ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស្នងការ​បញ្ជា​ឱ្យ​​ជំនាញ​កំណត់​មុខ​សញ្ញា​ប្លន់​ប្រដាប់អាវុធ​​បា.ញ់​សម្លា.ប់​

12 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ក្នុងការ​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​លេខ​០៦៨ របស់​ក្រសួង​មហាផ្ទៃ​​កាលពីព្រឹក​ថ្ងៃ​ទី​​៦ កញ្ញា ២០១២ ​នៅស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​លោក​ឧត្តម​សេនីយ៍​​ត្រី ផាន់ ​សុផេង ស្នងការ​នគរបាល​ខេត្ត​ ​បាន​បញ្ជា​ឱ្យ​កម្លាំង​​ជំនាញ​ និង​អធិ​ការ​នគរបាល​ស្រុក​​បារាយណ៍ ​កំណត់​មុខ​សញ្ញា​សង្ស័យ​​ករណី​ប្លន់​ប្រដាប់​អាវុធ ​និង​បា.ញ់​សម្លា.ប់​​ឱ្យ​បាន​​ក្នុង​រយៈ​ពេល​​៦​ថ្ងៃ​​ទៅ​១​សប្តាហ៍​ បើ​ពុំ​នោះ​ទេ ក្នុង​ករណី​៣​លើក​​ដែល​កំណត់​មុខ​សញ្ញា​មិន​បាន​អធិការ ឬ​អធិ​ការ​រង​​ទទួល​បន្ទុក​ស្រុក​នោះ និង​ត្រូវ​ផ្លាស់​

ខេត្តកំពង់ធំ ៖ ក្នុងការ​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​លេខ​០៦៨ របស់​ក្រសួង​មហាផ្ទៃ​​កាលពីព្រឹក​ថ្ងៃ​ទី​​៦ កញ្ញា ២០១២ ​នៅស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​លោក​ឧត្តម​សេនីយ៍​​ត្រី ផាន់ ​សុផេង ស្នងការ​នគរបាល​ខេត្ត​ ​បាន​បញ្ជា​ឱ្យ​កម្លាំង​​ជំនាញ​ និង​អធិ​ការ​នគរបាល​ស្រុក​​បារាយណ៍ ​កំណត់​មុខ​សញ្ញា​សង្ស័យ​​ករណី​ប្លន់​ប្រដាប់​អាវុធ ​និង​បាញ់​សម្លាប់​​ឱ្យ​បាន​​ក្នុង​រយៈ​ពេល​​៦​ថ្ងៃ​​ទៅ​១​សប្តាហ៍​ បើ​ពុំ​នោះ​ទេ ក្នុង​ករណី​៣​លើក​​ដែល​កំណត់​មុខ​សញ្ញា​មិន​បាន​អធិការ ឬ​អធិ​ការ​រង​​ទទួល​បន្ទុក​ស្រុក​នោះ និង​ត្រូវ​ផ្លាស់​ប្តូរក​ន្លែង​​ថ្មី ។ ​ការ​ព្រមាន​ខ្លាំងៗ​​នៅ​ចំពោះ​​មុខ​ដូច្នេះ​​ត្រូវ​​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​អំពើ​​ប្លន់​ប្រដាប់​អាវុធ​​ និង​បាញ់​សម្លាប់​១​លើក​ដែល​បាន​កើតឡើងកាល​ពី​យប់​ថ្ងៃទី​៣ កញ្ញា ២០១២ ​នៅ​ចំណុច​ភូមិ​អណ្តោត ឃុំ​បាក់​ស្នា ​ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំ ។

លោក​​ឧត្តម​សេនីយ៍​ត្រី បាន​សង្កត់​ធ្ងន់ថា ​នេះជា​ករណី​​ប្លន់​លើ​ក​ទី​២ ហើយ​សម្រាប់​ស្រុក​​បារាយណ៍ ដែល​ករណី​ទី១ ​រហូតមក​ដល់​ពេល​នេះ​យូរ​ឆ្នាំ​​ហើយ​ទាំងកម្លាំង​ជំនាញ​ និងអធិ​ការ​នគរ​បាល​ស្រុក​បារាយណ៍​ នៅមិនទាន់​កំណត់​មុខ​​សញ្ញា​សង្ស័យ​ឱ្យ​លោក​បាន​ឡើយ ដោយ​រូប​ភាព​ស្រដៀង​គ្នា​នេះ​​ទៀត និង​មិន​ប៉ុន្មាន​​ឆ្នាំ​ផង​ គឺ​បាន​កើត​ឡើង​ម្តង​ទៀត​កាល​ពី​យប់​ថ្ងៃ​ទី​​៣ កញ្ញា ២០១២ ។ ដូច្នេះ​អាច​សន្និ​ដ្ឋាន​បានថា ​ករណី​នេះ​មុខសញ្ញា គឺ​ពិត​ជា​មាន​ការ​ទាក់​ទង​គ្នា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕