ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ប្រទេស​អារ៉ាប់​ជាអ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​បង្ហូរឈាម​នៅ​ស៊ីរី​

12 ឆ្នាំ មុន

ប្រធានាធិបតី​អេហ្ស៊ី​​​ប​លោក​ម៉ូ​ហា​ម៉េដ ​ម័រ​ស៊ី​ថ្លែង​កាល​​ពី​ថ្ងៃ​ទី​៥ កញ្ញា ​ថា​បណ្តា​​ប្រទេស​អារ៉ាប់​​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បង្ហូ​​រ​ឈាម​​នៅ​ស៊ីរី​ ហើយ​លោក​បាន​អំពាវ​នាវ​ដល់​បណ្តា​ប្រទេស​អារ៉ាប់​ ឱ្យ​បញ្ចេញ​សកម្ម​ភាព​ដោយ​ឆាប់​រហ័ស។លោក​ម័រ​ស៊ី​​បន្តថា ​របបស៊ីរី​​នៅតែ​មា​ន​ភព្វ​វាសនា​បញ្ឈប់​អំពើ​ហិ.ង្សា​។ ​យើង​ត្រូវ​ជួ​យ​ពល​រដ្ឋ​ស៊ីរី​​ឱ្យ​បញ្ឈប់​សង្គ្រាម​ស៊ីវិល ​ហើយ​រារាំង​ដល់​អន្តរាគមន៍​

ប្រធានាធិបតី​អេហ្ស៊ី​​​ប​លោក​ម៉ូ​ហា​ម៉េដ ​ម័រ​ស៊ី​ថ្លែង​កាល​​ពី​ថ្ងៃ​ទី​៥ កញ្ញា ​ថា​បណ្តា​​ប្រទេស​អារ៉ាប់​​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បង្ហូ​​រ​ឈាម​​នៅ​ស៊ីរី​ ហើយ​លោក​បាន​អំពាវ​នាវ​ដល់​បណ្តា​ប្រទេស​អារ៉ាប់​ ឱ្យ​បញ្ចេញ​សកម្ម​ភាព​ដោយ​ឆាប់​រហ័ស។លោក​ម័រ​ស៊ី​​បន្តថា ​របបស៊ីរី​​នៅតែ​មា​ន​ភព្វ​វាសនា​បញ្ឈប់​អំពើ​ហិង្សា​។ ​យើង​ត្រូវ​ជួ​យ​ពល​រដ្ឋ​ស៊ីរី​​ឱ្យ​បញ្ឈប់​សង្គ្រាម​ស៊ីវិល ​ហើយ​រារាំង​ដល់​អន្តរាគមន៍​យោធា​របស់​​បរទេស ។

​ប្រធានាធិបតី​អេហ្ស៊ីប ​ថ្លែង​​បែបនេះ​ក្នុង​ពេល​​បើក​កិច្ច​ប្រជុំ​ទៀង​​ទាត់​លើ​ក​​ទី​១៣៨​របស់​បណ្តា​រដ្ឋ​មន្ត្រី​​ការ​បរទេស​​​សម្ព័ន្ធ​អារ៉ាប់ ​ដែល​ចាប់​ផ្តើម​កាលពី​ថ្ងៃ​ទី​៥ កញ្ញា ​នៅ​ទី​ស្នាក់​ការ​សម្ព័ន្ធ​អារ៉ាប​់​ក្នុង​ទី​ក្រុង​​គែរ ​រដ្ឋ​ធានី​អេហ្ស៊ីប ។លោក​ម័រ​ស៊ី​សន្យា​ថា ​បណ្តា​និស្សិត​ស៊ីរី​នៅ អេហ្ស៊ីប​នឹង​ត្រូវ​ចាត់​ទុក​ដូចជា​និស្សិត​អេហ្ស៊ីប​ដែរ ​ក៏​ដូច​ជា​បណ្តា​​និស្សិត​បរទេស ។ ​លោក​បន្ត​ថា ​ក្រុម​អាជ្ញាកណ្តាល​សម្រាប់​ដោះ​ស្រាយវិបត្តិ​ស៊ីរី​ផ្តួច​ផ្តើម​ដោយ​អេហ្ស៊ីប ​នឹងអាច​ចាប់​ផ្តើម​ការ​ងារ​របស់ខ្លួន​ ហើយក្រុម​នោះ​នឹង​ទទួល​គ្រប់​ភាគី ​ដែល​ចង់​ចូលរួម។

​កិច្ចប្រជុំលើក​នេះ​របស់​បណ្តា​រដ្ឋ​មន្ត្រី​ការ​បរទេស​សម្ព័ន្ធ​អារ៉ាប់ ​ក៏ផ្តោត​​ផង​ដែរ​លើ​សភាព​ការណ៍​នៅស៊ូដង់​​និង​នៅ​សូម៉ាលី ​ព្រម​ទាំង​ស្វែង​រក​​មធ្យោបាយ​នានា​ដើម្បី​ឱ្យ​សម្រេច​​បាន​​កិច្ច​​សហ​​ប្រតិ​បត្តិ​ការ​រួម​អារ៉ាប់​មួយ​ ៕