ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​គ្រប់​គ្រង​​ដី​រដ្ឋ​​ និង​កំណត់​​តំបន់​ដី​​ដែល​ប្រជា​​ពល​រដ្ឋ​​កាន់​កា.ប់​​​បង្ក​​បង្កើន​ផល​​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ​កាល​ពី​​ថ្ងៃទី​​៤ ​កញ្ញា ​នៅ​សាល​ប្រជុំ​​សាលា​ខេត្ត​​ បាន​បើក​​កិច្ច​ប្រជុំ​​ការ​ងារ​​គ្រប់​គ្រង​​ដី​រដ្ឋ​ និង​​កំណត់​​​តំបន់​ដី​ដែល​​ប្រជា​ពល​រដ្ឋ​​កាន់​កា.ប់ ​និង​បង្ក​បង្កើន​ផល​​នៅ​​​ក្នុង​ខេត្ត ។​​លោក​​លី ​សារី ​ប្រធាន​មន្ទីរ​​រៀប​ចំ​ដែន​ដី​ នគរ​ូប​​​នីយ​កម្ម​​ សំណង់ ​និង​សុរិយោ​ដី​​ខេត្ត​បាន​​រាយ​ការណ៍​​ថា ​ដោយ​​យោង​​តាម​ផែន​ការ​​សកម្ម​ភាព​​អនុវត្ត​​គោល​នយោ​បាយ​​ចាស់​​សកម្មភាព​ថ្មី​​លើ​វិស័យ​ដី​

ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ​កាល​ពី​​ថ្ងៃទី​​៤ ​កញ្ញា ​នៅ​សាល​ប្រជុំ​​សាលា​ខេត្ត​​ បាន​បើក​​កិច្ច​ប្រជុំ​​ការ​ងារ​​គ្រប់​គ្រង​​ដី​រដ្ឋ​ និង​​កំណត់​​​តំបន់​ដី​ដែល​​ប្រជា​ពល​រដ្ឋ​​កាន់​កាប់ ​និង​បង្ក​បង្កើន​ផល​​នៅ​​​ក្នុង​ខេត្ត ។​​លោក​​លី ​សារី ​ប្រធាន​មន្ទីរ​​រៀប​ចំ​ដែន​ដី​ នគរ​ូប​​​នីយ​កម្ម​​ សំណង់ ​និង​សុរិយោ​ដី​​ខេត្ត​បាន​​រាយ​ការណ៍​​ថា ​ដោយ​​យោង​​តាម​ផែន​ការ​​សកម្ម​ភាព​​អនុវត្ត​​គោល​នយោ​បាយ​​ចាស់​​សកម្មភាព​ថ្មី​​លើ​វិស័យ​ដី​ធ្លី​​ ​​មន្ត្រី​មន្ទីរ​​រៀប​ចំ​ដែន​ដី​​នគរ​​ូប​​នីយ​កម្ម​​ សំណង់​ ​និង​សុរិ​យោ​ដី​​ខេត្ត​ សហ​ការ​​ជាមួយ​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​​សម្តេច​​តេ​ជោ ​ដែល​កំពុង​​អនុវត្ត​​ការ​វាស់​វែង​​ដី​ធ្លី​​ជូន​ប្រជា​ពល​រដ្ឋ​​ និង​កំណត់​​ការ​ងារ​គ្រប់​គ្រង​​ដី​រដ្ឋ​ និង​តំបន់​​ដី​ដែល​ប្រជា​ពល​រដ្ឋ​​កាន់​កាប់​​​ និង​បង្ក​បង្កើន​ផល​​​លើ​តំបន់​​ព្រៃ​លិច​ទឹក​ គម្រោង​​​ព្រៃ​ឈើ​ ដែន​ជម្រក​​សត្វ​​ព្រៃ​​ សម្បទានដី​​សង្គម​កិច្ច ​តំបន់​​កា​រពារ​​ទេស​ភាព ​​ដែល​ត្រូវ​បានដោះ​​​ស្រាយ​​​បញ្ចប់​​ និ​ង​កំពុង​ដោះ​ស្រាយ​​មាន​​៧​​ស្រុក ​និង​ក្រុង​​១​ សរុប​ផ្ទៃ​ដី​​៨០.៥១៧​​ហិកតា សម្រាប់​​ប្រជា​ពល​រដ្ឋ​​ចំនួន​​២៥.១៨២​គ្រួសារ ​។

លោក​​អ៊ុង ​អឿន ​អភិបាល​​ខេត្ត​​ បាន​​​ថ្លែង​អំណរ​គុណ​​​​មន្ត្រី​ជំនាញ​​ ក៏​ដូច​ជា​​ក្រុម​​យុវជន​​ស្ម័គ្រ​ចិត្ត​​​​សម្តេ​ច​​តេ​ជោ ​​ដែល​កំពុង​​ដំណើរ​ការ​​វាស់​វែង​ដី​ធ្លី​​ជូន​ប្រជា​ពល​រដ្ឋ​​​នៅ​ខេត្ត​​​បន្ទាយ​​មាន​ជ័យ ​។ ​លោក​បន្ត​ថា ​​ការ​ងារ​​គ្រប់​​គ្រង​​ដី​រដ្ឋ​​ និង​កំណត់​​តំបន់​ដី​​ដែល​ប្រជា​ពលរដ្ឋ​​កាន់​​កាប់​ និង​បង្ក​​បង្កើន​ផល​ត្រូវ​បាន​​ដោះ​ស្រាយ​​ទូ​ទាំង​​ខេត្ត​ ​។​ជាក់​ស្តែង​​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ​​រាជ​រដ្ឋា​ភិបាល​​បាន​សម្រេច​​​​កាត់​​ចេញ​​​ពី​កិច្ច​សន្យា​​សម្ប​ទាន​​ដី​​​​េសដ្ឋ​កិច្ច​​ក្រុម​ហ៊ុន​​ជាតិ​​​អភិវឌ្ឍន៍​​ខូ​អិល​​ធី​ឌី ​ដើម្បី​ធ្វើ​​ប្រទាន​​កម្ម​ដី​ចំនួន​​២.៨៨៦​​ហិកតា ជូន​​ប្រជា​ពល​រដ្ឋ​​ចំនួន​​៨៦៧​​​គ្រួសារ ​ដែល​បាន​កាន់​កាប់​​ និង​ដាំ​ដុះ​​ ជាក់​ស្តែង​​នៅស្រុក​​ថ្ម​ពួក ​​​ក្នុង​ចំណោម​​ផ្ទៃ​ដី​​​​៨០.៥១៧​​ហិកតា និង​មាន​​ប្រជា​ពល​រដ្ឋ​​ចំនួន​​២៥.១៨២​​គ្រួសារ ៕​​