ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​អនុ​វត្ត​គោល​នយោ​បាយ​ភូមិ​-សង្កាត់​​មាន​សុវត្ថិ​ភាព​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សាលាខណ្ឌ​​ដូន​ពេញ បាន​បើក​កិច្ច​ប្រជុំ​​ប្រចាំ​ខែ​កាល​ពី​ព្រឹក​ថ្ងៃទី​៧ កញ្ញា ២០១២ ​នៅ​សាល​ប្រជុំ​សាលា​ខណ្ឌ​ដូនពេញ ​ក្រោម​អធិបតី​ភាព​លោក​​សុខ សម្បត្តិ ជំនួញ​​ការ​សម្តេច​អគ្គ​ម​ហា​សេនា​បតី​តេជោ ហ៊ុន សែន ​និង​ជាអភិ​បាល​​ខណ្ឌ​ដូនពេញ ដើម្បី​​ពង្រឹង​អនុ​វត្ត​គោល​នយោ​បាយ​ភូមិ-សង្កាត់​​មាន​សុវត្ថិ​ភាព​​ នឹង​ត្រៀម​រៀបចំ​សណ្តាប់​ធ្នាប់​​អនាម័យ​ក្នុង​កិច្ច​ប្រជុំ​​កំពូល​​អាស៊ាន​​នា​ពេល​ខាង​មុខនេះ ។

​លោក​អភិ​បាល​​ខណ្ឌ​ដូន​ពេញ ​បាន​មាន​ប្រសាសន៍​ក្នុង​កិច្ច​ប្រជុំ​​នោះ​ថា សង្កាត់​ទាំង​១១​ត្រូវតែ​ពង្រឹង​ការងារ​សហ​ការ​ជា​មួយ​​នគរបាល​​ប៉ុស្តិ៍​​រៀបចំ​វេទិកា​សាធារណៈ​​នៅតាម​បណ្តា​ភូមិ​ដែល​មាន​ភាពស្មុគ​ស្មាញ និង​បន្ត​លប់​បំបាត់​​ទីតាំង​ជួញ​ដូរ និង​ប្រើ​ប្រាស់​គ្រឿងញៀន​​ឱ្យ​អស់​ក្នុង​មូល​ដ្ឋាន ហើយ​​ចាប់ពីពេល​នេះ​ទៅ​ដោយ​សារ​តែ​កម្ពុជា​កំពុង​​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​អាស៊ាន​​ក៏ដូច​ជា​កិច្ច​​ប្រជុំ​គណៈ​​កម្មាធិការ​​បេតិកភណ្ឌ​​ពិភព​លោ​​នៅ​ចុង​ឆ្នាំ​នេះ ដូច្នេះ​បញ្ហា​សន្តិ​សុខ​​នៅតែ​ជា​​ចំណុច​ក្តៅ​ និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជាអាទិ​ភាព​ ។ ដោយ​ឡែក​សាលា​សង្កាត់​​ទាំង​១១​ត្រូវ​តែ​​បើក​វេទិកា​សាធារណៈ​​ទាក់​ទង​ទៅ​នឹង​ការ​អនុ​វត្ត​គោល​នយោ​បាយ​ភូមិ-សង្កាត់​​មាន​សុវត្ថិ​ភាព​យ៉ាង​តិច​ឱ្យ​បាន​មួយ​លើក​ក្នុង​មួយ​ខែ​ផង​ដែរ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕