ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្ករ​ និង​ស្រូវ​​កក​ស្ទះ​​នៅតាម​​​បន្ទាត់​ព្រំ​ដែន​ដោយ​ភាគី​ថៃ​​បិទ​​ការ​នាំ​ចូល​​

12 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​​​ ៖​ ​ប្រភព​ព័ត​៌​មាន​​បាន​​ឱ្យ​ដឹង​ថា ​អង្ករ​ និង​ស្រូវ​​ដែល​​​ឈ្មួញ​​ខ្មែរ​​​ដឹក​តាម​​រថយន្ត​​ទៅ​លក់​​​​ឱ្យ​ឈ្មួញ​​ថៃ​​នៅ​តាម​​បន្ទាត់​ព្រំ​ដែន​​​ ​​ក្នុ​ងខេត្ត​​បន្ទាយ​​មាន​ជ័យ ​ខេត្ត​បាត់​ដំបង និង​ខេត្ត​​ប៉ៃ​លិន ​ឈម​នឹង​​ខេត្ត​​ស្រះ​កែវ ​និង​ខេត្ត​ចាន់​​បុរី ​របស់​ថៃ​​​កំពុង​​កក​ស្ទះ​​រាប់​សិប​​គ្រឿង​ ដែល​ការ​កក​ស្ទះ​​នេះ​កើត​មាន​​រយ​ៈ​​ពេល​​៤​ថ្ងៃ​​មក​ហើយ ​គឺ​តាំង​ពី​​ថ្ងៃ​ទី​​៣ ​កញ្ញា មកម៉្លេះ​​​ ​ដោយ​សារ​​ភាគី​ថៃ​​បិទ​​​​​មិន​​ឱ្យ

ក្រុង​ប៉ោយ​ប៉ែត​​​ ៖​ ​ប្រភព​ព័ត​៌​មាន​​បាន​​ឱ្យ​ដឹង​ថា ​អង្ករ​ និង​ស្រូវ​​ដែល​​​ឈ្មួញ​​ខ្មែរ​​​ដឹក​តាម​​រថយន្ត​​ទៅ​លក់​​​​ឱ្យ​ឈ្មួញ​​ថៃ​​នៅ​តាម​​បន្ទាត់​ព្រំ​ដែន​​​ ​​ក្នុ​ងខេត្ត​​បន្ទាយ​​មាន​ជ័យ ​ខេត្ត​បាត់​ដំបង និង​ខេត្ត​​ប៉ៃ​លិន ​ឈម​នឹង​​ខេត្ត​​ស្រះ​កែវ ​និង​ខេត្ត​ចាន់​​បុរី ​របស់​ថៃ​​​កំពុង​​កក​ស្ទះ​​រាប់​សិប​​គ្រឿង​ ដែល​ការ​កក​ស្ទះ​​នេះ​កើត​មាន​​រយ​ៈ​​ពេល​​៤​ថ្ងៃ​​មក​ហើយ ​គឺ​តាំង​ពី​​ថ្ងៃ​ទី​​៣ ​កញ្ញា មកម៉្លេះ​​​ ​ដោយ​សារ​​ភាគី​ថៃ​​បិទ​​​​​មិន​​ឱ្យ​​ឈ្មួញ​​ថៃ​​នាំ​ចូល​ ។

​​នៅ​ព្រំដែន​​​ក្នុង​ខេត្ត​​បន្ទាយ​មាន​ជ័យ​តាម​​ច្រក​​របៀង​​​ភូមិ​​ជោគ​ជ័យ​ ច្រក​​អូ​រ​បី​ជាន់​ ក្នុង​ស្រុក​​អូរ​​ជ្រៅ ​និង​​ច្រក​មួយ​​​ចំនួន​​ទៀត​ក្នុង​​​ស្រុក​​ថ្មពួក​ ​គេ​ឃើញ​​រថយន្ត​​ផ្ទុក​​អង្ករ និង​ស្រូវ​​ជា​ច្រើន​គ្រឿង​​​ចត​​ត្រៀប​ត្រា​​កក​ស្ទះ​​មិន​អាច​​នាំ​ចេញ​​បាន​ ។ តាម​​លោក​​​សួង មឿន ​មេ​ឃុំ​​អូរ​បី​ជាន់​​បាន​ប្រាប់​​​កោះ​សន្តិ​ភាព​​ថា ​ការ​បិទ​​​មិន​ឱ្យ​​នាំ​ចូល​​អង្ករ និង​ស្រូវ​​នៅ​តាម​បន្ទាត់​​ព្រំ​ដែន​​ក្នុង​ឃុំ​​អូរ​បី​ជាន់​​ពី​សំណាក់​​ភាគី​ថៃ​​ បាន​កើត​​​ឡើង​​ចាប់​តាំង​​ពី​ថ្ងៃ​ទី​​៣ ​ខែ​កញ្ញា​​ មក​​ ​ហើយ​​ភាគ​ី​ថៃ​​​មិន​បាន​​ប្រាប់​ពី​​មូល​ហេតុ​​ទេ ។

ដោយ​ឡែក​​ ប្រភព​​ពី​សមត្ថ​កិច្ច​​ជួរ​មុខ​​​ ក្នុង​ស្រុក​​ថ្ម​ពួក​​ក៏​ដូ​ច​គ្នា​​ដែរ បាន​​​ប្រាប់​តាម​ទូរស័ព្ទ​ថា ភាគី​ថៃ​​ក្នុង​​ស្រុក​​តាប់​​ប្រាយ៉ាឈម​នឹង​​ស្រុក​ថ្ម​ពួក​​បាន​បិទ​​ការ​នាំ​ចូល​​ស្រូវ​ និង​អង្ករ​​របស់​ខ្មែរ​ ដោយ​ពុំ​​ប្រាប់​ពី​មូល​ហេតុ​​​ទេ ។ ​ប្រភពដដែល​​​​បន្ត​​​​ថា ​ពី​មុន​​​​មាន​​ការ​នាំ​ចូល​​ស្រូវ​ និង​អង្ករ​​រាល់​​ថ្ងៃពី​កម្ពុជា​​​ទៅ​ថៃ​តាម​​បន្ទាត់​ព្រំ​ដែនពុំ​​​​​ដែល​មាន​​ការ​កក​ស្ទះ​​​ដូច្នេះ​​ទេ​ ។​ ចំណែក​​​តាម​ប្រភព​ព័ត៌​​មាន​​​ពី​ច្រក​​របៀង​​អូរ​​អន្លក់​​ ស្រុក​​កំរៀង​ ខេត្ត​​បាត់​ដំបង​ ​បាន​​ឱ្យ​ដឹង​ថា នៅ​​ទី​នោះ​​អង្ករ​ និង​ស្រូវ​​​​ក៏​មាន​​ការ​កក​ស្ទះ​​មិន​អាច​នាំចេញ​​​បាន​ដែរ ​។ ​

​ជុំ​វិញ​​ការ​បិទ​​ម​ិន​​ឱ្យ​​នាំ​ចូល​​អង្ករ​ និង​ស្រូវ​​នៅ​​តាម​​បន្ទាត់​​ព្រំ​ដែន​​នេះ​​ ប្រភព​​ពី​ប្រទេស​​ថៃ​​បង្ហើប​​ថា ដោយ​​សារ​​មួយ​រយៈ​​នេះ​មាន​​​ក្រុម​ការងារ​​ថៃ​ចុះ​​ត្រួត​ពិនិត្យ​​ការ​នាំចូល​​​អង្ករ​ និង​​ចាប់​រឹប​អូស​​​ជា​ច្រើន​​​តោន​នៅ​​ក្នុង​ខេត្ត​​​​ឆាក់​ឆឺនសៅ ​ក្រោយ​ពី​​​នាំ​ចេញ​​ពី​កម្ពុជា ៕​​