ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​ដឹក​ទំនិញ​​សំពីង​សំពោង​​កំពុង​ធ្វើ​ចរា​ចរណ៍​រាល់ថ្ងៃ ដោយ​សារ​អាជ្ញា​ធរ​​មិន​ឱ្យ​​មាន​ប៉ូលិស​ចរាចរ​នៅ​តាម​ដង​ផ្លូវ​

12 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ បច្ចុ​ប្បន្ន​​នេះ​​គេ​សង្កេត​ឃើញ​រថយន្ត​ដឹក​ទំនិញ​សំពីង​សំពោង​​កំពុង​​ធ្វើ​ចរាចរណ៍​ដឹក​យ៉ាង​រលូន​​នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ​ដោយ​ដឹក​ទំនិញ​ពី​​ច្រូក​​ ស្រុក​គិរី​វង់ ​ទៅ​លក់​ចែកចាយ​នៅ​​ឯ​ភ្នំពេញ​ដដែល ​បើ​ទោះ​បី​ជា​កន្លង​មក​មាន​ការ​ចាប់​រថយន្ត​ដឹក​ទំនិញ​សំពីង​សំពោង​យក​ទៅ​ពិន័យ​នៅ​​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​​បែប​ណា​ក៏ដោយ​ក៏​​រថយន្ត​ទាំង​នេះ​នៅតែ​បន្ត​ដឹក​ជា​រៀង​រាល់​ថ្ងៃ​មិន​​ដែល​ខាន​ហើយ​ពេល​នេះ​មិន​បាន​រំខាន​ដល់​ប៉ូលិស​​សណ្តាប់​ធ្នាប់​ខេត្តឡើយ ។

​ប៉ូលិស​​ចរាចរខេត្ត​បាន​និយាយថា ​ពេល​នេះ​ថ្នាក់​លើ​អត់​ឱ្យ​មាន​​ប៉ូលិស​​ឈរ​ជើង​នៅតាម​ដង​ផ្លូវ​ជាតិ​ ដើម្បី​ត្រួត​ពិនិត្យ​ច្បាប់​ចរាចរណ៍​នៅតាម​បណ្តោយ​​ផ្លូវជាតិ​ទេ ទើប​ធ្វើ​ឱ្យ​​មាន​រថយន្ត​ដឹកទំនិញ​សំពីង​សំពោង​ធ្វើ​ដំណើរ​បាន​រលូន​បែបនេះ មូល​ហេតុ​ដែលបណ្តាល​​ឱ្យ​មាន​បញ្ហា​នេះ​កើតឡើង​នោះ​ ដោយ​សារ​ខេត្ត​តាកែវ ​​​ជា​ច្រក​មួយ​ដែល​មាន​បទ​ល្មើស​សេដ្ឋ​កិច្ច​រត់​ពន្ធ​ចូល​មក​ច្រើន​ជាង​គេ ពី​ប្រទេស​​វៀតណាម​តាម​ច្រក​ស្រុក​គិរី​វង់ ដោយ​គ្មាន​ស្ថាប័ន​​ណា​​ចុះ​បង្ក្រាប​ឡើយ ហើយ​​បទល្មើសទាំង​​អស់​នោះ​គេ​ធ្វើ​ចរាចរណ៍​ចាប់​ពី​ម៉ោង​៩​យប់​​​ទល់​ភ្លឺ​ ទើប​ឈប់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕