ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុត​និងសាច់​មាន់​ខូចគុណភាព​រាប់​រយ​គីឡូក្រាម​បង្កប់​តាម​រទេះអូស​ចូលពី​​ថៃ

12 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ សាច់មាន់​ និង​ស៊ុត​ខូច​គុណ​ភាព​​រាប់​រយ​គីឡូក្រាម​​​ ដែល​ឈ្មួញ​​​ទុច្ចរិត​​​​បង្កប់​តាម​រទេះ​​អូស​​ពី​ប្រទេស​​ថៃ​ចូល​​កម្ពុជា​​តាម​ច្រក​​ប៉ោយ​ប៉ែត ​​ត្រូវ​​បាន​​ក្រុម​​មន្ត្រី​ជំនាញ​​​កាំ​កុង​ត្រូល​ឈរ​ជើង​នៅមាត់​​ច្រកទ្វារ​​អន្តរជាតិ​ប៉ោយ​ប៉ែត​ឃាត់​​​ច​ាប់​បាន​​ កាលពី​​វេលាម៉ោង​​៩​និង​៣០​នាទី​​ព្រឹក​​ថ្ងៃទី​៥ ​កញ្ញា ។

តាម​ប្រភព​ពី​មន្រ្តីជំនាញ​​កាំ​កុង​ត្រូល​ឈរ​ជើង​​នៅ​មាត់​​ច្រក​​​​បាន​​ឱ្យ​​ដឹង​ថា ​រទេះ​​ចំនួន​​៤​​ ដែល​​​ដឹក​បន្លែ​​​ផ្លែ​ឈើ ​រួម​​ទាំង​ត្រី​​​ផង​នោះ​​អូ​សពី​​ប្រទេស​ថៃ​​​ចូល​មក​កម្ពុជា​​តាម​ច្រក​​​ប៉ោយ​ប៉ែត ត្រូវ​​​បាន​ឆែក​ឆេរ​​រក​ឃើញ​​មាន​​សាច់​មាន់​ និង​ស៊ុត​​ខូច​គុណ​ភាព​​លួច​ដាក់​​បង្កប់​នៅ​​ក្នុង​រទេះ ​​​​​នោះ​ ទើប​សមត្ថកិច្ចចាប់ឃាត់​​​ទុក​​​​ដើម្បី​​យក​​ទៅ​​ដុត​កម្ទេច​ចោល​ ​។

ប្រភព​​បន្ត​ថា​ សាច់​មាន់​ និង​ស៊ុត​​ខូច​គុណ​ភាព​​ទាំង​អស់​នោះ​ ​ក្រុ​មមន្ត្រី​ជំនាញ​​កាំ​កុង​ត្រូ​​​​ល​ដែល​ឈរជើង​​​​​នៅ​មាត់​​ច្រក​​​ប៉ោយ​ប៉ែត​នេះ​មិន​អនុញ្ញាត​​ឱ្យ​មាន​​​ការ​នាំ​​ចូល​ឡើយ​​​ ព្រោះ​​ធ្វើ​ឱ្យ​​ខូច​សុខ​ភាព​​ប្រជាពលរ​ដ្ឋ​​​ដែល​បាន​​បរិភោគ​​​ ។​​លោក ស៊ាន ​ស៊ីណាត​ អនុប្រធាន​​សាខា​កាំ​កុង​ត្រូល​ និងជា​ប្រធាន​ក្រុម​​មន្រ្តី​ជំនាញ​កាំ​កុង​ត្រូល​​ឈរជើង​​នៅមាត់​​ច្រក​​​​ប៉ោយ​ប៉ែត​បាន​​ឱ្យ​ដឹង​ថា ​​រទេះ​ដឹក​សាច់​​មាន់​ និង​ស៊ុត​ខូច​គុណ​ភាព​ចំនួន​​​៤​​នេះ ​ពេល​​មន្ត្រី​​របស់​លោក​​​​កំពុង​​តែ​ឆែក​ឆេរ​​នោះ​ស្រាប់តែ​​​កម្ម​ករអូស​រទេះ​នោ​ះ​បាន​​នាំ​គ្នាគេចខ្លួន​​បាត់​​អស់​ចោល​រទេះ​​ដែលពួក​គេ​លួច​​​បង្កប់​​​សាច់​​មាន់​និង​ស៊ុត​មាន់​​ខូចគុណ​ភាព​​​ ។

មន្ត្រី​ជំនាញបានបញ្ជូនរទេះ​ដែល​មាន​ដឹក​ទំនិញ​ខូច​គុណ​ភាព​​ទាំង​អស់​ទៅទុក​​នៅ​ស្នាក់ការ​​​​ក្រុង​​​​​ប៉ោយ​ប៉ែត​ និង​បានយកទៅ​ដុត​​កម្ទេច​​ចោល​នៅ​​រសៀល​​ថ្ងៃ​ដដែល​​នេះ​តែ​ម្តង ៕