ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​ថៃ​បើក​រថយន្ត​បាឡែន​បុក​គូទ​​​ម៉ូតូ​ឃ្លីក​ជិះ​៣​នាក់​ ប្តី​ប្រពន្ធ​ និង​កូន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​កាមរី​បាឡែន​ ពណ៌​ខ្មៅ បើក​ដោយ​បុរស​ជន​ជាតិ​ថៃ​​បុក​​ម៉ូតូឃ្លីក ពី​ក្រោយ​ពេញ​ទំហឹង​ តែ​សំណាង​​ល្អ​មិន​ ប​ណ្តាល​ឱ្យ​អ្នក​ជិះ​រង​របួស​នោះ​ទេ គ្រាន់តែ​​ខូច​ខាត​ម៉ូតូ ។ គ្រោះថ្នាក់​នេះ​​កើតឡើង​​កាល​ពី​វេលា​ម៉ោង​១១​និង​២០​នាទី​​យប់​ថ្ងៃទី​៦ កញ្ញា តាម​​មហា​វិថី​ព្រះ​មុនី​វង្ស កែង​វិថី​ព្រះ​សីហនុ ​ត្រង់​ចំណុច​​ស្តុប​ពេទ្យ​ចិន ក្នុងសង្កាត់​​ចតុ​មុខ ខណ្ឌ​ដូនពេញ ។

សាក្សី​​​ឱ្យ​ដឹងថា រថយន្តបាឡែន​​ ពណ៌​ខ្មៅ ​បើក​​ដោយ​បុរស​ជន​​ជាតិ​ថៃ​​ តាម​បណ្តោយ​​វិថី​ព្រះ​សីហនុ ​ពី​កើត​​ទៅលិច​ស្រប​ទិស​គ្នា​​ជា​មួយ​ម៉ូតូ​ឃ្លីក ពណ៌ខៀវ​លាយ​ស ជិះ​គ្នា​៣​នាក់ ប្តី​ប្រពន្ធ​​ និង​កូន​ប្រុស​អាយុ​៤​ឆ្នាំ ​ខណៈ​មក​ដល់​​ស្តុប​ពេទ្យ​ចិន មិន​ដឹង​ជា​យ៉ាង​ម៉េច​ស្រាប់​​តែ​រថយន្ត​បើក​ទៅ​បុក​ម៉ូតូ​​ពី​ក្រោយ​ពេញ​ទំហឹង បណ្តាល​ឱ្យ​​អ្នក​ជិះ​ខ្ទាត​ចេញ​ពី​ម៉ូតូ​​ តែមិន​មាន​រង​របួស​ទេ ឯម៉ូតូ​​រង​ការ​ខូច​ខាត​​យ៉ាង​ដំណំ ។

​ក្រោយ​ពេល​កើត​ហេតុ​​បុរស​ជនជាតិ​ថៃ​មិន​បាន​ចុះ​ពី​លើ​រថយន្ត​ទេ នៅ​សម្ងំ​​ក្នុង​រថយន្ត​ដោយ​សំអាង​ថា រថយន្ត​របស់គេ​មាន​ក្រុម​ហ៊ុន​​ធានា​រ៉ាប់​រង ដូច្នេះ​រង់ចាំ​ក្រុម​ហ៊ុន​​មក​ធ្វើ​ការ​ដោះ​ស្រាយ តែ​រង់​ចាំ​​យូរពេក ម្យ៉ាង​បុរសជន​ជាតិ​ថៃ​អាច​និយាយ​ភាសា​ខ្មែរ​បាន​ខ្លះ​ និង​មាន​​តំណាង​មក​​​​ជួយ​​អន្តរា​គមន៍​​ផង​នោះ ​ក៏​សួរ​ទៅ​ខាង​ជន​រង​គ្រោះ​​ទាមទារ​​សំណង​ប៉ុន្មាន​ ។ ខាង​ជន​រងគ្រោះ​បាន​ទាមទារ​សំណង​ថ្លៃ​ជួស​ជុល​ម៉ូតូ​ចំនួន​៣០០​ដុល្លារ តែ​ជន​ជាតិថៃ​​រូប​នោះ​សុំ​សង​ត្រឹម​​២៥០​ដុល្លារ ដោយ​មិន​រង់ចាំ​​ក្រុម​ហ៊ុន​​មក​សង​ជំនួសទេ ៕