ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​សព​ទារិកា​ទើប​នឹង​កើត​នៅក្នុង​ធុង​សំរាម​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ សព​ទារិកា​ម្នាក់​ដែល​ទំនង​ជា​ទើប​នឹង​​​កើត ​បាន​​ត្រូវ​គេ​យក​មក​បោះ​ចោល​នៅក្នុង​ធុង​សំរាម​ ហើយ​ត្រូ​វបាន​អ្នក​រើស​អេត​ចាយ​ប្រទះឃើញ​កាល​ពីវេលាម៉ោង​១រសៀល​ថ្ងៃ​ទី​៧​ កញ្ញា ​នៅ​ក្នុង​ធុង​សំរាមខាង​ត្បូង​ជាប់​ផ្សារ​តាខ្មៅ​ចាស់​ ។ ហេតុ​ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលដល់​​មនុស្សម្នា​​​ទៅចោម​រោម​មើល​យ៉ាង​ច្រើន​កុះករ​ទាំង​ក្តីសង្វេគ​ និង​មាន​អ្នក​ខ្លះ​បាន​ភ្លាត់​មាត់​ជេរ

ខេត្ត​កណ្តាល​ ៖ សព​ទារិកា​ម្នាក់​ដែល​ទំនង​ជា​ទើប​នឹង​​​កើត ​បាន​​ត្រូវ​គេ​យក​មក​បោះ​ចោល​នៅក្នុង​ធុង​សំរាម​ ហើយ​ត្រូ​វបាន​អ្នក​រើស​អេត​ចាយ​ប្រទះឃើញ​កាល​ពីវេលាម៉ោង​១រសៀល​ថ្ងៃ​ទី​៧​ កញ្ញា ​នៅ​ក្នុង​ធុង​សំរាមខាង​ត្បូង​ជាប់​ផ្សារ​តាខ្មៅ​ចាស់​ ។ ហេតុ​ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលដល់​​មនុស្សម្នា​​​ទៅចោម​រោម​មើល​យ៉ាង​ច្រើន​កុះករ​ទាំង​ក្តីសង្វេគ​ និង​មាន​អ្នក​ខ្លះ​បាន​ភ្លាត់​មាត់​ជេរ ម្តាយ​ទារិកា​នោះទៀត​ផង​​ ។

មិន​មាន​ប្រភព​ណា​មួយ​អះអាង​ថា  គេ​យក​ទារិកា​នេះ​មកបោះ​ចោល​តាំង​ពី​ពេលណា​នោះ​ទេ   តែ​គេសង្ស័យ​ថា​ទារិកា​នេះ​អាច​ម្តាយ​យក​មក​ប្លុង​ចោល​នៅ​ទីនេះ​តាំង​ពី​នៅ​រស់​ ។ សពទារិកា​មាន​សម្បុរស ទម្ងន់់​ប្រហែល​៤គីឡូ​ក្រាម​ ច្រមុះ​ស្រួច និង​មាន​​ស្លៀក​សម្លៀកបំ​ពាក់​យ៉ាង​ត្រឹម​ត្រូវទៀត​ផង​ ។ ​តាម​ការ​​សន្និដ្ឋាន​ ទារិកា​នេះ​គឺ​ទើបតែ​កើត​កាល​ពី​យប់​ថ្ងៃ ​ទី៦ កញ្ញា​ ហើយ​ក៏​​មាន​អ្នក​ខ្លះ​សន្និដ្ឋាន​ថា ទារិកា​នេះ​អាច​ម្តាយ​យក​មក​​ប្លុង​ចោល​នៅក្នុង​ធុង​សំរាម​តាំង​ពី​នៅ​រស់​ ប៉ុន្តែ​ដោយ​សារ​នៅ​ក្នុង​ថង់​ប្លាស្ទិក​​ពណ៌​ខ្មៅ​ ក្តៅ​ខ្លាំង​ពេក​ក៏​បណ្តាល​ឱ្យ​ស្លាប់​​តែ​ម្តង ។

ឯ​អ្នក​ខ្លះ​ទៀត​និយាយ​ថា បើ​យក​ទារិកា​មក​ប្លុង​ចោល​នៅ​រស់​ប្រាកដ​ជា​ មាន​អ្នក​ឮ​សំឡេង​យំមិនខាន​ ។ អ្នក​ទៅចោម​រោម​មើល មាន​ការ​សោក​ស្តាយ​ទារិកានេះ​ ព្រោះ​នាង​មាន​រូប​​រាង​​ល្អ​ល្អាច់​ណាស់​៕