ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nokia ចាប់​​រង្វាន់​​ធំ​រថយន្ត​ទំនើប​១​គ្រឿង និង​រង្វាន់​ជា​ច្រើន​​ទៀត​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃទី​២ កញ្ញា ២០១២ ​ក្រុម​ហ៊ុន Nokia បាន​ប្រារព្ធ​កម្មវិធី​​ចាប់​រង្វាន់​លើ​ក​ចុងក្រោយ​​ដែល​រង្វាន់​នោះរួម​មាន​រថយន្ត Chevrolet Spark ​ដ៏ទំនើប​​១​រង្វាន់, ​ម៉ូតូ Honda Dream ២​រង្វាន់, ទូរទស្សន៍ LCD Panasonic 32អីុញ ១០​រង្វាន់ និង​ទូរស័ព្ទ​ដៃ Nokia 700 ចំនួន​២៥​រង្វាន់ ។ ​ដោយ​មាន​អ្នក​ឈ្នះ​​រង្វាន់​ចំនួន​៦​នាក់ មិន​មាន​ទូរស័ព្ទ​ដែល​ផ្ទៀង​ផ្ទាត់​​ត្រូវគ្នា​​នឹង​លេខ​កូដ

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃទី​២ កញ្ញា ២០១២ ​ក្រុម​ហ៊ុន Nokia បាន​ប្រារព្ធ​កម្មវិធី​​ចាប់​រង្វាន់​លើ​ក​ចុងក្រោយ​​ដែល​រង្វាន់​នោះរួម​មាន​រថយន្ត Chevrolet Spark ​ដ៏ទំនើប​​១​រង្វាន់, ​ម៉ូតូ Honda Dream ២​រង្វាន់, ទូរទស្សន៍ LCD Panasonic 32អីុញ ១០​រង្វាន់ និង​ទូរស័ព្ទ​ដៃ Nokia 700 ចំនួន​២៥​រង្វាន់ ។ ​ដោយ​មាន​អ្នក​ឈ្នះ​​រង្វាន់​ចំនួន​៦​នាក់ មិន​មាន​ទូរស័ព្ទ​ដែល​ផ្ទៀង​ផ្ទាត់​​ត្រូវគ្នា​​នឹង​លេខ​កូដ IMEI ដូច្នេះ​ រង្វាន់​ទូរស័ព្ទ​​លើក​នេះ​បាន​កើន​ដល់​៣១​រង្វាន់​​ដើម្បី​ចែកជូន​អតិថិ​ជន​​របស់​ខ្លួន ដោយ​មាន​ផ្សាយ​ផ្ទាល់តាម​រយៈ​កញ្ចក់​ទូរទស្សន៍ MY TV ក្នុង​កម្ម​វិធី A1 CONCERT ។

​លោក JERRYMANUS អគ្គ​នាយក​នៃ​ក្រុម​ហ៊ុន NOKIA ប្រចាំ​​នៅ​កម្ពុជា​-ឡាវ​​បាន​មាន​ប្រសាសន៍​​បញ្ជាក់ថា ​ក្រុម​​ហ៊ុន NOKIA ​នឹង​ទាក់​ទង​អ្នក​​មាន​សំណាង​ឈ្នះ​រង្វង់នៅ​ក្នុង​រង្វាន់​សប្តាហ៍​​នេះ ដើម្បី​​បញ្ជាក់​អំពី​​កាល​បរិច្ឆេទ​ និង​ទី​កន្លែង​ប្រគល់​​រង្វាន់ ។

​លោក​បាន​បញ្ជាក់ថា ដើម្បី​មាន​សិទ្ធិ​ទទួល​រង្វាន់​អតិថិ​ជន​​ដែល​ឈ្នះ​រង្វាន់​​ត្រូវ​បង្ហាញ​លេខ IMEI នៅ​​ក្នុង​ទូរស័ព្ទ​​ដែល​បាន​​ចូល​រួម​ក្នុង​កម្មវិធីចាប់​ឆ្នោត ​និង​អត្តសញ្ញាន​ប័ណ្ណ ៕