ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុស៊ុយ​ហ៊្សុយ​ម្ចាស់​ងោក​ចង​កំហឹង​បុក​ដើម​អាកាស្យា​ខ្ទេច​

12 ឆ្នាំ មុន

ខេត្តកំពង់​ឆ្នាំង​ ៖ រថយន្ត​ម៉ាក​អីុស៊ុយហ៊្សុយ ពណ៌​សំបក​ឪឡឹក ​មួយ​គ្រឿង​បាន​​បើ​កទៅ​បុក​នឹង​ដើម​អាកាស្យា បណ្តាល​ឱ្យ​ខ្ទេច​មួយ​កំណាត់​​មុខ​ទាំង​ស្រុង​ ប៉ុន្តែ​​សំណាង​ល្អ​ម្ចាស់​រថយន្ត​បាន​ពោង​សុវត្ថិ​ភាព​ផ្ទុះ​ជួយ​ការពារ​​គ្រាន់តែ​​រងរបួសស្រាល ដែលហេតុការណ៍​​នេះ​បាន​កើតឡើង​​កាលពីវេលា​​ម៉ោង​១០​និង​៤៥​នាទី​​ព្រឹកថ្ងៃ​ទី​​៦ កញ្ញា នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចន្លោះ​​គីឡូ​ម៉ែត្រ​​លេខ​៨២ និង​

ខេត្តកំពង់​ឆ្នាំង​ ៖ រថយន្ត​ម៉ាក​អីុស៊ុយហ៊្សុយ ពណ៌​សំបក​ឪឡឹក ​មួយ​គ្រឿង​បាន​​បើ​កទៅ​បុក​នឹង​ដើម​អាកាស្យា បណ្តាល​ឱ្យ​ខ្ទេច​មួយ​កំណាត់​​មុខ​ទាំង​ស្រុង​ ប៉ុន្តែ​​សំណាង​ល្អ​ម្ចាស់​រថយន្ត​បាន​ពោង​សុវត្ថិ​ភាព​ផ្ទុះ​ជួយ​ការពារ​​គ្រាន់តែ​​រងរបួសស្រាល ដែលហេតុការណ៍​​នេះ​បាន​កើតឡើង​​កាលពីវេលា​​ម៉ោង​១០​និង​៤៥​នាទី​​ព្រឹកថ្ងៃ​ទី​​៦ កញ្ញា នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចន្លោះ​​គីឡូ​ម៉ែត្រ​​លេខ​៨២ និង​លេខ​៨៣ ស្ថិតក្នុង​ភូមិ​ស្ពក​រាជ ឃុំ​អណ្តូងស្នាយ ស្រុក​រលាប្អៀរ ។

មន្ត្រីប៉ូលិស​​ចរាចរស្រុក​​រលាប្អៀរ បាន​និយាយថា ក្រោយ​​ពេលកើតហេតុ​ពួកគាត់​បាន​មក​ដល់​កន្លែង​កើតហេតុ និង​​​បាន​ជួប​​អ្នក​បើក​រថយន្ត​​​ដោយ​គេ​មិន​បាន​ប្រាប់​ពី​អត្ត​សញ្ញាណ​នោះទេ គ្រាន់តែ​និយាយថា ​គ្រោះថ្នាក់​នេះ​គឺ​មក​​ពី​គាត់​ងោក​​ដេក​លក់​​មួយ​ផាំង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕