ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​សង្គ្រា​ជ​វត្ត​ចង.ក​សម្លា.ប់​ខ្លួន​ក្រោយ​ចាក់​សាំង​ដុត​ប្រពន្ធ​

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ បុរស​អតីត​ជា​សង្គ្រាជ​ដែល​បាន​បង្ក​ហិ.ង្សា​យ៉ាង​ចាស់​ដៃ​ទៅ​លើ​ស្ត្រី​​ជា​ប្រពន្ធ​ទាំង​នៅ​សរសៃ​ខ្ចី​ ដោយ​ចាក់​សាំង​​ដុត​​ប្រពន្ធទាំង​រស់​ រួច​ផឹក​ទឹក​អាស៊ីត​សម្លា.ប់​ខ្លួន​តែ​មិន​ស្លា.ប់​ត្រូវ​បាន​នាំ​មក​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ខេត្ត នោះគឺ​បាន​សម្រេច​ចិត្ត​​ចង.ក​​ធ្វើ​អត្ត​ឃាត​សម្លា.ប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ទឹក​នៃ​មន្ទីរ​​ពេទ្យ​ខេត្ត បន្ទាប់​ពី​​​​​​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​បាន​មួយ​សប្តាហ៍​​​កន្លង​​មក ។

ខេត្ត​ក្រចេះ ៖ បុរស​អតីត​ជា​សង្គ្រាជ​ដែល​បាន​បង្ក​ហិង្សា​យ៉ាង​ចាស់​ដៃ​ទៅ​លើ​ស្ត្រី​​ជា​ប្រពន្ធ​ទាំង​នៅ​សរសៃ​ខ្ចី​ ដោយ​ចាក់​សាំង​​ដុត​​ប្រពន្ធទាំង​រស់​ រួច​ផឹក​ទឹក​អាស៊ីត​សម្លាប់​ខ្លួន​តែ​មិន​ស្លាប់​ត្រូវ​បាន​នាំ​មក​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ខេត្ត នោះគឺ​បាន​សម្រេច​ចិត្ត​​ចង.ក​​ធ្វើ​អត្ត​ឃាត​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ទឹក​នៃ​មន្ទីរ​​ពេទ្យ​ខេត្ត បន្ទាប់​ពី​​​​​​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​បាន​មួយ​សប្តាហ៍​​​កន្លង​​មក ។

​ទោះ​បី​ជា​បែបណា ​មាន​ការភ្ញាក់​ផ្អើល​កើតឡើង​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កាល​ពី​ថ្ងៃទី​៧ កញ្ញា ខណៈ​ពេល​ដែល​​គេឃើញ​បុរស​ម្នាក់​បាន​ចង.ក​សម្លាប់​ខ្លួន​ឯង​នៅក្នុង​បន្ទប់​ទឹក​​នៃ​មន្ទីរ​ពេទ្យ​ ទាំងកាយ​​​​អាក្រាត​​ននល​គក ក្រោយ​ពី​ប​ុរស​រង​គ្រោះ​​បាន​សម្រាត​ខោ​​ជើង​វែង ចង.ក​សម្លាប់​ខ្លួន​ នឹងធ្នឹម​បន្ទប់​ទឹក ។

បុរស​ដែល​គិត​ខ្លី​ធ្វើ​អត្ត​ឃាត​ចង.ក​​សម្លាប់​​ខ្លួន​ឯង​នេះ​ឈ្មោះ​សំរិទ្ធ តូច អាយុ​៤៨ឆ្នាំ អតីត​ជា​សង្គ្រាជ​​នៅវត្ត​ទួល​ត្រាំង ក្នុង​ឃុំ​អូរគ្រៀង ​ស្រុក​សំបូរ និង​បាន​សឹក​មក​យក​ប្រពន្ធ​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ​បាន​២​ឆ្នាំ​មក​ហើយ មាន​​ទី​លំនៅ​ភូមិ​ស្រែត្រែង ​​ឃុំ​ក្បាល​ដំរី ស្រុក​សំបូរ ។

​តាម​ប្រភពព័ត៌​មាន​បាន​ឱ្យ​ដឹងថា បុរស​រូប​នោះ​​បាន​​ចូលមក​សម្រាក​នៅ​មន្ទីរ​​ពេទ្យ​ខេត្ត ​កាល​ពី​ល្ងាច​ថ្ងៃទី​១ កញ្ញា ជា​មួយ​នឹង​​ស្ត្រី​ជា​ប្រពន្ធ​​ឈ្មោះ​​ធន់ ស៊ីណា ​អាយុ​៣២​ឆ្នាំ ​ខណៈ​​ពេល​ដែល​​គ្រួសារ​​មួយ​នេះ ​បាន​ផ្ទុះ​ហិង្សា​មួយ​ដោយ​បុរស​ជា​ប្តី​ខឹង​ស្ត្រី​​ជា​ប្រពន្ធ​​ដាក់​ពាក្យ​បណ្តឹង​​​ទៅ​អាជ្ញា​ធរ​សុំ​លែង​លះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕