ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​​ម្នាក់់​ចុះ​​ពី​​រ​​ថយន្ត​​​ខាំ​អណ្តាត​​​ប៉ុន​ប៉​ង​​​ធ្វើ​អត្ត​​​ឃាត​​​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ យុវ​ជន​​​​ម្នាក់​​​​​​​​បាន​ជិះ​​​រថយន្ត​​​សេ៊រី​​​ទំនើប​​​​ម៉ាក់​​ Prius ពណ៌​​​ទឹក​ប្រាក់​​ ​មក​ឈប់​នៅ​​ចំណុច​​ផ្លូវ​​លេខ​​៣៦០​​​ កែង​​​ម​ហា​វិថី​​​ព្រះ​នរោត្តម​​ ក្នុង​សង្កាត់​បឹង​​កេង​​កង​ទី​​១ ខណ្ឌ​ចំការ​មន​​ ​កាល​ពី​​វេលា​ម៉ោង​​​​៩​និង​​​៣០​នាទី​​ព្រឹក​ថ្ងៃទី​​៧ កញ្ញា​ ​រួច​​​ឈប់​រថយន្ត​​​ចេញ​​​មក​ក្រៅ​ហើយ​ខាំ​អណ្តាត​​​​​​ខ្លួន​ឯង​បណ្តាល​​ឱ្យ​ដួល​​សន្លប់​​​​ដោយ​ពុំ​ដឹង​​​​មូល​ហេតុ​ ។

តាម​​​សាក្សី​​​នៅកន្លែង​​​កើត​ហេតុ​​​​​​​បាន​ឱ្យ​ដឹង​​ថា ​ដំបូង​​​​​គេ​​​ឃើញ​យុវ​ជន​​​​នោះ​ជិះ​​រថយន្ត​​​​​​​​ស៊េរី​​ទំនើប​​លើ​​​​​កំណាត់​ផ្លូវ​លេខ​​៣៦០​​ ក្នុង​ទិស​ដៅ​​​ពីលិច​ទៅ​កើត​​ លុះ​ដល់​​​​ចំណុច​​​ផ្លូវ​​​កែង​​​មហា​វិថី​ព្រះ​នរោ​ត្តម​​​​ ក៏​ឈប់​​រថយន្ត​​កណ្តាល​ផ្លូវ​​​ ហើយ​ចុះ​​​​ពី​រថយន្ត​​​​​​ដើរ​ចេញ​​​​ រួ​ច​ខាំ​អណ្តាត​​​​​​​ខ្លួន​ឯង​​បណ្តាល​ឱ្យ​ដួល​​​សន្លប​់​​​​តែម្តង​ ។​​ ក្រោយ​ពេល​កើតហេតុ​​​ ​​គេ​ឃើញ​នារី​ជំទង់​ម្នាក់​​​​​​​ និងស្ត្រី​ចំណាស់​ម្នាក់​​​​ចេញ​​ពី​​​​​​​រថយន្ត​​​​​​​​​​នោះ​ដែរ​ ​​ហើយ​អះ​អាង​​ថា ​គាត់​ជា​ម្តាយ​​​​របស់​​ជន​រង​គ្រោះ​​​ ។

​ក្នុង​ហេតុ​ការ​ណ៍​​​ខាង​លើ​​​​នេះ​ មន្ត្រី​សមត្ថ​កិច្ច​​​​​​ប៉ុស្តិ៍​​បឹង​កេង​កង​​ទី​១​​​ បាន​​​​​អន្ត​រាគមន៍​​​ និង​ទៅ​សួរ​នាំ​​​​​​​​ហើយ​​ទទួល​​​ព័ត៌​មាន​​​​​ថា យុវ​ជន​​​ខាង​លើនេះ​​​​​​​​ តែ​ង​មាន​ចរិត​​​គិត​ខ្លី​​​ ដូច្នេះ​​​ជា​ញឹក​ញាប់​​​ណាស់​មក​ហើយ​​ ។ ដោយ​សារ​​​មិន​មាន​​​បាតុ​ភាព​អ្វី​​ធ្ងន់​ធ្ងរ​​​​កើត​ឡើង​​​ សមត្ថ​កិច្ច​​​​បាន​ប្រគល់​​​រថយន្ត​ម៉ាក​​​​ Prius ​ឱ្យ​ក្រុម​គ្រួសារ​​​​​វិញ​ ដោយ​​ឡែក​យុវ​ជន​​​រង​គ្រោះ​​​នោះ​ត្រូវ​បាន​​​​​ក្រុ​​ម​គ្រួសារ​​​​ដឹក​យក​​​​ទៅ​​​​សង្គ្រោះ​​​នៅ​​មន្ទីរ​​​ពេទ្យ​​​មិត្ត​ភាព​ខ្មែរ​-សូវៀត​។

​តាម​ប្រភព​​​ព័ត៌​មាន​​​មិន​ផ្លូវ​ការ​​​ផ្សេង​​​មួយ​​​​បាន​ឱ្យ​ដឹង​ថា ​​​យុវ​ជន​​​​​​ខាង​លើ​នេះ ​​​​​មិន​មែន​​​​ខាំ​អណ្តាត​​​ទេ គឺ​​​​​មាន​ជំងឺ​​​​ខ្យល់​គរ​​​ ។​ ប្រភព​​​​​មួយ​ទៀត​​​​បាន​និយាយ​ថា ​យុវ​ជនខាង​​​លើ​នេះ​​ មាន​វិបត្តិ​​​​​​​ក្នុង​គ្រួសារ​​​ ទើប​ដាច់​ចិត្ត​​​ខាំ​អណ្តាត​​​ប៉ុន​ប៉ង​​​សម្លាប់​​​ខ្លួន​​​​ឯង​បែបនេះ​ ៕