មន្ទីរប៉ង់តាហ្គោនរាយការណ៍កាលពីថ្ងៃទី៤ កញ្ញា កន្លងមកនេះថាសហរដ្ឋអាមេរិកនិងអីុស្រាលអែលនឹងធ្វើនារដូវស្លឹក ឈើជ្រុះនេះនូវសមយុទ្ធការពារប្រឆាំងមីស៊ីលមួយក្នុងគោលបំណង ពង្រឹងទំនាក់ទំនងយោធាជិតស្និទ្ធរវាងសម្ព័ន្ធមិត្តទាំង២ ។សមយុទ្ធនេះមានឈ្មោះថា AUSTERE CHALLENGE 12 គឺជាសមយុទ្ធចម្បងដែលមានការហ្វឹកហ្វឺនសំខាន់ដើម្បីការពារ ប្រទេសទាំង២ ហើយជាសញ្ញាច្បាស់នៃទំនុកចិត្តគ្នា និងការពារគ្នាទៅវិញទៅមករវាងប្រជាជនទាំង២ ។ នេះជាការអះអាងរបស់អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោកGEORGE LITTLE ក្នុងសន្និសីទសារព័ត៌មានមួយ ។
លោកLITTLE បន្តថា សមយុទ្ធរួមនេះដែលពន្យារពេលពីខែឧសភា មករដូវស្លឹកឈើជ្រុះ តាមសំណើរបស់ក្រសួងការពារប្រទេសអីុស្រាអែល នៅតែជាសមយុទ្ធដ៏សំខាន់បំផុតរបស់ប្រទេសទាំង២ ។ ទំហំនៃសមយុទ្ធនេះពុំមានការផ្លាស់ប្តូរឡើយ ហើយនឹងរួមមានការសាកល្បងប្រព័ន្ធផ្សេងៗដែលគ្រោងទុកក្នុងនោះរួមទាំងប្រព័ន្ធស្ទាក់កម្ទេចបណ្តាមីស៊ីលផង ។
សកម្មភាពនេះគឺសំដៅទប់ទល់ការវាយប្រហារដោយមីស៊ីលជាយថាហេតុពីសំណាក់អីុរ៉ង់ ដែលអីុស្រាលអែលនិងពួកលោកខាងលិច ពិសេសអាមេរិកចោទប្រកាន់ថាប៉ុនប៉ងផលិតអាវុធនុយក្លេអែ៊រ ដែលអាចគំរាមកំហែងដល់អីុស្រាលអែល ៕
ចែករំលែកព័តមាននេះ