ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូវីវ៉ា​បុក​រថយន្ត​កូរ៉េ​បត់​ទទឹង​ផ្លូវ​

11 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ម៉ូតូ​ម៉ាក​វីវ៉ា​​បុក​គ្នា​​ជា​មួយ​រថយន្ត​​កូរ៉េ​ដែល​បត់​ទទឹង​ផ្លូវ​មិន​ឱ្យ​សញ្ញា​ដល់​អ្នក​បើក​បរ​​ខាងក្រោយ​ បណ្តាល​ឱ្យ​​បុរស​ម្នាក់​រង​របួស​​​ធ្ងន់​ បែក​ចិញ្ចើម​​លើ​ភ្នែក​ទាំង​សង​ខាង បែក​ជង្គង់​ខាងស្តាំ ​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ភ្នំពេញ​ចូល​ព្យាបាល​​នៅមន្ទីរ​ពេទ្យ​​ផ្នែក​​ភ្នែក ។ ហេតុការណ៍​នេះ​​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​​ព្រឹកថ្ងៃ​ទី​៦ កញ្ញា ២០១២ ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១១ ​ត្រង់​ចំណុច​​

ខេត្តព្រៃវែង ៖ ម៉ូតូ​ម៉ាក​វីវ៉ា​​បុក​គ្នា​​ជា​មួយ​រថយន្ត​​កូរ៉េ​ដែល​បត់​ទទឹង​ផ្លូវ​មិន​ឱ្យ​សញ្ញា​ដល់​អ្នក​បើក​បរ​​ខាងក្រោយ​ បណ្តាល​ឱ្យ​​បុរស​ម្នាក់​រង​របួស​​​ធ្ងន់​ បែក​ចិញ្ចើម​​លើ​ភ្នែក​ទាំង​សង​ខាង បែក​ជង្គង់​ខាងស្តាំ ​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ភ្នំពេញ​ចូល​ព្យាបាល​​នៅមន្ទីរ​ពេទ្យ​​ផ្នែក​​ភ្នែក ។ ហេតុការណ៍​នេះ​​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​​ព្រឹកថ្ងៃ​ទី​៦ កញ្ញា ២០១២ ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១១ ​ត្រង់​ចំណុច​​ដេប៉ូ​លក់​ខ្សាច់​របស់​លោក​ពេជ្រ ជីវ័ន ​ស្ថិត​​ក្នុងភូមិ​​​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ (ក) ​ស្រុក​ពាមរក៍ ។

បុរស​រង​ឈ្មោះ​គង់ រិន ​អាយុ​២៥​ឆ្នាំ ​ជា​កសិ​ករ​ រស់​នៅភូមិ​ព្រែក​​ចាម ​ឃុំ​ពន្លិ​ច​ប្រាសាទ​ ​ស្រុក​ពាមរក៍​ ជិះ​​ម៉ូតូ​ម៉ាក​​វីវ៉ា​​ ពណ៌ខ្មៅ ​​ឯ​ស្ត្រី​ម្នាក់​ដែល​ជិះពី​ក្រោយ​​ឈ្មោះ​ញ៉ិល វណ្ណា រង​របួស​ស្រាល​ ចំណែកអ្នក​បើក​បរ​​រថយន្តឈ្មោះ​​ឆឹង រ័ត ​ ។ ​

ប្រភព​​ព័ត៌​មាន​ឱ្យ​ដឹងថា រថយន្ត​បើក​នៅពី​​មុខ​ រីឯ​ម៉ូតូ​បើក​​ពី​ក្រោយ​​​ប្រកៀក​​គ្នា​ក្នុង​ទិស​ដៅ​ស្រប​គ្នា​ពីត្បូង​​ទៅជើង លុះ​មក​ដល់​ចំណុច​កើត​ហេតុ​​​ ស្រាប់តែ​រថយន្ត​ដែល​បើក​​នៅ​ខាង​មុខ​​បត់​ចូល​ដេប៉ូ​លក់​ខ្សាច់​ដោយ​មិន​បាន​​ឱ្យ​សញ្ញា​ ទើបធ្វើ​ឱ្យ​​ម៉ូតូ​ដែល​​បើក​ពី ក្រោយ​​មិន​បាន​ប្រុង​ប្រយ័ត្ន​​ក៏​ជ្រុល​ល្បឿន​ទៅ​បុក​រថយន្តពេញទំហឹង បណ្តាល​ឱ្យ​រង​របួស​បែក​ចិញ្ចើម​​បែក​ក្បាល​ជង្គង់ ហើយ​​ត្រូវ​ក្រុម​គ្រួសារដឹក​​យក​ទៅ​​​សង្គ្រោះ​ និងព្យាបាល​នៅ​មន្ទីរពេទ្យ​ផ្នែក​ភ្នែក។ ដោយឡែកភាគី​​ខាង​រថយន្តពុំ​មាន​រង​របួស​អ្វីទេ ថែមទាំងធានា​លើ​ការ​ជួស​ជុល​ម៉ូតូ និង​ព្យាបាល​ដល់​​ជនរងគ្រោះ​ តែភាគី​ខាង​ម៉ូតូ​​មិន​យល់​ព្រម​​សុំ​ឱ្យ​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕