ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុក សុ​ភា ​មានស្នា​ដៃ​​​ក្នុង​ក្រុម​​យុវ​ជន​ទទួលបាន​មេ​ដាយ​​​ថ្នាក់​មហា​​​សេនា

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ តារាសម្តែងលោក ស៊ុក សុភា ទទួលបានកិត្តិយសដោយរាជរដ្ឋាភិបាល​កម្ពុជា ​ប្រគល់មេដាយថ្នាក់មហាសេនា បន្ទាប់​ពី​តា​រាសម្តែងរូបនេះ​បំពេញការងារបម្រើ​​​សង្គម និងប្រទេសជាតិ​ជាច្រើននាពេលកន្លងមក ។​ពិធីប្រគល់មេដាយថ្នាក់មហា​សេនា​ដល់លោក ស៊ុក សុភា រៀបចំធ្វើឡើង​កាល​ពីថ្ងៃទី​៣ កញ្ញា ឆ្នាំ២០១២ ​​​​ក្នុង​ពិធី​​​​សំណេះ​សំណាល​ជា​មួយ​​​​សេនា​នុ​ព័ន្ធ​​​​យោធា​​​​

រាជ​ធានីភ្នំពេញ​ ៖ តារាសម្តែងលោក ស៊ុក សុភា ទទួលបានកិត្តិយសដោយរាជរដ្ឋាភិបាល​កម្ពុជា ​ប្រគល់មេដាយថ្នាក់មហាសេនា បន្ទាប់​ពី​តា​រាសម្តែងរូបនេះ​បំពេញការងារបម្រើ​​​សង្គម និងប្រទេសជាតិ​ជាច្រើននាពេលកន្លងមក ។​ពិធីប្រគល់មេដាយថ្នាក់មហា​សេនា​ដល់លោក ស៊ុក សុភា រៀបចំធ្វើឡើង​កាល​ពីថ្ងៃទី​៣ កញ្ញា ឆ្នាំ២០១២ ​​​​ក្នុង​ពិធី​​​​សំណេះ​សំណាល​ជា​មួយ​​​​សេនា​នុ​ព័ន្ធ​​​​យោធា​​​​នៃ​សា​ធា​រណ​​​រដ្ឋ​​​​ឥណ្ឌូណេសីុ​ ប្រចាំ​​កម្ពុជា​​ ដែល​បញ្ចប់​​​បេសកកម្ម​​​របស់​​​ខ្លួន​រយៈពេល​៤​ឆ្នាំ​ក្រោមអធិបតីភាព​លោក​នាយ​​​ឧត្តម​សេនីយ៍ ហ៊ីង​ ប៊ុនហៀង អគ្គ​មេបញ្ជា​ការ​រងកងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជា​ការនៃបញ្ជាការដ្ឋានអង្គរក្ស ។

តាមការឲ្យដឹងរបស់តារាសម្តែង ស៊ុក សុភា និងជាអនុប្រធានយុវជនគណបក្សប្រជាជនប្រចាំខេត្ត​កំពត ​និយាយថា ការ​បំពាក់​មេដាយ​ថ្នាក់មហាសេនារបស់រាជរដ្ឋាភិបាល គឺក្រោយ​ពេល​ដែលលោក រួមនិងក្រុមចលនាយុវជន​ជា​ច្រើនរូបទៀត ​បំពេញការងារ​សង្គម​ប្រកប​ដោយ​​ស្នាដៃជាច្រើនក្នុងខេត្តកំពត ។ ​កន្លង​មក​លោក​​ធ្លាប់ទទួល​បាន​មេដាយ​ចំនួន២​លើក​រួច​មក​ហើយ ចំណែក​នេះ​ជា​លើកទី៣ ។ ការងារ​ដែល​លោក​បានបំពេញ និង​មាន​ស្នាដៃ​រហូត​ទទួល​បានមេដាយថ្នាក់មហាសេនា​ពីរាជ​រដ្ឋា​ភិបាលនេះគឺមិន​មែន​ជា​ការងា​រលើវិស័យសិល្បៈ​ទេ ប៉ុន្តែជាការងារសង្គម​ក្នុងចលនា​យុវជន​របស់​គណបក្សប្រជាជនប្រចាំខេត្តកំពត ។

តារាសម្តែងរូបនេះបញ្ជាក់ថា ក្រុម​ចលនា​យុវជនរបស់លោកបានធ្វើសកម្មភាពអស់រយៈពេលជិត៥ឆ្នាំមកហើយ គឺដំបូង​​ធ្វើសកម្ម
ភាព​​​តែ​ក្នុងមួយស្រុកប៉ុណ្ណោះ ​ប៉ុន្តែអាស្រ័យ​ដោយ​​បំពេញកិច្ចការទទួល​​​ជោគ​ជ័យ​ជាច្រើន និងជាបន្តបន្ទាប់​នោះ​ក៏ត្រូវ​បានថ្នាក់លើ​មាន​​ទំនុក​ចិត្តរហូតឲ្យគ្រប់គ្រង និង​ធ្វើចលនា​សកម្ម​ភាព​ទូទាំងខេត្តកំពត​ ។​សកម្ម​ភាពក្រុមចលនាយុវជន​គណបក្ស​ប្រជា​ជន គឺរួម​មានការចុះ​ជួប​ប្រាស្រ័យ​ដោយ​ផ្ទាល់​ជាមួយ​ប្រជា​​ពលរដ្ឋ ជួយ​ចែក​រំលែក​ការ​លំបាក និង​ការ​ងារសង្គមផ្សេងៗទៀត​របស់​ពួក​គាត់​តាមលទ្ធភាពដែលក្រុមចលនា​យុវជន​អាច​ធ្វើបាន ។

ទន្ទឹម​នោះក៏មានការបំផុស​ចលនា​យុវ​ជន​ឱ្យ​​ចូល​សិក្សា ​រួមទាំងការបង្ហាត់បង្រៀន​និង​អប់​រំ​ឲ្យ​​ពួក​គេឱ្យ​បានយល់ដឹងអំពីបញ្ហាសង្គម និង​បញ្ហានយោបាយ សំខាន់គឺ​នយោ​បាយ​ប្រកប​ដោយស្ថិរភាព សន្តិភាព និងការអភិវឌ្ឍ​ក្រោមការដឹកនាំប្រកបដោយភាព​ឈ្លាស​វៃ និង​ត្រឹម​ត្រូវរបស់សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃរាជ​រដ្ឋា​ភិបាល​កម្ពុជា​ ។ លោក ស៊ុក សុភា បាន​សម្តែង​​​ក្តី​សប្បាយ​រីក​រាយយ៉ាងខ្លាំង​ ក្នុងពេលលោកទទួល​បាន​ការ​បំពាក់​មេដាយថ្នាក់មហាសេនាពីរាជរដ្ឋាភិបាល​កម្ពុជាដោយ​លោកចាត់ទុកថា ជា​កិត្តិ​យស​​ដ៏ឧត្តុង្គឧត្តម និងមិននិកស្មានដល់ ។ លោក​គិតថា មេដាយដែល​ទទួល​បាននេះ​​បញ្ជាក់​ឲ្យ​ឃើញ​ថា សិល្បករ-សិល្ប​ការិនី​ខ្មែរ​យើងមិន​គ្រាន់​តែមានសមត្ថភាព​សម្តែង​លើ​វេទិ​កា​ ឬលើ​ឆាក​ប៉ុណ្ណោះទេ ប៉ុន្តែ​​ក៏មាន​សមត្ថ​ភាព រួម​ទាំង​មន​​សិការក្នុងការ​ចូ​រួម​ចំណែក​​​ការងារ​សង្គម​​​ និង​អភិវឌ្ឍប្រទេសជាតិផងដែរ ។

លោក ស៊ុក សុភា អះអាងថា ដោយ​សារ​តែ​មមាញឹកនឹងការងារចលនាយុវជន ការងារ​ជួយដល់សង្គម លោកត្រូវបង្ខំចិត្តលះ​បង់ការ​ងារ​សិល្បៈមួយរយៈ​ បើទោះជាបណ្តាក្រុមហ៊ុន ឬផលិតកម្មជាច្រើនបានមកទាក់​ទង​ឲ្យ​លោក​ចូល​រួមសម្តែងក៏ដោយ ។
​លោក ស៊ុក សុភា អំពាវនាវដល់​សិល្បករ-សិល្ប​ការិនីទាំង​អស់ត្រូវឆ្លៀត​ពេល​វេលា ដើម្បី​ចូល​រួមចំណែក​ក្នុងការ​ងារ​ជួយដល់​សង្គម បន្ថែម​ទៀត​តាម​លទ្ធភាព​រៀង​ៗ​ខ្លួន ព្រោះ​ការ​ងារសង្គម​មិនគ្រាន់តែ​រួមចំណែកក្នុងការស្តារ និងអភិវឌ្ឍប្រទេសប៉ុណ្ណោះទេ ប៉ុន្តែស្នាដៃ​នៃ​ការ​ងារ​សង្គមនឹងជួយដល់សិល្បករ-សិល្បការិនី ​ទទួលបានមកវិញនូវ​ការ​គាំទ្រពី​ទស្ស​និកជន ​​ថែមទៀត ៕