ទើបបណ្តាល​​ឱ្យ​ធ្លាក់​​ពីលើ​ម៉ូតូ​តែម្តង ។ ​​ហេតុការណ៍នេះ កើត​ឡើង​​កាល​ពីវេលាម៉ោង​១០ ​និង​៤៥​នាទី​យប់​ថ្ងៃទី៧ កញ្ញា ​តាម​មហា​វិថីព្រះ​សីហនុ ​​ទល់​មុខ​​អតីត​រោង​កុន​

រាជ​ធានី​ភ្នំពេញ ៖ នារី​ម្នាក់​ត្រូវ​ចោរ​​ឆក់​កាបូប​ទាញ​ធ្លាក់​​ពី​លើ​ម៉ូតូ​​ដួល​បែក​ក្បាល ​​ខណៈ​​ពេល​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ ។ ​តែ​សំណាង​ល្អក្រុម​​ចោរ ​ឆក់​មិន​បាន​សម្រេច​​​ទេ ​​ដោយ​សារ​នារីរងគ្រោះ​កៀប​កាបូបជាប់​នឹង​ក្លៀក​ ទើបបណ្តាល​​ឱ្យ​ធ្លាក់​​ពីលើ​ម៉ូតូ​តែម្តង ។ ​​ហេតុការណ៍នេះ កើត​ឡើង​​កាល​ពីវេលាម៉ោង​១០ ​និង​៤៥​នាទី​យប់​ថ្ងៃទី៧ កញ្ញា ​តាម​មហា​វិថីព្រះ​សីហនុ ​​ទល់​មុខ​​អតីត​រោង​កុន​គិរីរម្យ ​ក្នុង​​សង្កាត់បឹងព្រលិត ​​ខណ្ឌ​៧​មករា ។

បើ​តាម​​សម្តី​របស់​ឈ្មោះ​ហេង ​​ភេទប្រុស ​អាយុ​ជាង​៤០​ឆ្នាំ ​ស្នាក់​នៅ​ម្តុំព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​​ភ្នំពេញក្នុង​សង្កាត់​​​កាកាប ខណ្ឌ​​​ពោធិ៍​សែនជ័យ ​​ត្រូវ​ជា​ឪពុក​របស់​​នារី​រងគ្រោះឈ្មោះ​លីន អាយុ​ជាង​២០​ឆ្នាំ ​​ជាបុគ្គ​លិក​​​សណ្ឋាគារ​ណាហ្គាវើលឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​​គាត់​បានជិះ​ម៉ូតូ​​វីវ៉ាពណ៌​ខ្មៅ ​​ទៅទទួល​កូនស្រី​ចេញពី​​ធ្វើការ​នៅសណ្ឋាគារ​​ណាហ្គាវើល ​​។ លុះ​ពេល​ជិះ​ឌុប​កូនស្រី​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ មក​ដល់​ចំណុច​កើតហេតុ ស្រាប់​តែ​មាន​ជនសង្ស័យ​​២​នាក់​ជិះ​ម៉ូតូ​ឌ្រីម​សេ​១២៥ ពណ៌ខ្មៅ ​ធ្វើ​សកម្ម​ភាព​ឆក់កាបូប​កូនស្រី​គាត់​តែម្តង ។ ​ភ្លាមៗ​ជន​សង្ស័យ​២​នាក់នេះ បាន​បន្ថែម​ល្បឿន​រត់គេច​បាត់ ។ ចំណែក​បុរស​ជាឪពុក​​ក៏​​មិនបាន​ដាក់ពាក្យ​​បណ្តឹង​ទេ ​​ដោយសារ​​កាបូបស្ពាយ​​នោះ​មិន​បាន​បាត់បង់​ ​​គ្រាន់តែ​កូន​ស្រីរ​ងរបួស ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕