ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​១៥​ឆ្នាំ​​ចង.ក​សម្លា.ប់​ខ្លួន​ ព្រោះ​តូច​ចិត្ត​នឹង​ឪពុក​ស្រវឹង​រក​រឿង​ម្តាយ​ និង​កូន​រាល់​ថ្ងៃ​

12 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង​ ៖ ​ក្មេង​ស្រីជំទង់​ម្នាក់​បាន​ចង.ក​​សម្លា.ប់​ខ្លួន​បណ្តាលឱ្យ​ស្លា.ប់​​គ្មាន​នរណាម្នាក់​​ដឹង​ និង​ជួយ​ទាន់​ឡើយ​ដែល​ហេតុ​ការណ៍​នេះ​កើតឡើង​ កាល​ពីវេលា​ម៉ោង​​៩និង​​៣០​នាទី​​ព្រឹក​ថ្ងៃទី៧ កញ្ញា ២០១២ នៅ​ក្នុង​បន្ទប់​ផ្ទះ​របស់​​ក្មេង​ស្រី ស្ថិត​ក្នុងភូមិ​អូរ​កណ្តោល ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលា​ប្អៀរ ខណៈ​ដែល​​ក្មេង​ស្រី​រូប​នោះ​​​ខឹង និង​បង​ប្រុស​​របស់​ខ្លួន ។

ខេត្ត​កំពង់ឆ្នាំង​ ៖ ​ក្មេង​ស្រីជំទង់​ម្នាក់​បាន​ចង.ក​​សម្លាប់​ខ្លួន​បណ្តាលឱ្យ​ស្លាប់​​គ្មាន​នរណាម្នាក់​​ដឹង​ និង​ជួយ​ទាន់​ឡើយ​ដែល​ហេតុ​ការណ៍​នេះ​កើតឡើង​ កាល​ពីវេលា​ម៉ោង​​៩និង​​៣០​នាទី​​ព្រឹក​ថ្ងៃទី៧ កញ្ញា ២០១២ នៅ​ក្នុង​បន្ទប់​ផ្ទះ​របស់​​ក្មេង​ស្រី ស្ថិត​ក្នុងភូមិ​អូរ​កណ្តោល ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលា​ប្អៀរ ខណៈ​ដែល​​ក្មេង​ស្រី​រូប​នោះ​​​ខឹង និង​បង​ប្រុស​​របស់​ខ្លួន ។

តាម​ការ​រៀបរាប់​របស់​​បង​ស្រី​ជនរងគ្រោះ​ឱ្យដឹង​ថា ប្អូន​ស្រី​គាត់​​មាន​ឈ្មោះ​​ឱ ស្រីនេន អាយុ​​​១៥​ឆ្នាំ ​គាត់​មិន​បាន​ដឹងថា ​ប្អូន​​ស្រី​របស់​គាត់​តូច​ចិត្ត​រឿង​អ្វី​នោះ​ទេ ​ប៉ុន្តែ​​មុន​ពេល​​កើតហេតុ​​វា​បាន​ទាស់​​គ្នា​ជា​មួយ​​បង​​ប្រុស​វា​ម្នាក់​ទៀត​ ហើយ​នៅ​​ព្រឹក​នោះ​គ្រប់​គ្នា​ក៏​មិន​ដឹងថា នាង​លួច​ចង.ក​​សម្លាប់​ខ្លួន​នោះដែរ ស្រាប់​​តែ​ម្តាយ​​​គាត់​​បាន​​បើក​ទ្វារ​បន្ទប់របស់ប្អូន​ស្រី​​​ឃើញ​នាង​ចង.ក​បាត់​ទៅ​ហើយ​ដោយ​សង្ស័យថា ​នៅ​រស់​ក៏​នាំ​​គ្នា​យក​ទៅ​​កាន់​មន្ទីរ​ពេទ្យ តែ​​គ្រូ​​ពេទ្យ​​ប្រាប់​ថា ​បាន​ស្លាប់​​បាត់​ទៅ​ហើយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕