ខេត្តកំពង់ចាម ៖ ទោះបីជាច្បាប់ចរាចរណ៍ផ្លូវគោកត្រូវបានរឹតបន្តឹងយ៉ាងណាក្តី ក៏គេសង្កេតឃើញមានអ្នកបើកបររថយន្តឈ្នួលមួយចំនួននូវតែផ្គើនមិនគោរពច្បាប់ដដែល ។ ជាក់ស្តែងដូចជានៅរសៀលថ្ងៃទី៥ កញ្ញា ២០១២ មានរថយន្តទួរីស១គ្រឿងដឹកសំពីងសំពោងហៀរកប់ពពក បើកលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅឃុំផ្អាវ ស្រុកបាធាយ ហាក់បីដូចជាមិនខ្លាចគ្រោះថ្នាក់ណាបន្តិចសោះឡើយ ។
តាមសាក្សីឱ្យដឹងថា ពួកគាត់បានធ្វើដំណើរតាមរថយន្ត១គ្រឿងជាលក្ខណៈក្រុមគ្រួសារចេញមកពីរាជធានីភ្នំពេញ ដើម្បីឆ្ពោះទៅកាន់ក្រុងកំពង់ចាម ស្របពេលដែលបើកមកដល់កាត់តាមផ្លូវថ្នល់ជាតិលេខ៦ ក្នុងទឹកដីស្រុកបាធាយ ក៏ប្រទះឃើញរថយន្ត១គ្រឿងប្រភេទទួរីសដឹកអ្នកដំណើរសំពីងសំពោង ។ សាក្សីបានប្រាប់បន្តឱ្យដឹងទៀតថា នៅលើដំបូលរថយន្តឈ្នួលនោះមានដាក់កង់ជាច្រើនគ្រឿងសំពីងសំពោងហើយនៅខាងក្រោយមានកង់រថយន្តធំៗ ព្រមទាំងដឹកដែកបន្ទះជ្រុងលាន់ផ្លាបៗស្ទើរតែកោសនឹងថ្នល់ជាតិផងដែរ ហេតុអ្វីក៏សមត្ថកិច្ចមើលមិនឃើញ?
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ