ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែចង់​រួម​រ័ក​ជា​មួយ​ប្រពន្ធ​គេ​ដេក​រហូត​ដល់​ព្រឹក​ឡើង​ប្តីនាង​មក​ទាន់

12 ឆ្នាំ មុន

ខេត្ត​​កំពង់ស្ពឺ ៖ ​បុរស​ម្នាក់​​ត្រូវបាន​ប៉េអឹម​​ស្រុក​ឱរ៉ាល់ ចាប់​ខ្លួន​បន្ទាប់​ពី​ជន​នេះ​​ផឹក​ស្រវឹង​​ចែចង់​​រួម​រ័ក​ជា​មួយ​ប្រពន្ធ​គេ​​រហូតបាន​សម្រេច ខណៈ​​ប្តី​នាង​មិន​នៅផ្ទះ​ កាល​ពី​វេលា​ម៉ោង​​ជិត១២​អធ្រាត្រ​ថ្ងៃទី​៦ កញ្ញា ២០១២ ​នៅ​ក្នុង​​ភូមិ​ស្រែ​ច្រាប ឃុំ​ត្រពាំង​​ជោរ ស្រុក​ឱរ៉ាល់ ។ ជនសង្ស័យ​ឈ្មោះ​​ឈឺន ឌៀប ​អាយុ៣១​ឆ្នាំ ​ជា​ជាង​ឈើ​ ស្នាក់​នៅ​​ក្នុងភូមិ​កើតហេតុ​ ។

មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​ឱរ៉ាល់ ​លោក​វរសេនីយ៍​ត្រី សោម ពុទ្ធតារា បាន​ឱ្យ​ដឹងថា ​ស្ត្រី​រង​គ្រោះ​​ឈ្មោះ​យឹម ​ម៉ុន អាយុ​៣៦​ឆ្នាំ ​មាន​កូន​ស្រី​ម្នាក់​​អាយុ​៤​ឆ្នាំ ​ដែល​ប្តី​ជា​អ្នក​​ដើរ​បរ​បាញ់​សត្វ ។ មុន​​ពេល​កើត​ហេតុ​​​ប្តី​នាង​ពុំ​​បាន​នៅ​ផ្ទះទេ ដោយ​​ចេញ​ទៅ​បរ​បាញ់​សត្វ​​បាត់​ហើយ​ ខណៈ​​នោះ​ក៏​មាន​បុរស​ម្នាក់​ឈ្មោះ​ឈឺន ឌៀប ​​(ជន​សង្ស័យ) និង​បុរសម្នាក់​ទៀត​​ពុំ​ស្គាល់​ឈ្មោះ​​បាន​នាំគ្នាទៅ​លេង​​ផ្ទះ​ស្ត្រី​រងគ្រោះ និង​បាន​​ទិញ​ស្រា​​​មួយ​លីត្រ​ទៅ​ផឹក ដោយ​ផឹក​​អស់​​មួយ​លីត្រ​​ទិញ​ថែម​មួយ​លីត្រ​ទៀត និង​មាន​​ស្ត្រី​រង​គ្រោះ​ចូល​រួម​ផងដែរ ។ បន្ទាប់​ពី​ផឹក​ស្រវឹង​​ស្ត្រី​រងគ្រោះ​​ក៏​បាន​ចូល​ទៅ​ក្នុងផ្ទះ​ដេក​លង់​លក់​ទៅ។ ដោយ​អស់​ស្រា​ និង​សាច់​​ក្លែម​បុរសម្នាក់​​ដែលផឹក​ជា​មួយ​​នោះ​បាន​លា​ទៅ​ផ្ទះ​មុន ​​ទុក​​ឱ្យ​ឈ្មោះ​​ឈឺន ឌៀប ​នៅ​ដេក​លើ​គ្រែ​ដែល​​ពួកគេ​អង្គុយ​ផឹក​នោះតែ​ម្នាក់​ឯង ។

ប្រភព​បន្ត​ទៀត​ថា លុះ​ឃើញ​ឱកាស​ស្ងាត់​​ឈ្មោះ​ឈឺន ឌៀប ​​បាន​ងើប​ពី​គ្រែ​ ​ក្នុង​គោល​​បំណង​ទៅ​ចែ​ចង់​ស្ត្រី​ប្រពន្ធ​​គេ​ដោយ​លូន​​ចូល​តាម​ជញ្ជាំង​​ផ្ទះ​ទៅ​ចាប់​​នាង​រំលោភរហូត​បាន​សម្រេច តែមិនទាន់​អស់​​ចិត្ត​​ក៏ដេក​ចាំ​រំលោភ​ម្តង​ទៀត ​ស្រាប់តែ​ត្រូវ​ប្តី​ស្ត្រី​គ្រោះត្រឡប់​មក​ពី​​បរបាញ់​សត្វ​វិញ ឃើញ​ប្តឹង​ប៉េអឹម​​ឃាត់​ខ្លួនតែម្តង​៕