ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រឡាញ់​នាង​ដក​ចិត្ត​មិន​រួច​ដឹង​ថា​នាង​ប្រែ​ក្រឡាស់​លែង​បេតី​ចាក់​សោ​បង្ខាំង​ប៉ះ​ចំ​ម្តាយ​នាង​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​​​​ត្រូវ​​ប៉ូលិស​​ក្រុង​តា​ខ្មៅ​​ ចាប់​ខ្លួន​​​ពី​បទ​​បង្ខាំ​​ង​​មនុស្ស​​ខុស​ច្បាប់​​កាល​ពីវេលា​​​ម៉ោង​​១២ និង​​៣០​នាទី​​រំ​លង​​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​៦ កញ្ញា នៅ​ភូមិ​​ព្រែក​​សំរោង សង្កាត់​​តា​ខ្មៅ ក្រុង​តា​ខ្មៅ បន្ទាប់​ពី​បុរស​​នេះ​បាន​​យក​​សោ​​មក​​ចាក់​​បិទ​​ទ្វារ​​បន្ទប់​ជួល​​ពី​ខាង​​ក្រៅ​​ដើម្បី​បង្ខាំង​​សង្សារ​​របស់​ខ្លួន​​កក្នុង​ចេតនា​​​កុំ​​ឱ្យ​នាង​ចេញ​​​ទៅ​ជួប​ប្រុស​ផ្សេង​​ ប៉ុន្តែ​​​ចំពេល​នាង​មិន​នៅ​គឺ​​នៅ​តែ​ម្តាយ​​ និង​ប្អូន​​ៗ​​ ក៏​ផ្អើល​​​

ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​​​​ត្រូវ​​ប៉ូលិស​​ក្រុង​តា​ខ្មៅ​​ ចាប់​ខ្លួន​​​ពី​បទ​​បង្ខាំ​​ង​​មនុស្ស​​ខុស​ច្បាប់​​កាល​ពីវេលា​​​ម៉ោង​​១២ និង​​៣០​នាទី​​រំ​លង​​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​៦ កញ្ញា នៅ​ភូមិ​​ព្រែក​​សំរោង សង្កាត់​​តា​ខ្មៅ ក្រុង​តា​ខ្មៅ បន្ទាប់​ពី​បុរស​​នេះ​បាន​​យក​​សោ​​មក​​ចាក់​​បិទ​​ទ្វារ​​បន្ទប់​ជួល​​ពី​ខាង​​ក្រៅ​​ដើម្បី​បង្ខាំង​​សង្សារ​​របស់​ខ្លួន​​កក្នុង​ចេតនា​​​កុំ​​ឱ្យ​នាង​ចេញ​​​ទៅ​ជួប​ប្រុស​ផ្សេង​​ ប៉ុន្តែ​​​ចំពេល​នាង​មិន​នៅ​គឺ​​នៅ​តែ​ម្តាយ​​ និង​ប្អូន​​ៗ​​ ក៏​ផ្អើល​​​ឆោ​ឡោ​​ឡើង ហើយ​​​ប្តឹង​​ប៉ូលិស​​ឱ្យ​ចាប់​ខ្លួន​​តែ​ម្តង ។

មន្ត្រី​​ប៉ូលិស​​បាន​​ឱ្យ​ដឹង​​ថា ​បុរស​​​​ដែល​ត្រូវ​​បាន​ចាប់​ខ្លួន​​ពី​បទ​បង្ខាំង​​មនុស្ស​ខុស​ច្បាប់​​នេះ ឈ្មោះ​​ឈុត ណយ ​អាយុ​​២៥​ឆ្នាំ ស្នាក់​​នៅ​ក្នុង​ក្រុម​ហ៊ុន​​​ SUNPRO TECTOIN បុរី​ពិភព​ថ្មី សង្កាត់​ដង្កោ ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ ​ជា​សន្តិ​​សុខ មាន​ស្រុក​កំណើត​​ភូមិ​​យាយ​ឡ ឃុំ​​ត្រាំ​កក់ ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ។ ចំណែក​​ដើម​បណ្តឹង​​ឈ្មោះ​វង្ស សូរ ភេទ​ស្រី អាយុ​​៦០​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តាខ្មៅ ​។ មន្ត្រី​ប៉ូលិស​​បាន​​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើត​ហេតុ​​ បុរស​​​​​ឈ្មោះ​ឈុត ណយ បាន​ជិះ​​កង់​មក​ពី​កន្លែង​យាម​​នៅ​ផ្លូវ​លេខ​២៧១ ជិត​វត្ត​​ដំបូក​ខ្ពស់ រាជ​ធានី​ភ្នំពេញ ដោយ​​មាន​មេ​សោ និង​កូន​សោ​​មក​ជា​មួយ​ផង បំណង​​មក​​ចាក់​​សោ​បន្ទប់​ផ្ទះ​ជួល​​​សង្សារ​របស់​ខ្លួន​ ឈ្មោះ​ឌិន រ៉ា ​អាយុ​​​២៥​ឆ្នាំ នៅ​ភូមិ​​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តាខ្មៅ ដើម្បី​​កុំ​​ឱ្យ​​នាង​ចេញ​ទៅ​ជួប​​ប្រុស​ផ្សេង​​ ​​បម្រើ​​ការ​ងារ​នៅ​​ហាង​សុភក្ត្រា ។ នាង​​ឌិន រ៉ា ​​ជា​កូន​​របស់​ដើម​បណ្តឹង​​ឈ្មោះ​​វង្ស សូរ​ ។

នៅ​ពេល​​ម្តាយ​​ និង​ប្អូន​ៗ​​កំពុង​សម្រាក​ក្នុង​បន្ទប់​​ ហើយ​​នាង​​ជា​សង្សារ​​មិន​ទាន់​មក​ផ្ទះ​​នៅ​វេលា​​ម៉ោង​១២ និង​៣០​​នាទី​រំល​ង​អធ្រាត្រ​ឈា​ន​ចូល​​​ថ្ងៃទី​​៦ កញ្ញា ស្រាប់​តែ​ជន​សង្ស័យ​​បាន​​យក​មេ​សោ​ទៅ​ចាក់​ទ្វារ​​ជាប់​ពី​​ខាង​ក្រៅ​។ ពេល​​នោះ​ស្ត្រី​​​​ឈ្មោះ​​វង្ស សូរ បាន​​ឮសំឡេង​​​ក៏បើក​​​បង្អួច​មើល​ឃើញ​​​ ទើប​ស្រែក​​ឆោ​ឡោ​​ឡើង​ ព្រោះ​​​ស្មាន​​តែ​ចោរ​មាន​​​​បំណង​​លួច​​គាស់​ផ្ទះ ដឹង​អី​​​ជា​​ចោរ​លួច​​​បេះ​ដូង​​កូន​​ស្រី​សោះ​ ។ គ្រា​នោះ​​ជន​សង្ស័យ​​ក៏​​​រត់​គេច​ខ្លួន​​បាត់​ទៅ​​ ហើយ​ក៏​មាន​​​ការ​ប្តឹង​​ប៉ូលិសឱ្យ​​​មក​​អន្តរា​គមន៍​​ និង​នាំ​គ្នា​អារ​​មេ​សោ​​ផ្តាច់​​ ។ បន្តិច​ក្រោយ​​មកនាង​​ឌិន រ៉ា ​មក​ដល់​បាន​​​​​ប្រើ​ល្បិច​​ទូរ​​ស័ព្ទ​​ហៅ​ជន​សង្ស័យ​​​ឱ្យ​មក​ជួប​​នៅ​​ផ្ទះ​ លុះ​ពេល​​​​មក​ដល់​ក៏ត្រូវ​ប៉ូលិស​​ចាប់​ខ្លួន​​តែម្តង ។

ក្រោយពេល​​ចាប់​ខ្លួន ​​ជន​សង្ស័យ​​​បាន​សារ​ភាព​​ថា ខ្លួន​បាន​ស្គាល់​​នាង​ឌិន រា៉ ​កាល​​ពី​​ចូល​ឆ្នាំ​ខ្មែរ កន្លង​​មក​ ហើយ​​​ក្លាយ​​ជា​សង្សារ​​នឹង​គ្នា តែ​មួយ​រយៈ​​នេះ​នាង​បាន​​បែក​​ចិត្ត​ពី​គេ​​ទើប​នៅ​​យប់​កើត​ហេតុ​ខ្លួន​​ជិះ​កង់​​​​​ពី​ភ្នំពេញ​​មក​​ក្រុង​តា​ខ្មៅ​​បំណង​​ចាក់​​សោ​​បន្ទប់​​ជួល​របស់​​នាង​ពី​ក្រៅ​​​​កុំ​​ឱ្យ​​នាង​​ចេញ​ដើរ​​លេង​ពេល​យប់​​ជួប​ប្រុស​ផ្សេង គឺ​​ដោយ​សារ​តែ​ខ្លួន​​ប្រចណ្ឌ​​ខ្លាំង​ពេក​ ។ ​ជន​​សង្ស័យ ​​ត្រូ​វ​​​ប៉ូលិស​កសាង​សំណុំ​រឿង​​ពី​បទ​​បង្ខាំង​​​មនុស្ស​​​​​ខុស​ច្បាប់​​ដើម្បី​ចាត់​ការ​​តាម​ផ្លូវ​​ច្បាប់ ៕