យោងតាមការដកស្រង់ផ្សាយមុននូវសុន្ទរកថា ដែលលោកត្រូវថ្លែងមួយនាពេលបន្តិចទៀត ប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ា នឹងប្រកាសនៅមុខបណ្តាប្រតិភូចូលរួមសមាជគណបក្សនិងបណ្តាអ្នកបោះឆ្នោតថាពួកគេត្រូវធ្វើការជ្រើសរើសដោយច្បាស់លាស់មួយរវាងផ្លូវ២ផ្សេងគ្នានាថ្ងៃទី៦ វិច្ឆិកាខាងមុខនេះ ។
ប្រមុខសេតវិមានត្រូវឈរឈ្មោះបេក្ខជនប្រធានាធិបតីប្រជែងគ្នាជាមួយបេក្ខជនគណបក្សសាធារណរដ្ឋលោកមីតរ៉ូមនី ចាត់ទុកការជ្រើសរើសនោះថាជាការជ្រើសរើសរវាងទស្សនៈ២ដែលខុសគ្នាទាំងស្រុងសម្រាប់អនាគត ។ លោកថ្លែងថា ខ្ញុំមិនចង់ព្យាករណ៍ថា មាគា៌ដែលខ្ញុំស្នើឡើងនោះថាមានការឆាប់រហ័ស ឬសាមញ្ញមួយឡើយ ។
ខ្ញុំនឹងមិនធ្វើការព្យាករណ៍ដាច់ខាត ។ លោកមានប្រសាសន៍ថា លោកអ្នកពុំមែនជ្រើសរើសរូបខ្ញុំដើម្បីឱ្យនិយាយប្រាប់លោកអ្នកពីអ្វីដែលលោកអ្នករង់ចាំនោះឡើយ ។ ការពិតគឺថាយើងត្រូវការពេលវេលាប៉ុន្មានឆ្នាំទៀតដើម្បីដោះស្រាយបណ្តាបញ្ហាដែលគរទុកចាប់តាំងពីច្រើនទសវត្សមកហើយ ។ ខណៈដែលអត្រាអ្នកអត់ការងារធ្វើនៅអាមេរិកមាន៨,៣% លោកអូបាម៉ា អះអាងថា បណ្តាបញ្ហាដែលសហរដ្ឋអាមេរិកកំពុងជួបប្រទះនាពេលនេះ អាចដោះស្រាយបាន។
មាគា៌ដែលយើងស្នើអាចមានការលំបាកខ្លាំង ក៏ប៉ុន្តែយើងនឹងដឹកនាំឆ្ពោះទៅពិភពដ៏ប្រសើរមួយ ហើយខ្ញុំស្នើដល់លោកអ្នកឱ្យជ្រើសរើសយកអនាគតនោះ ៕
ចែករំលែកព័តមាននេះ