ប្រធានាធិបតីកូឡុំប៊ីលោកហ្សង់ ម៉ានុយអែលសាន់តូស បានបដិសេធកាលពីថ្ងៃទី៦ កញ្ញា រាល់បទឈប់បាញ់គ្នា ទ្វេភាគីជាមួយពួកឧទ្ទាមនៃកងកម្លាំងបដិវន្តន៍កូឡុំប៊ីFARC ក្នុងពេលចរចាសន្តិភាពដែលសំដៅបញ្ឈប់ជម្លោះនិងអំពើហិង្សារយៈពេល៥ទសវត្សមកហើយ ។មុននេះបន្តិចក្នុងសន្និសីទសារព័ត៌មានមួយនាទីក្រុងឡាហាវ៉ានប្រទេសគុយបា អ្នកទទួសខុសត្រូវម្នាក់របស់ពួក FARC គូសបញ្ជាក់ថាពួក FARCនឹងស្នើឱ្យបង្កើតបទឈប់បាញ់គ្នាមួយតាំងពីចាប់ផ្តើមការចរចាដែលត្រូវបើកធ្វើនាថ្ងៃទី៨ តុលានៅទីក្រុងអូស្លូប្រទេសន័រវែស។
ក្នុងពេលទៅកាន់មូលដ្ឋានយោធា TOLEMAIDA ជិតរដ្ឋធានីបូហ្គោតា ប្រមុខរដ្ឋកូឡុំប៊ីថ្លែងថា ខ្ញុំស្នើឱ្យបង្កើនប្រតិបត្តិការយោធាហើយខ្ញុំស្នើថាពុំមានបទឈប់បាញ់គ្នាណាមួយឡើយ ។ ខ្ញុំនឹងមិនចុះញ៉មអ្វីទាំងអស់មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងចុងក្រោយមួយ ។ រឿងនោះវាច្បាស់បំផុត ។
រដ្ឋាភិបាលកូឡុំប៊ី យល់ឃើញថា ការចរចាទាំងឡាយដែលធ្វើកាលពី១០ឆ្នាំមុននេះ ក្នុងតំបន់មិនមានយោធាមួយរបស់កូឡុំប៊ី អាចផ្តល់ឱកាសឱ្យពួកឧទ្ទាមពង្រឹងកម្លាំង ។ ប្រធានាធិបតីកូឡុំប៊ីបន្តថា ភាពខុសគ្នាមួយក្នុងចំណោមភាពខុសគ្នា ជាមួយនឹងការចរចាសន្តិភាពលើកមុនៗគឺយើងនឹងមិនបោះបង់ចោលដែនដីមួយសង្ទីម៉ែត្រណាមួយ ហើយយើងនឹងមិនបញ្ឈប់ប្រតិបត្តិយោធា រួចគោលការណ៍ទាំងនោះត្រូវគោរពដល់ទីចុងបំផុត ៕
ចែករំលែកព័តមាននេះ