ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋ​មន្ត្រី​ប៉ាឡេស្ទីន​ថា​ត្រៀម​លា​លែង​​

12 ឆ្នាំ មុន

នាយករដ្ឋ​មន្ត្រី​ប៉ាឡេស្ទីន ​លោកសាឡាម​ ហ្វៃ​យ៉ាដ​ ​និយាយ​កាល​ពី​ថ្ងៃទី​៦ កញ្ញា ​ថា​លោក​ត្រៀម​ខ្លួន​លា​លែង​ចេញ​ពីតំណែង​ប្រសិន​បើ​ប្រជាជន​ស្នើ​សុំ​បែបនេះ ។ ​លោក​អះអាង​ដូច្នេះ​​ក្រោយ​បាតុ​កម្ម​រយៈ​ពេល​៣​ថ្ងៃ​របស់ប្រជាជន​ប៉ាឡេស្ទីន​ប្រឆាំងនឹង​ទំនិញ​ឡើងថ្លៃ​យ៉ាងខ្ពស់​នៅតំបន់​ស៊ីស​ហ្ស៊ក​ដានី ។

​ការដំឡើង​ប្រមាណ​​ជា ​៥%​នៃតម្លៃ​ប្រេង​ឥន្ធនៈ​ញាំុង​ឱ្យ​ផ្ទុះ​បាតុកម្ម​ទាំងនេះ​នៅក្រុង​រ៉ា​ម៉ាឡាហ៍​ ហ្សេ​នីន ​និងហេប្រោន​ ដែលនៅ​ទីក្រុង​ទាំងនោះ​ពួក​ប៉ាឡេស្ទីន​​បាន​ដុតកង់​រថយន្ត​និងដុត​រូបថត​មួយ​របស់លោក​សាឡាម​ ហ្វៃ​យ៉ាដ ​ស្ថាបនិក​នយោ​បាយ​សេដ្ឋកិច្ច​​​របស់​អាជ្ញា​ធរ​ប៉ាឡេស្ទីន ។

​លោកសាឡាម​ ​ហ្វៃ​យ៉ាដ​ ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​នៅ​ក្រុង​រ៉ាម៉ា​ឡាហ៍​ថា ​ប្រសិន​បើ​មាន​សំណើ​ហើយ​បើ​ធ្វើ​បែប​នេះ​អាច​ដោះ​ស្រាយ​​​បណ្តា​បញ្ហាសេដ្ឋ​កិច្ច​នោះ​ខ្ញុំ​នឹងមិន​រា​រែក​ក្នុងការ​សុំលា​លែង​ចេញ​ពីតំណែង​ឡើយ ​រួច​ខ្ញុំ​នឹងលា​ឈប់​ភ្លាម​ៗ ។​ដោយស្រែក​​ពាក្យស្លោក នានា​នៃ​ទិទា​​ឃ​រដូវ​អារ៉ាប់​​ពួក​បា​តុករ​​​ប៉ាឡេស្ទីន ​បាន​ស្រែក​ប្រឆាំង​ប្រមុខ​រដ្ឋាភិបាល​ពួកគេ ។ពួកគេ​ចោទប្រកាន់​អតីត​អ្នក​ទទួល​ខុសត្រូវ​របស់​IFM ​រូបនោះ​ថា ពុក​រលួយ​ ហើយ​​ប្រើ​នយោបាយ​អាក្រក់​សម្រាប់​ពួកអ្នក​ក្រីក្រ ។

​ទទួលរង​ការរិត​ត្បិត​របស់​អីុស្រា​អែល ​ហើយ​​ប្រឈម​​មុខ​នឹង​ការកាត់បន្ថយ​ជំនួយ​ពី​ខាង​ក្រៅ​ ពិសេស​មកពី​បណ្តា​ប្រទេស​លោក​ខាងលិច​និង​បណ្ត​ា​ប្រទេស​នៅតំបន់​ឈូងសមុទ្រ​​​ព្សែ៍​អាជ្ញាធរ​បា៉ឡេស្ទីន​ឆ្លងកាត់​​វិបត្តិ​ហិរញ្ញ​វត្ថុ​មួយ ​។ ប្រាក់​បៀ​វត្ស​មន្ត្រី​​រដ្ឋ​​​ការ​ត្រូវ​បើក​​យឺត​យ៉ាវ​ជា​ច្រើន​លើក​នា​ឆ្នាំ​នេះ ៕