ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​លុបចោល​គណ​បក្ស​ម៉ៅនិយម​នេប៉ាល់​ពីបញ្ជី​ខ្មៅ​

12 ឆ្នាំ មុន

ក្រសួង​ការ​បរទេស​អាមេរិក​កាលពី​ថ្ងៃទី​៦ កញ្ញា ​បាន​លុបចោល​គណបក្ស​កុំ​មុយនីស្ត​នេ​បា៉ល់​ម៉ៅនិយម​ CPN-M ពី​បញ្ជី​ឈ្មោះ​​អន្តរ​ជាតិ​នៃចលនា​ភេរវ​កម្ម​ ដោយ​ប្រកាស​ថា​​​ក្រុម​នោះ​លែង​ជា​ការគំរាម​កំហែង​មួយ​ដល់​ន​យោ​បាយ​​ក្រៅ​ប្រទេស​របស់​សហ​រដ្ឋ​អាមេរិក​ ឬ​ដល់​ជន​ជាតិ​អាមេរិក​ទៀត​ហើយ ។

ក្រសួង​ការ​បរទេស​អាមេរិក​កាលពី​ថ្ងៃទី​៦ កញ្ញា ​បាន​លុបចោល​គណបក្ស​កុំ​មុយនីស្ត​នេ​បា៉ល់​ម៉ៅនិយម​ CPN-M ពី​បញ្ជី​ឈ្មោះ​​អន្តរ​ជាតិ​នៃចលនា​ភេរវ​កម្ម​ ដោយ​ប្រកាស​ថា​​​ក្រុម​នោះ​លែង​ជា​ការគំរាម​កំហែង​មួយ​ដល់​ន​យោ​បាយ​​ក្រៅ​ប្រទេស​របស់​សហ​រដ្ឋ​អាមេរិក​ ឬ​ដល់​ជន​ជាតិ​អាមេរិក​ទៀត​ហើយ ។

ការសម្រេចចិត្ត​នេះ​របស់​ក្រសួង​ការ​បរទេស​អាមេរិក​អាច​បើក​ទ្វារ​​ឡើង​វិញ​ឱ្យ​គណបក្ស​នេ​បា៉ល់​នោះ​អាច​ដក​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដែល​ផ្អឹប​ទុក​យោង​ទៅ​តា​មច្បាប់​របស់​សហ​រដ្ឋ​អាមេរិក​ ព្រម​ទាំង​​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​ដោយ​ពលរដ្ឋ​និងបណ្តា​សហ​គ្រាស​អាមេរិក ។

ក្រសួង​ការបរទេស​អាមេរិក​និយាយ​ថា ​ក្រោយ​ការ​ពិនិត្យ​ដោយ​ល្អិត​ល្អន់​ក្រសួង​កំណត់​ថា ​គណបក្ស​CPN-M ​លែង​​ធ្វើ​សកម្ម​ភាព​​ភេ​រ​វកម្ម​ដែល​គំរាម​កំហែង​ដល់​សន្តិ​សុខ​របស់​​ជន​ជាតិ​អាមេរិក​ ឬនយោបាយ​ក្រៅ​ប្រទេស​របស់​សហ​រដ្ឋ​អាមេរិក​ទៀត​ហើយ ។ ​លើស​ពី​នោះ​​ទៀត​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​​ចុង​​ក្រោយ​នេះ គណបក្ស​ម៉ៅ​និយម​ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រមុខរដ្ឋាភិបាល​ចម្រុះ​នេ​បា៉ល់​ ហើយ​ចាត់​វិធាន​ការ​នាន​ា​ដើម្បី​កម្ទេច​ចោល​បណ្តា​​​រចនា​​សម្ព័ន្ធ​របស់ខ្លួន​​ដែល​ដឹក​នាំ​ធ្វើ​​​​ប្រតិ​បត្តិ​ការ​ភេរវ​កម្ម​នានា ​ហើយ​គណបក្ស​នេះ​បង្ហាញ​ពីការសន្យា​​គួរ​ឱ្យ​ជឿ​ជាក់​បន្ត​ដំណើរ​ការ​សន្តិ​ភាព​​និងការ​បង្រួប​បង្រួម​នៅនេ​បា៉ល់ ។ ​គណបក្សCPN-M បាន​ប្តូរ​ឈ្មោះ​របស់​ខ្លួន​ជា​គណបក្ស​កុំមុុយនីស្ត​ឯក​ភាព​នេប៉ាល់​កាលពី​ខែ​មករា​ ឆ្នាំ​២០០៩ ​ពេល​រួម​បញ្ជូល​គ្នា​ជា​ផ្លូវការ​ជាមួយ​គណបក្ស​កុំ​មុយនីស្ត​នេប៉ាល់ ។

ពួក​ម៉ៅនិយម​បាន​ក្រោក​ធ្វើ​ចលនា​បះ​បោរ​ពី​ខែ​កុម្ភៈ ឆ្នាំ​១៩៩៦ ​មក​​ក្នុងទិសដៅ​បង្កើត​សាធារណរដ្ឋ​មួយ​ក្នុង​ប្រទេសរាជានិយម​នោះ ​ហើយ​ពួក​មៅ៉​និយម​បានបង្កើត​កាលពី​ឆ្នាំ​​២០០៥​នូវសម្ព័ន្ធ​ភាព​មួយ​ជា​មួយ​គណបក្ស​នយោបាយ​ដទៃៗ​ទៀត ​ដើម្បី​ប្រឆាំង​នឹង​​ព្រះ​មហាក្សត្រ​ ហ្ស៊ី​យ៉ា​ណេ​​ដ្រា ​បង្ខំ​ព្រះ​អង្គ​ឱ្យ​បោះ​បង់​ចោល​អំណាច​កាល​ពី​ឆ្នាំ​២០០៦​ បើក​ទៅរក​ការបង្កើត​សាធារណរដ្ឋ​មួយ​នាខែ​មេសា​នៃឆ្នាំ​នោះ ៕