ខេត្តកំពត ៖ មានករណីបង្ក្រាបបទល្មើសព្រៃឈើមួយដែលសកម្មភាពបង្ក្រាបនេះធ្វើឡើងដោយកម្លាំងសមត្ថកិច្ច២ស្ថាប័ន គឺនគរបាលសេដ្ឋកិច្ច និងកងរាជអាវុធហត្ថចុះឃាត់រថយន្តកាមរីគូទហើមស៊េរី៩៥ ដឹកឈើគ្រញូងមួយគ្រឿងកាលពីថ្ងៃទី៥ កញ្ញា ២០១២ នៅតាមបណ្តោយផ្លូវលំចេញពីស្រុកជុំគិរី ទៅកាន់ស្រុកឈូក ស្ថិតក្នុងភូមិឈើទាល ឃុំជម្ពូវ័ន្ត ស្រុកជុំគិរី ។
ប្រភពព័ត៌មានបានឱ្យដឹងថា ឈើដែលសមត្ថកិច្ចពីរស្ថាប័នសហការបង្ក្រាបនេះ ពុំមានស្ថាប័នរដ្ឋបាលព្រៃឈើចូលរួមទេ ប៉ុន្តែស្ថាប័នទាំងពីរដែលចុះបង្ក្រាបនេះ បានបញ្ជូនទាំងរថយន្ត និងឈើគ្រញូងមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត តាំងពីថ្ងៃទី៥ កញ្ញា ២០១២ មកម៉្លេះ គេពុំទាន់ឃើញស្ថាប័នទាំង២ កសាងសំណុំរឿងមកឱ្យជំនាញរដ្ឋបាលព្រៃឈើ ដើម្បីខាងជំនាញបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ទេ ។ ប្រភពបន្តទៀតថា កាលដែលស្ថាប័នទាំងពីរយឺតយ៉ាវក្នុងការបញ្ជូនរថយន្ត និងឈើគ្រញូងខុសច្បាប់មកកាន់ជំនាញ ដោយសារស្ថាប័នទាំងពីរនោះដណ្តើមយកគុណសម្បត្តិរៀងៗខ្លួន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ