ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​កូរ៉េ​ខាង​ត្បូង​​​ស្នើ​​សេចក្តី​ព្រាង​ច្បាប់​​«កាត់​លិង្គ»​លើបុគ្គលប្រព្រឹត្ត​​បទ​ល្មើស​​​ដោយការ​ចាប់​រំលោភ

13 ឆ្នាំ មុន

AFPផ្សាយ​ថា សមា​ជិក​​សភា​កូរ៉េ​​ខាង​ត្បូង​​​ចំនួន​២០​រូប​ ស្នើ​ឱ្យ​រដ្ឋាភិបាល​​​ចេញ​ច្បាប់​​កាត់​លិង្គ​​អ្នក​ប្រព្រឹត្ត​​ខុស​លើ​រឿង​ក្តី​​​ផ្លូវ​ភេទ​​ច្រំ​ដែល​ កាល​ពី​​​ថ្ងៃទី​​៥ កញ្ញា ក្រោយ​ពី​កើត​​​មាន​បទ​ឧក្រិដ្ឋ​​ផ្នែក​ផ្លូវ​ភេទ​បន្ត​បន្ទាប់​គ្នា​ជា​ច្រើន​​​​លើក​បង្កឱ្យ​ជនជាតិ​កូរ៉េ​​ខាង​ត្បូង​​ខឹង​យ៉ាង​ខ្លាំង​ ។ប្រសិនបើ​​សេចក្តី​​ព្រាង​ច្បាប់​នេះ​ចូល​ជា​ធរ​មាន​ តុលាការ​​អាច​ចេញ​​សាល​ក្រម​ដាក់​ទោស​​ដោយ​កាត់​​អវយវៈ​ភេទ​​​អ្នក​ប្រព្រឹត្ត​

AFPផ្សាយ​ថា សមា​ជិក​​សភា​កូរ៉េ​​ខាង​ត្បូង​​​ចំនួន​២០​រូប​ ស្នើ​ឱ្យ​រដ្ឋាភិបាល​​​ចេញ​ច្បាប់​​កាត់​លិង្គ​​អ្នក​ប្រព្រឹត្ត​​ខុស​លើ​រឿង​ក្តី​​​ផ្លូវ​ភេទ​​ច្រំ​ដែល​ កាល​ពី​​​ថ្ងៃទី​​៥ កញ្ញា ក្រោយ​ពី​កើត​​​មាន​បទ​ឧក្រិដ្ឋ​​ផ្នែក​ផ្លូវ​ភេទ​បន្ត​បន្ទាប់​គ្នា​ជា​ច្រើន​​​​លើក​បង្កឱ្យ​ជនជាតិ​កូរ៉េ​​ខាង​ត្បូង​​ខឹង​យ៉ាង​ខ្លាំង​ ។ប្រសិនបើ​​សេចក្តី​​ព្រាង​ច្បាប់​នេះ​ចូល​ជា​ធរ​មាន​ តុលាការ​​អាច​ចេញ​​សាល​ក្រម​ដាក់​ទោស​​ដោយ​កាត់​​អវយវៈ​ភេទ​​​អ្នក​ប្រព្រឹត្ត​ខុស​​​លើ​រឿង​ក្តី​ផ្លូវ​ភេទ​​​សម្រាប់​​ជា​ការ​​ព្រមាន​ ឬ​ចាក់​សារធាតុ​គីមី​ដើម្បី​​​បំបាត់​អារម្មណ៍​ចំណង់​ផ្លូវ​ភេទ​ ។

កាល​ពី​ឆ្នាំ​២០១០​ សភា​កូរ៉េ​​ខាង​ត្បូង​​បាន​ចេញ​ច្បាប់​​​​«ក្រៀវ​​ក្នុង​លក្ខណៈ​​ផ្នែក​គីមី​»​​ ទៅ​លើ​ឧក្រិដ្ឋ​ជន​ដែល​​បង្ក​រឿង​ក្តី​​​ផ្លូវ​ភេទ​​​ដល់​យុវវ័យ​​អាយុ​ក្រោម​​​១៦​ឆ្នាំ​ជា​ច្រើនលើក ។ កាល​ពី​​​ខែ​ឧសភា​​​កូរ៉េ​ខាង​ត្បូង​បាន​ចាប់​ផ្តើម​​​ប្រើ​វិធី​សាស្ត្រ​​​ចាក់​សារធាតុ​​គីមី  ដើម្បី​​សម្រាល​​កម្រិត​អ័រ​មូន​លើ​បុរស​​អាយុ​​៤៥​ឆ្នាំម្នាក់​ ដែល​ទទួល​​ទោស​ជាប់​ពន្ធនាគារ​​​រយៈ​ពេល​១០​ឆ្នាំ​ពី​បទ​ចាប់​រំលោភ​​ក្មេង​ស្រី​​​អាយុ​១០​ឆ្នាំ ។

ទោះ​ជា​យ៉ាង​ណា​​​ក៏​ដោយ​​ស្ត្រី​វេជ្ជ​បណ្ឌិត​​ប៉ាក​ អីុន​ស៊ុក​ ជា​​​បេក្ខភាព​ម្នាក់​ក្នុង​ចំណោម​​​សមាជិក​​សភា​​ទាំង​​២០​រូប​ ដែល​ស្នើ​​សេចក្តី​​ព្រាង​ច្បាប់​ កាត់​អវយវៈ​ភេទ​​បាន​គូស​បញ្ជាក់​​​ថា​ ការ​​ចាក់​សារ​ធាតុ​​គីមី​​ទទួល​លទ្ធផល​​ល្អ​ជា​បណ្តោះ​អាសន្ន​​​ និង​ជន​ជាប់​ចោទ​​​អាច​នឹង​វិល​ទៅ​រក​​​តម្រូវ​ការ​​ផ្លូវ​ភេទ​​​ជាថ្មី​ដូចដើម​​ ប្រសិន​បើ​ឈប់​ដំណើរ​ការ​ចាក់​គីមី​បន្ត ។

លោក​ស្រី​វេជ្ជបណ្ឌិត​​​ប៉ាកបាន​ផ្តល់​បទ​សម្ភាសន៍​​ឱ្យ​សារ​ព័ត៌មាន​ថា «យើង​ត្រូវ​ប្រើ​វិធី​សាស្ត្រ​​​​ដាច់​ខាត​​ជាង​នេះ​​ដូច​ជា​ការ​​ក្រៀវ​ ដើម្បី​ការពារ​​​មិន​ឱ្យ​​ពួកគេ​​ប្រព្រឹត្ត​​​ខុ​ស​បន្ត​ទៀត​»​ ។ ចំណែក​លោក​ប៉ាក​ ជុង​វុន ជំនួ​យ​ការ​​​របស់​ស្ត្រី​វេជ្ជបណ្ឌិត​​​ប៉ាក​បាន​អត្ថាធិប្បាយ​​​ថា ​សេចក្តី​​ព្រាង​ច្បាប់​នោះ​នឹង​ត្រូវ​​ឆ្លង​កាត់​​​​ការ​យល់​ស្រប​ពី​គណៈ​កម្មការ​​រដ្ឋ​សភា​ជាច្រើន​ដំណាក់​​ នៅ​មុន​ពេល​​ផ្តល់​​ការ​អនុម័ត​​ជា​ចុង​ក្រោយ​នៅក្នុងកិច្ច​ប្រជុំ​​​សភា​​​ដោយគេ​ជឿ​ថា«នឹងអាច​​​ឆ្លង​​យោបល់​ខ្ពស់​»ក្នុង​​ការ​ទទួ​ល​​ការ​គាំទ្រ​ពីសមា​ជិក​សភា​សំលេង​ភាគ​ច្រើន​​ ។

រដ្ឋាភិបាល​​​ក្រុង​សេអ៊ូល កំពុង​តែ​ប្រឈម​មុខ​​​នឹង​គំនាប​​​សង្គម​​ឱ្យចេញ​ច្បាប់​​ទប់​ស្កាត់​បទ​ឧក្រិដ្ឋ​​​​ផ្នែក​ផ្លូវ​ភេទ​​​ ក្រោយ​ពី​កើត​មាន​​​រឿង​ក្តី​​​ដ៏​រំជើប​រំជួល​​ជាច្រើន​​​ករណី​​​ក្នុង​អំឡុង​​ពេល​កន្លង​ទៅ​ ។ កាល​ពី​​ខែមុន​​លោក​​​ប្រធានាធិបតី​​​លី​ម្យុង​បាក់​ក្នុង​នាម​ជា​អ្នកដឹក​នាំ​រដ្ឋា​ភិបាល​បាន​​​ថ្លែង​សុំ​ទោស​​​ដល់​​ប្រ​ជា​ជន​ ក្រោយ​​ពី​កើត​មាន​ករណី​ក្មេង​ស្រី​អាយុ​​​៧ឆ្នាំម្នាក់​​​ ត្រូវ​​ចាប់​យក​ចេញ​ពី​​ផ្ទះ​ និង​ចាប់​រំលោភ​​​​​​គួរ​ឱ្យ​រន្ធត់​​​ ប៉ុន្តែ​ប៉ូលិស​​​​​អាច​ចាប់​ខ្លួន​​ជន​ល្មើស​​​អាយុ​ជាង​​២០​ឆ្នាំ​បាន​ ។

កាល​ពី​ខែ​សីហា កន្លង​មក​ក៏​មាន​​​​​​​កើត​ករណី​​​ដូច​គ្នា​នេះ​ដោយ​បុរស​ម្នាក់​​​បាន​បង្ក​​រឿង​ក្តី​​​ផ្លូវ​ភេទ​​​រហូត​​​ត្រូវ​​អា​ជ្ញាធរ​​​​​ភ្ជាប់​​ឧបករណ៍​​​តាម​ដាន​​​នៅ​ជាប់​នឹង​ខ្លួន​ បាន​​​ព្យាយាម​​ចាប់​រំលោភ​​​ស្ត្រី​ម្នាក់​​​នៅ​ក្នុង​រង្គ​សាល​​​មួយ​ នៅមុន​ពេល​បង្ក​ហេតុ​​​​ចាក់​បុរស​​​ម្នាក់​រហូត​ស្លាប់​ និង​ធ្វើ​ឱ្យ​មនុស្ស​​៤​នាក់​ទៀត​​រង​របួស ៕