យោងតាមកាកបាទក្រហមថា ការរញ្ជួយដីខ្លាំងមួយមានកម្លាំង៧,៦រីស្ទ័រ កើតមានកាលពីថ្ងៃទី៥ កញ្ញា នៅ ឆ្នេរសមុទ្របា៉ស៊ីហ្វិករបស់កូស្តារីកា បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ ព្រោះតែភ័យដោយពួកគេមានជំងឺបេះដូង ។វិទ្យាស្ថានភូមិវិទ្យាអាមេរិក USGS គូសបញ្ជាក់ថា ការរញ្ជួយដីនេះកើតមានកាលពីថ្ងៃទី៥ កញ្ញា វេលាម៉ោង១៤និង៤២នាទីម៉ោងសាកល ជាមួយចំណុចកណ្តាលស្ថិតក្នុងតំបន់មួយនៃឧបទ្វីប រីកូយ៉ាចម្ងាយ៥គីឡូម៉ែត្រ ពីភូមិសាម៉ារ៉ា ភាគពាយ័ព្យប្រទេស ។ USGS ដំបូងវាយតម្លៃថាការរញ្ជួយដីមានកម្លាំងដល់ទៅ៧,៩រីស្ទ័រ តែក្រោយមកបានបន្ថយមកនៅត្រឹម៧,៦រីស្ទ័រ ។
លោកអាដុលហ្វូ សាអេនអ្នកនាំពាក្យរបស់កាកបាទក្រហមកូស្តារីកា និយាយថានៅទីក្រុងហ្វីឡាដែលហ្វឺយ៉ាជាទីក្រុង មួយស្ថិតនៅជិតឧបទ្វីបនីកូយ៉ា មនុស្សចាស់២នាក់ស្លាប់ដោយគាំងបេះដូង ព្រោះតែភ័យខ្លាំងចំពោះការរញ្ជួយដីនោះ ។ មនុស្សមួយចំនួនត្រូវរបួសស្រាល ហើយការខូចខាតជាទូទៅពុំធំដុំឡើយ ។ ការប្រកាសអាសន្នស៊ូណាមីមួយត្រូវបានធ្វើសម្រាប់ប្រទេស១០ដោយមជ្ឈមណ្ឌលប្រកាសអាសន្នស៊ូណាមីនៅប៉ាស៊ីហ្វិក មុនពេលលុបចោលវិញ ៕
ចែករំលែកព័តមាននេះ