រាជធានីភ្នំពេញ ៖ រថយន្តកាមរីឆ្លាមបានបុកគូទរថយន្តឡិចស៊ីសRX300 ខណៈកំពុងឆ្លងផ្លូវ បណ្តាលឲ្យឡិចស៊ីសប៉ើងទៅបុកបង្គោលដងគោមបំភ្លឺផ្លូវរងរបួសស្រ្តីម្នាក់ ចំណែករថយន្តឆ្លាមខ្ទាតទៅចិញ្ចើមផ្លូវខាងស្តាំ ។ គ្រោះថ្នាក់នេះកើតឡើងនៅចំណុចស្តុបដេអិុន តាមមហាវិថីកម្ពុជាក្រោមកែងផ្លូវនេហ៍រុក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា កាលពីវេលាម៉ោង២និង៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ កញ្ញា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តកាមរីឆ្លាម ពណ៌ស្ករ ជិះម្នាក់ឯងតាមផ្លូវនេហ៍រុ ធ្វើដំណើរពីត្បូងទៅជើង ចំណែករថយន្តឡិចស៊ីសRX300 ពណ៌ស្ករ ជិះគ្នា៣នាក់ ប្រុសម្នាក់ ស្រី២នាក់ធ្វើដំណើរតាមមហាវិថីកម្ពុជាក្រោម ពីលិចទៅកើត ខណៈមកដល់ស្តុបដេអិុន រថយន្តឡិចស៊ីសបើកឆ្លងផ្លូវជិតផុតហើយ ស្រាប់តែរថយន្តកាមរីឆ្លាមបើកទៅបុកគូទពីក្រោយ បណ្តាលឲ្យរថយន្តឡិចស៊ីស RX300 ជ្រុលទៅបុកបង្គោលដងគោមបំភ្លឺផ្លូវ ធ្វើឲ្យរថយន្តផ្ទុះពោងសុវត្ថិភាពទាំងពីរ និងស្ត្រីម្នាក់នៅក្នុងរថយន្តរងរបួសបាក់ឆ្អឹងដងកាំបិត ។
ចំណែករថយន្តកាមរីឆ្លាមខ្ទាតទៅចិញ្ចើមផ្លូវខាងស្តាំផ្ទុះពោងសុវត្ថិភាពទាំងពីរដែរ ។ រថយន្តឡិចស៊ីសRX300ខូចខាតគូទក្រោយចំហៀងខាងស្តាំ ចំណែករថយន្តកាមរីឆ្លាមខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង និងបែកកញ្ចក់ក្រោយខាងឆ្វេង ។ អ្នកបើកបររថយន្តកាមរីឆ្លាមបានរត់គេចខ្លួនមួយសន្ទុះទើបត្រឡប់មកវិញ ដើម្បីដោះស្រាយគ្នា តែមិនអាចធ្វើការសម្របសម្រួលគ្នាបាន និងដោយសាររថយន្តទាំងពីរគ្រឿង ធ្វើឲ្យខូចខាតទ្រព្យសម្បត្តរដ្ឋ ត្រូវសមត្ថកិច្ចយកទៅដោះស្រាយនៅសាលារាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ