ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្ម័គ្រ​ចិត្ត Peace Corps ប្រារព្ធ​ពិធី​សច្ចា​ប្រណិធាន​ចូល​បំពេញ​ការ​ងារ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ស្ថាន​ទូត​អាមេរិក​ចុះ​ថ្ងៃទី​៦ កញ្ញា ២០១២ ​ឱ្យ​​ដឹង​ថា ទីភ្នាក់​ងារ​ Peace Corps ប្រចាំ​នៅ​​កម្ពុជា នឹង​ស្វាគមន៍​​អ្នក​ស្ម័គ្រ​ចិត្ត​ក្រុម​ទី​៦ ​របស់​ខ្លួន​នៅថ្ងៃ​ទី​៧ កញ្ញា ២០១២ វេលា​ម៉ោង​១​រសៀល​នៅ​មជ្ឈ​មណ្ឌល​​គរុកោសល្យ​​ភូមិ​ភាគ (ផ្លូវ​ជាតិ​លេខ​២) ក្នុង​ខេត្ត​តាកែវ ។ ​លោក ​ស្រី បេន អភិ​បាល​​ខេត្ត​តាកែវ ​និង​លោក​ស្រី Penny Fields នាយក​ទី​ភ្នាក់​ងារ​ Peace Corps ប្រចាំ​​នៅ​កម្ពុជា នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​សច្ចា​ប្រណិធាន​នេះ​

រាជធានីភ្នំពេញ ៖ ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ស្ថាន​ទូត​អាមេរិក​ចុះ​ថ្ងៃទី​៦ កញ្ញា ២០១២ ​ឱ្យ​​ដឹង​ថា ទីភ្នាក់​ងារ​ Peace Corps ប្រចាំ​នៅ​​កម្ពុជា នឹង​ស្វាគមន៍​​អ្នក​ស្ម័គ្រ​ចិត្ត​ក្រុម​ទី​៦ ​របស់​ខ្លួន​នៅថ្ងៃ​ទី​៧ កញ្ញា ២០១២ វេលា​ម៉ោង​១​រសៀល​នៅ​មជ្ឈ​មណ្ឌល​​គរុកោសល្យ​​ភូមិ​ភាគ (ផ្លូវ​ជាតិ​លេខ​២) ក្នុង​ខេត្ត​តាកែវ ។ ​លោក ​ស្រី បេន អភិ​បាល​​ខេត្ត​តាកែវ ​និង​លោក​ស្រី Penny Fields នាយក​ទី​ភ្នាក់​ងារ​ Peace Corps ប្រចាំ​​នៅ​កម្ពុជា នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​សច្ចា​ប្រណិធាន​នេះ​ ដើម្បី​​ស្វាគមន៍​​អ្នក​ស្ម័គ្រ​​ចិត្ត​ជន​ជាតិ​អាមេរិក​ថ្មី​ចំនួន​៥៨​នាក់ ។

​អ្នក​ស្ម័គ្រ​​ចិត្ត​របស់​ទីភ្នាក់ងារ Peace Corps នៅ​កម្ពុជា ​រស់​នៅ​ និងធ្វើ​​ការ​​នៅតាម​​សហគមន៍​​ជន​បទ​ ដោយ​បង្រៀន​​ភាសា​អង់​គ្លេស និង​ជំរុញ​សុខ​ភាព​សាធារណៈ ។ ​អ្នក​ស្ម័គ្រ​​ចិត្ត​ទាំង​នោះ​ក៏​ធ្វើ​ការ​ផង​ដែរ ជា​មួយ​សម​ភាគី​​កម្ពុជា​របស់​គេ ក្នុង​​គម្រោង​នានា​​ក្នុងសហ​គមន៍​​ទាក់​ទង​នឹង​ការ​អប់រំ​បរិស្ថាន​ ការ​​ការពារ​ហិង្សា​ក្នុង​គ្រួសារ​ការ​អភិវឌ្ឍមុខ​ជំនួញ​ខ្នាត​តូច​ និង​កសាង​ជំនាញ​​ស្តីពី​ភាពជា​អ្នក​ដឹក​នាំ​សម្រាប់​កុមារី ។ ជា​មួយ​​នឹង​​ក្រុម​អ្នក​​​ស្ម័គ្រ​ចិត្ត​ថ្មី​នេះ ទីភ្នាក់​ងារ Peace Corps នៅពេល​នេះ ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​សរុប​ចំនួន​២៨៥​នាក់ កំពុង​រស់​នៅ​តាមបណ្តា​ខេត្ត​ចំនួន​១៥ ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​ឆ្នាំ ២០០៦ មក ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕