ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហ៍​នាង​មាន​ម្ចាស់​បេះដូង​មិន​បាន​ដូច​បំណង​ប៉ង​ឆក់​សម្លា.ប់​រួម​គ្នា​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​​​​​ដែល​ស្រលាញ់​​​​នាង​​កម្មការិនី​​​រោង​ចក្រ​​កាត់​ដេរ​​ម្នាក់​​​យ៉ាង​ងុប​ងល់​​​ និង​ព្យាយាម​​​​តាម​ប្រលោម​​សុំ​​​ស្នេហ៍​​នាង​អស់​រយៈ​ពេល​​​៤​ថ្ងៃ​​​កន្លង​មក​ហើយ​ ប៉ុន្តែ​​​នាង​មិន​​OKទេ ព្រោះ​នាង​​​មាន​​​ម្ចាស់​បេះ​ដូង​​​​រួច​ទៅ​ហើយ​ ដែល​ជា​ហេតុ​ធ្វើ​​ឱ្យ​យុវ​​ជន​​រូប​នោះ​ខូច​ចិត្ត​​​គិត​ផ្តេស​ផ្តាស​​ ខណៈ​​​ពេល​​ដែល​នាង​​ និង​សង្សា​​​កំពុង​​ដេក​ឱប​គ្នា​ក្នុង​បន្ទប់​យុវជន​ខូច​ចិត្ត​​​រូប​នោះ​ក៏​បាន​យក​​ខ្សែ​​លួស​មួយ​សរសៃ​​​​ទៅរុំ​​​និង​ចង្អុល​ដៃ​​​របស់​ខ្លួន​ រួច​យក​ចុង​លួស​​​ម្ខាង​ទៀត​​​​ទៅ​ដោត​ចូល​​​​​ព្រី​​​ចរន្ត​អគ្គិសនី​​​ ។ ឯដៃ​

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​​​​​ដែល​ស្រលាញ់​​​​នាង​​កម្មការិនី​​​រោង​ចក្រ​​កាត់​ដេរ​​ម្នាក់​​​យ៉ាង​ងុប​ងល់​​​ និង​ព្យាយាម​​​​តាម​ប្រលោម​​សុំ​​​ស្នេហ៍​​នាង​អស់​រយៈ​ពេល​​​៤​ថ្ងៃ​​​កន្លង​មក​ហើយ​ ប៉ុន្តែ​​​នាង​មិន​​OKទេ ព្រោះ​នាង​​​មាន​​​ម្ចាស់​បេះ​ដូង​​​​រួច​ទៅ​ហើយ​ ដែល​ជា​ហេតុ​ធ្វើ​​ឱ្យ​យុវ​​ជន​​រូប​នោះ​ខូច​ចិត្ត​​​គិត​ផ្តេស​ផ្តាស​​ ខណៈ​​​ពេល​​ដែល​នាង​​ និង​សង្សា​​​កំពុង​​ដេក​ឱប​គ្នា​ក្នុង​បន្ទប់​យុវជន​ខូច​ចិត្ត​​​រូប​នោះ​ក៏​បាន​យក​​ខ្សែ​​លួស​មួយ​សរសៃ​​​​ទៅរុំ​​​និង​ចង្អុល​ដៃ​​​របស់​ខ្លួន​ រួច​យក​ចុង​លួស​​​ម្ខាង​ទៀត​​​​ទៅ​ដោត​ចូល​​​​​ព្រី​​​ចរន្ត​អគ្គិសនី​​​ ។ ឯដៃ​ម្ខាង​ទៀត​​​ចាប់​កាន់​​ជើង​នាង​​កម្ម​ការិនី​​​រោង​ចក្រ​​ម្នាក់​នោះ​​ជាប់​ក្នុង​បំណង​​​ឆក់​ឱ្យ​ស្លាប់​ទាំង​​៣នាក់​តែម្តង​​ ។ ​ដោយ​សារ​គិត​ថា​​ បើ​រូប​គេ​​យក​នាង​ជា​គួ​គាប់​មិន​បាន​​​​ បុរស​ផ្សេង​​​​ក៏​មិន​មាន​​​​វាសនា​​ដូច​គ្នា​ដែរ។ ប៉ុន្តែ​​​​អ្វី​ៗ​​ខុស​ពី​ការ​គិត​​​​ សំណាង​​ល្អ​អ្នក​ដេក​​​​នៅ​ក្នុង​បន្ទប់​​​​ជាមួយ​គ្នា​​​នោះ​ដឹង​ បាន​ជួយ​ទាន់​ ទើប​នាង​​និង​សង្សារ​មិន​ស្លាប់​ ឯយុវជន​​នោះ​​​​​ក៏​ឆក់​ស្លាប់​​​​បាត់​បង់​ជីវិត​តែ​ម្នាក់​ឯង​​ផុត​ទុក្ខ​ទៅ​។ ហេតុ​​ការណ៍​​​នោះ​បាន​កើត​ឡើង​​​កាល​ពី​វេ​លា​ម៉ោង​​​​​​​២និង​៣០​នាទី​​​យប់​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​៧​ ​កញ្ញា នៅចំណុច​​​បន្ទប់​​​ផ្ទះ​ជួល​​មួយ​កន្លែង​​​​ ដែល​មាន​​ទី​តាំង​ស្ថិត​​​នៅ​ក្នុង​ភូមិ​​ត្រពាំង​​ល្វា​ សង្កាត់​កាកាប​ ខណ្ឌ​​​ពោធិ៍​សែន​​ជ័យ ។

យុវ​ជន​​​​ខូច​ចិត្ត​​រូប​នេះ​​ត្រូវ​បាន​​គេ​ស្គាល់​​ឈ្មោះ ​លឹម ថៃ​​ អាយុ​២២​ឆ្នាំ​ ជា​កម្មករ​សំណង់​ ស្នាក់​នៅ​ផ្ទះ​​​ជួល​ក្នុង​ភូមិ​​​កើត​ហេតុ​​ខាង​លើ​និង​មាន​ស្រុក​កំណើត​​​​ភូមិ​​ស្រែ​ពោធិ៍​ ឃុំ​ចារ ស្រុក​ព្រៃ​កប្បាស​ ខេត្ត​តាកែវ ត្រូវស្លាប់​បាត់​បង់​ជីវិត​ភ្លាម​ៗ​នៅនឹង​​កន្លែង​ ។ ចំណែក​​ឯនាង​​​កម្ម​ការិនី​​​ដែល​ធ្វើ​​ឱ្យ​យុវជន​​នោះ​ខក​ស្នេហ៍​​ឈ្មោះ សៀក​ រ៉ែម​ ហៅពៅ​ ស្នាក់​នៅ​​​បន្ទប់​ផ្ទះ​​​ជួល​កើត​​ហេតុ​ខាង​លើ​​​ និង​មាន​ស្រុក​កំណើត​​​ភូមិ​​ប្រមូល​ ឃុំ​ទ្រមែង​ ស្រុក​ឈូក ខេត្ត​កំពត ។ ដោយ​​ឡែក​​សង្សារ​​របស់​នាង​ឈ្មោះ​​ អីុវ​ វីរៈ​​ អាយុ​​​២១​ឆ្នាំ ​ជា​កម្មករ​​រោង​ចក្រ​​​ មាន​ស្រុក​កំណើត​​ភូមិថ្នល់​​កែង​​​​​ ឃុំ​គង​​ជ័យ​ ស្រុក​អូររាំងឪ ខេត្ត​កំពង់​ចាម​។ ​ពួកគេ​បាន​ស្រលាញ់​​​គ្នា​រស់​នៅ​​ជាមួយ​គ្នា​អស់​រយៈ​ពេល​​​ជាង​​៥​ខែ​​កន្លង​​មក​ហើយ​ ។​

កម្ម​ការិនី​​​រោង​ចក្រ​​​រូបនោះ​​បាន​និយាយ​រៀប​រាប់​​​ថា នាង​​ទើប​បាន​​ស្គាល់​យុវជន​​​លឹម​ ថៃ​ រយៈ​ពេល​​៤​ថ្ងៃ​​​ប៉ុណ្ណោះ​ ។ នាង​បញ្ជាក់​ថា ​​គ្រាន់​តែ​​​បាន​ជួប​​ស្គាល់​គ្នា​​​​ភ្លាម​ ក៏​សុំ​ស្រលាញ់​​​នាង​ភ្លែត​​​តែ​ម្តង​​ មិនតែ​ប៉ុណ្ណោះ​​​​នៅក្នុង​រយៈ​​ពេល​​៤​ថ្ងៃ​​នេះ​គេ​បាន​​​​ព្យាយាម​​​​ប្រលោ​ម​សុំ​ស្នេហ៍​​​​ពី​រូប​នាង​​​ជា​បន្ត​បន្ទាប់​​​ ប៉ុន្តែ​ត្រូវ​​​បាន​នាង​បដិ​សេធ​​​មិនអាច​ស្រលាញ់​​​នោះ​ទេ ព្រោះ​​​នាង​មាន​សង្សារ​​​រួច​ទៅ​ហើយ​ ។ បន្ទាប់​ពី​នាង​​បដិសេធ​​​បែប​នេះ​​​យុវជន​រូប​នោះ​ចេះ​តែ​និយាយ​ថា បើ​គេ​​យក​រូប​នាង​​​មិន​បាន​នរណា​ក៏​មិន​​អាច​យក​នាង​​​បាន​ដែរ​ ។ ប៉ុន្តែ​ពាក្យ​​សម្តី​​​ខាង​លើ​មិន​ត្រូវ​​​បាន​នាង​ចាប់​អារម្មណ៍​​នោះ​ទេ និង​​បានគិត​ថា​​រាប់​អាន​យុវជន​​​នោះ​ជា​បង​ប្អូន​​​ប៉ុណ្ណោះ​​មិនបាន​គិត​​អ្វី​ផ្សេង​នោះ​ឡើយ។

ប្រភព​ដដែល​​​បានបន្ត​ថា ​លុះដល់​វេលា​​​ល្ងាច​ថ្ងៃទី​​៦ កញ្ញា មុន​ពេល​កើតហេតុ​ យុវជន​​រូប​នោះ​​បាន​ទៅ​បបួល​នាង​​​​​ទៅ​ចូលរួម​​​កម្មវិធី​​​សម្ពោធ​​ហាង​មួយ​ដែល​គេ​អះអាង​​ថាជា​ហាង​​បង​របស់​គេ​ ។ ពេល​នោះ​​​នាង​ក៏​បាន​​យល់​ព្រម​ទៅ​ជាមួយ​ហើយ​បន្ទាប់​ពី​នៅទីនោះ​​​រហូត​ដល់​​យប់​ទើប​​ជូន​នាង​​​​ត្រឡប់​​ទៅកាន់​​ផ្ទះ​ជួល​វិញ​ ។ ពេល​ទៅដល់​​​ នាង​និង​យុវជន​​រូ​ប​នោះ​​ព្រមទាំង​​មិត្តភក្តិ​​​ប្រុស​ស្រី​​ចំនួន​៤នាក់​​​ទៀត​បាន​បង្កើត​កម្មវិធី​​​ផឹក​ស៊ី​​​ដោយ​បាន​ទិញ​ស្រា​​​បៀរ​​​មកផឹក​​ជួប​ជុំ​គ្នា​​សប្បាយ​​នៅ​ក្នុង​បន្ទប់​​​ផ្ទះជួល​នោះ ។ ខណៈ​​នោះដែរ​​​នាង​ក៏​បាន​ទូរស័ព្ទ​ហៅ​ឈ្មោះ អីុវ វីរៈ​​ ដែល​ជា​សង្សារ​​​ឱ្យ​ទៅ​ផឹក​ស៊ី​​​ជាមួយ​រហូត​​ដល់​វេលាម៉ោង​​​៩យប់​​​ទើប​ឈប់​ ។ បន្ទាប់​មក​​​ដោយសារ​​​ដល់​ពេល​ត្រូវ​​​ដេក​ពួន​​ហើយ​នោះ​ នាង​​បាន​ឱ្យ​​យុវជន​​​​លឹម​ ថៃ​ នោះ​ត្រឡប់​​​ទៅផ្ទះវិញ​​​ដែរ​តែ​គេមិន​​ព្រម​ទៅ​​​ទាល់​តែ​សោះ ។ មិនតែ​​ប៉ុណ្ណោះ​​គេ​បានអង្វរ​​សុំ​នាង​​​​ដេក​នៅក្នុង​បន្ទប់​​​នោះ​មួយ​យប់​ ។ នាង​ក៏​បាន​​​រំលឹក​​​សំដី​របស់​​យុវជន​​ខូច​ចិត្ត​​នេះ​ដែល​​និយាយ​​ពេល​នោះ​ថា ខ្ញុំ​សុំ​ដេក​នៅ​ទីនេះ​មួយ​យប់​​​ ហើយ​ចាប់​ពី​​ថ្ងៃ​ស្អែក​​ទៅ​ អ្នក​​ទាំង​អស់​គ្នា​​​លែង​បាន​ឃើញ​​​មុខ​ខ្ញុំ​ទៀត​ហើយ​ ។

ប្រភព​ដដែល​បាន​បន្ត​ថា​ ដោយសារ​​​​​តែ​ជន​នោះ​អង្វរ​​​ខ្លាំង​​​ពេក​នាង​​​ក៏​បាន​​យល់​ព្រម​​ឱ្យដេក​​ ហើយ​​ខណៈ​នោះ​​មិត្ត​​ស្រី​របស់​នាង​​​ម្នាក់​ និង​សង្សារ​​​របស់គេ​​​បាន​នាំគ្នា​​​ចេញ​ទៅ​​​ដេក​នៅ​ផ្ទះ​សំណាក់​​​មួយ​ក្បែរ​នោះ​បាត់​​​​ទៅ​​ នៅសល់​រូប​​នាង​ ជាមួយ​សង្សារ​​របស់​នាង​​​និង​យុវជន​​​រូបនោះ​​ ព្រម​ទាំង​មិត្ត​​​​ប្រុស​​​​ៗ​២នាក់​​​ទៀត​ សរុប​មាន​គ្នា​ទាំង​​អស់​​​៥នាក់​ បានដេក​នៅក្នុង​បន្ទប់​តូច​​នោះ​ជាមួយ​គ្នា​។ ខណៈ​នោះ​​នាង​និង​សង្សារ​​បានដេក​​ឱប​គ្នា​​យ៉ាង​មាន​សេចក្តី​​​សុខ​​ មិននឹក​ស្មាន​​ថា​យុវ​ជន​នេះ​ធ្វើ​អ្វី​​​​ផ្តេស​ផ្តាស​​​ឡើយ ។ ក្រោយ​ពី​លង់​លក់​​មិន​ដឹង​ខ្លួន​​ ជន​​នេះ​មិនដេក​នោះទេ​​​ទំនង​ឈឺ​ចិត្ត​​ពេល​ឃើញ​នាង​​និង​សង្សារ​​ដេក​កៀក​កើយ​គ្នា​ក៏បា​ន​​​យក​ខ្សែលួស​​មួយ​សរសៃ​​​មក​រុំ​ចង្អុល​​ដៃ​ខ្លួន​ឯង​​​រួច​ហើយ​​យក​ចុង​ខ្សែលួស​ម្ខាង​ទៀត​​​ទៅ​ដោត​ចូល​ព្រី​ភ្លើង​​​ បន្ទាប់​​​ពីយក​ដៃ​ម្ខាង​​​ទៀត​​ចាប់កាន់​ជើង​​របស់​នាង​​​ជាប់​ មិន​តែ​ប៉ុណ្ណោះ​​មុន​និង​ធ្វើបែបនេះ​គាត់​បាន​យក​ទឹក​ចាក់​​​ស្រោច​​លើ​ឥដ្ឋ​​​​ការ៉ូ​​​ឱ្យ​សើម​​​ទៀត​ផង​ពិត​ជា​​គ្រោះ​ថ្នាក់​​ណាស់​ ដើម្បី​ឱ្យ​ឆក់​ស្លាប់​ទាំង​៣នាក់​ ។

ប្រភព​​​ដដែល​បាន​បន្ត​ទៀត​ថា ​​ខណៈ​​នោះ​ចរន្ត​​ភ្លើង​​​បាន​ឆក់​យុវជន​​លឹម ថៃ​ ព្រម​ទាំង​​​នាង​និង​សង្សារ​​​តែម្តង​​ ហើយនាង​​មិន​អាច​រើ​រួច​នោះ​ទេ​ និង​នឹកស្មាន​​ថា​ត្រូវ​ស្លាប់​​​​ទៅ​ហើយ​ ប៉ុន្តែ​​​​ភ្លាម​ៗ​នោះ​​​សង្សារ​​​របស់​នាង​ភ្ញាក់​បាន​​​ស្រែក​​ឱ្យ​គេ​ជួយ​​ខ្លាំង​ៗ​​​បង្កឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​​​ពេញ​ក្នុង​បន្ទប់​ទាំង​យប់​ ហើយមិត្តភក្តិ​​​ប្រុស​ម្នាក់​ទៀត​បាន​រត់​ស្ទុះ​​​​ទៅ​ចាប់​ដក​​ខ្សែ​លួស​​​ចេញ​ពី​​​ព្រី​ភ្លើង​​​ទាន់​ពេល​ ។ មិន​តែ​ប៉ុណ្ណោះ​​មិត្ត​ភក្តិ​​ម្នាក់​នោះ​​​ក៏​ត្រូវ​បាន​​ភ្លើង​​​ឆក់​ដួល​ដែរ​ តែសំណាង​​​ល្អ​ខ្សែ​លួស​​បាន​របូត​​​ចេញពី​ព្រី​​​ទើប​​ផ្តាច់​ចរន្ត​​​អគ្គិសនី​​​ ធ្វើឱ្យ​​​ពួក​គេ​​​៣នាក់​​​​រួម​មាន​​សង្សារ​​របស់​នាង​ និងមិត្ត​ភក្តិ​​​​មិន​ស្លាប់​​​ទេ ។ ឯយុវជន​​​​​ខូច​ចិត្ត​​​បាន​ស្លាប់​​បាត់​បង់​ជីវិត​​​នៅនឹង​កន្លែង​ ។

សមត្ថកិច្ច​​បាន​និយាយ​ថា នេះ​អាច​​និយាយ​​បាន​​ថាគឺ​ជា​​រឿង​​តាម​សុំ​សេ្នហ៍​​សង្សារ​គេ​ ដែល​ប្រុស​២​នាក់​ស្រលាញ់​​ស្រី​ម្នាក់​ ហើយ​មាន​ម្នាក់​បាន​​​សម្រេច​ដូច​បំណង​ ឯម្នាក់​ទៀត​​​មិនបាន​សម្រេច​​ក៏​មាន​គំនិត​​​អាត្មា​និយម​មួយ​ និង​បាន​គិត​ថា​បើ​ខ្លួន​មិន​បាន​​​នាង​ក៏​មិនចង់​​ឱ្យ​នាង​បាន​​ទៅ​លើ​អ្នកផ្សេង​​​ដែរ​ ។ ជាង​នេះ​​ទៅទៀត​​​​នៅពេល​ឃើញ​នាង​​ដេក​ឱប​គ្នា​ជាមួយ​​សង្សារ​ទៀត​នោះ​ ទើប​ធ្វើឱ្យ​គេឈឺចិត្ត​រួច​ក៏​មាន​បំណង​​​​បញ្ចប​់​ជីវិត​​ទាំង​អស់​គ្នា​​​ ប៉ុន្តែ​ទីបំផុត​​បែរ​ជា​ស្លាប់​​​ខ្លួន​ឯង​​ទៅ​វិញ​ ។ មិន​តែ​ប៉ុណ្ណោះ​​​ក្រោយ​ពេល​កើតហេតុ​​​​ក្រុម​គ្រួសារ​​​ខាង​យុវជន​ លឹម​ ថៃ​ នោះ​បាន​ចោទ​​ប្រកាន់​​ថា នាង​សៀក រ៉ែម​ ហៅ​ពៅ​ និង​សង្សារ​​​​​ព្រម​ទាំង​មិត្ត​​​ភក្តិ​ចាប់​ចង​ជន​​​​នោះ​ឆក់​ខ្សែ​​​ភ្លើង​​​​​សម្លាប់​​​ ប៉ុន្តែ​ការ​ចោទ​ប្រ​កាន់​​​​ខាង​លើ​​ត្រូវបាន​​​បដិ​សេធ​​​​ថា​នាង​មិនមាន​​​គំនិត​បែប​នេះ​ទេ ហើយ​នាង​ក៏​ជា​ជន​រងគ្រោះ​​​ដែរ​ត្រូវ​ចរន្ត​​​ភ្លើង​ឆក់​​​ស្ទើរ​ស្លាប់​ខ្លួន​ទៀត​ផង​ ។ មិន​តែ​​ប៉ុណ្ណោះ​​​យុវជន​​​លឹម ថៃ​ ប៉ុនប៉ង​​ធ្វើឃាត​​នាង​ និង​សង្សារ​​​មិនបាន​សម្រេច​​​ទៅ​វិញ​ទេ ។ ប៉ូលិស​​​បាន​បន្ត​ថា​​ បន្ទាប់​ពី​​​មាន​រឿង​រ៉ាវ​​​បែប​នេះ​​​នាង​កម្មការិនី​​​​ និង​សង្សារ​​​​ព្រម​​ទាំង​មិត្ត​​ភក្តិ​​ត្រូវ​បាន​​​នាំ​ខ្លួន​​ទៅ​កាន់​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​​​សាកសួរ​​ហើយ​នៅ​មិនទាន់​​​ដឹង​ថា​ តើ​​ពួកគេ​​​មាន​ការ​ពាក់​ព័ន្ធ​​កម្រិត​ណា​នៅឡើយ​ទេ​ ៕