ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​​មួយ​គ្រឿង​​គ្នា​​៦​នាក់ ឆ្លង​ស្ពាន​​កន្សោប​ឫស្សី​មិន​ប្រយ័ត្ន​ រអិល​​ធ្លាក់​​ចូល​ទឹក​បាត់​ខ្លួន​​ក្មេង​ប្រុស​

12 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ក្មេង​ប្រុស​អាយុ​​​ជាង​១ឆ្នាំ​ម្នាក់​​ក្នុង​ចំណោម​មនុស្ស​៦​នាក់ បាន​លិច​បាត់​ក្នុង​ទឹក​រក​មិន​ឃើញ ខណៈ​ពេល​ដែល​ក្មេង​រង​គ្រោះ​ត្រូវ​ម្តាយ​​​បី​​ពេល​​កំពុង​ជិះ​ម៉ូតូ​​ឆ្លង​ព្រែក​កាត់​ស្ពាន​ឫស្សី​ មិន​ប្រយ័ត្ន​​​​រអិល​ធ្លាក់​ពី​លើ​​ស្ពាន​ចូល​ក្នុង​ទឹក បណ្តាល​ឱ្យ​​មនុស្ស​ក្មេង​ចាស់ ស្រី​ប្រុស ទាំង​៦​នាក់ ត្រូវ​ធ្លាក់​​ទឹក។

​មន្ត្រី​នគរ​បាល​​ស្រុក​ព្រែក​ប្រសព្វ​បាន​និយាយ​ថា ​ហេតុ​ការណ៍​ដែល​នឹក​ស្មាន​មិន​ដល់​​នេះ​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​​៦ កញ្ញា ២០១២ នៅ​លើ​ស្ពាន​ឆ្លង​​ព្រែក​មួយ​ធ្វើ​ពី​កន្សោប​ដើម​ឫស្សី ដោយ​មាន​ក្រាល​​រនាប​ឫស្សី​ពី​លើ​​ប្រវែង​ជាង​​១០​ម៉ែត្រ​ និង​ទទឹង​​ជាង​១​ម៉ែត្រ ស្ថិត​​ក្នុង​ភូមិ​ព្រែក​​រការ ឃុំ​សោប ស្រុក​ព្រែក​ប្រសព្វ ។

ស្ត្រី​ឈ្មោះ​ប៊ួយ ​វិត អាយុ​២៦​ឆ្នាំ ​បាន​និយាយ​ថា ​កូន​ប្រុស​​របស់​គាត់​ដែល​លិច​បាត់​​ក្នុង​ទឹក​ព្រែក​នេះ ឈ្មោះ​ឌី វី អាយុ​ជាង​១​ឆ្នាំ ។ ចំណែក​បុរស​ឈ្មោះ​យី ណាក់ ​អាយុ​៣០​ឆ្នាំ ​ជា​អ្នក​ឌុប និង​ត្រូវ​ជា​បង​ជីដូន​មួយ​របស់​​ស្ត្រី​ជាម្តាយ​​ក្មេង​ប្រុស​​រង​គ្រោះ​​បាន​រៀបរាប់​ថា ​កាល​ពី​​ថ្ងៃកើតហេតុ​​​គាត់​បាន​​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​អាល់​ហ្វា ​ពណ៌ស្លែ ​ចេញពី​ឃុំ​ជ្រោយ​បន្ទាយ ​ស្រុក​ព្រែក​ប្រសព្វ ​ដើម្បី​ត្រឡប់​​ទៅ​ផ្ទះវិញ នៅស្រុក​តំបែរ ​ខេត្ត​កំពង់​ចាម ​ដោយ​ម៉ូតូ​​មួយ​គ្រឿង​នេះ​ជិះ​គ្នា​​៦​នាក់ ទាំង​ក្មេង​ទាំង​ចាស់ ក្នុង​នោះ​ស្ត្រី​២​នាក់​ជា​ប្អូន​ស្រី​ជីដូន​មួយ​របស់​គាត់ និង​ក្មេង​ប្រុស​ស្រី​៣​នាក់​ទៀត​ជា​ក្មួយ​របស់​គាត់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕