ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ត្រូវបានមន្ត្រីប៉ូលិសក្រុងកំពង់ឆ្នាំង ចាប់ឃាត់ខ្លួន ខណៈជននេះហៅម៉ូយទិញម៉ូតូប៉ះចំម្ចាស់ម៉ូតូដែលបានបាត់កាលពីប៉ុន្មានថ្ងៃមុន ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៦ កញ្ញា នៅកន្លែងដាក់ភាស៊ីក្នុងមន្ទីរពេទ្យខេត្ត ដែលជាកន្លែងជនសង្ស័យខាងលើបានយកម៉ូតូទៅផ្ញើលាក់ទុកនៅទីនោះ ។
លោកហ៊ុល វាសនា អធិការរងក្រុងកំពង់ឆ្នាំង បាននិយាយថា ម្ចាស់ម៉ូតូឈ្មោះសុខ ផាត នៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ បានបាត់ម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច កាលពីថ្ងៃទី២៨ សីហា ២០១២ ប៉ុន្តែដើររកអស់ចិត្តមិនឃើញ ពេលនោះបានជួបនឹងឈ្មោះអ៊ុំ ពៅសុធារ៉ា អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បានពពាយនាយលក់ម៉ូតូម៉ាកគុបមួយគ្រឿង ហើយដោយចង់បានម៉ូតូថ្មីផង និងចង់ឃើញម៉ូតូដែលលក់នោះក្រែងជារបស់ខ្លួនផងនោះ ក៏មកមើលម៉ូតូដែលជនសង្ស័យពពាយនាយលក់នៅក្នុងកន្លែងដាក់ភាស៊ីក្នុងមន្ទីរពេទ្យ ក៏ស្រាប់តែឃើញម៉ូតូរបស់ខ្លួនដែលបានបាត់ហើយក៏ប្តឹងប៉ូលិសឱ្យចាប់ខ្លួនតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ