រាជធានីភ្នំពេញ ៖ សង្កាត់ឃ្មួញមានផ្ទៃដី១.៨៦៤ហិកតា ទីតាំងស្ថិតនៅកុងខណ្ឌសែនសុខ រាជធានីភ្នំពេញ មានប្រជាជន១៦.៧១១នាក់ ក្នុងនោះស្រី៩.៨៨៧នាក់ ។សង្កាត់ចែកចេញជា១៣ភូមិ មាន៨១ហាសិបខ្នង មាន៩សហគមន៍ ។
- ចៅសង្កាត់ជាសមាជិកគណបក្សប្រជាជន
-ចៅសង្កាត់រងទី១ ជាសមាជិកគណបក្សប្រជាជន ។
– ចៅសង្កាត់រងទី២ ជាសមាជិកគណបក្ស សម រង្ស៊ី ។
– ថ្នាក់ដឹកនាំ និងមន្ត្រីភូមិ៣៩នាក់ ស្រី១០នាក់
វាយតម្លៃពីការលំបាក និងងាយស្រួលការលំបាកមកពីសង្កាត់មានផ្ទៃដីសរុបធំទូលាយ ប្រជាជនរស់នៅប្រមូលផ្តុំតាមភូមិ ពីភូមិមួយទៅភូមិមួយឆ្ងាយដាច់ៗពីគ្នា ដីខ្លះសង់របងហ៊ុំព័ទ្ធទុកចោល ជាហេតុធ្វើឱ្យងាយស្រួលដល់ជនល្មើសលាក់ខ្លួនធ្វើសកម្មភាព ។ នៅមានផ្លូវដីច្រើនជាការលំបាកក្នុងការទំនាក់ទំនងគ្នាពីភូមិមួយទៅភូមិមួយ និងគ្រប់ផ្លូវពុំមានភ្លើងបំភ្លឺ ជាហេតុធ្វើឱ្យលំបាកក្នុងការអន្តរាគមន៍នៅពេលមានសកម្មភាពល្មើសផ្សេងៗកើតឡើងនៅតាមភូមិឱ្យបានទាន់ពេលវេលា ។
ចំពោះការងាយស្រួល គឺរាជរដ្ឋាភិបាល សាលារាជធានីភ្នំពេញ មន្ទីរជំនាញនានា និងសប្បុរសជនជួយសាងសង់ផ្លូវបានមួយចំនួន និងកំពុងប្រើប្រាស់ ។ ចៅសង្កាត់រៀបរាប់ថា យើងបានផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ចុះបញ្ជីតារាងក១.ក២ ចំពោះអ្នកស្នាក់ ។ នៅបណ្តោះអាសន្នយើងបានបែងចែក និងគ្រប់គ្រងបានល្អចំពោះប្រភេទគ្រួសារ និងមុខរបរមន្ត្រីរាជការ អាជីវករ កងទ័ព នគរបាល និងកម្មករ ។ចំពោះការងារស្ថាបនា និងការអភិវឌ្ឍ លោកចៅសង្កាត់ថ្លែងថា
– សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជួយជួសជុលសាងសង់ទំនប់កប់ស្រូវ និងរបាំងថ្មការពារទប់រលកទឹកជំនន់ ។
– លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រា៉នី ហ៊ុន សែន បានជួយសាងសង់ផ្ទះបាយ១ខ្នង នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ។
លោកកែប ជុតិមា បានជួយសាងសង់ផ្លូវហាណូយ ជួយសាងសង់ផ្លូវបេតុងតភ្ជាប់ពីផ្លូវហាណូយចូលភូមិសែនសុខទាំង៧ ។ ផ្លូវបេតុងតភ្ជាប់ពីផ្លូវហាណូយកាត់ភូមិបន្លាស្អិត ភូមិឃ្មួញ និងជួយសាងសង់សាលប្រជុំរបស់សង្កាត់បង្ហើយ ។
– ផ្នែកអគ្គិសនីកម្ពុជាបានជួយតភ្លើងជូនប្រជាជនប្រើប្រាស់នៅក្នុងសង្កាត់ឃ្មួញបាន១២ភូមិលើ១៣ភូមិ ។
– រដ្ឋាករទឹកស្វយ័តបានជួយតទឹកស្អាតជូនប្រជាជនប្រើប្រាស់បាន៩ភូមិ លើ១៣ភូមិ ។
- ក្រុមហ៊ុនហ្គ្រេនភ្នំពេញបានសាងសង់លំនៅឋាន ភូមិគ្រឹះ អគារភ្លោះ ទីលានវាយកូនហ្គោល ព្រមទាំងសាងសង់ផ្លូវកៅស៊ូ១ខ្សែចូលក្នុងបុរីហ្គ្រេនភ្នំពេញ ។
- លោកឧកញ៉ា នង សាវុធ បានជួយសាងសង់សាលាសង្កាត់១ខ្នង និងជួយពង្រីកសាលប្រជុំថែមចំនួន៨ម៉ែត្រទៀត ។
– លោកកែប ជុតិមា បានជួយសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាល១ខ្នង ។
– ឧកញ៉ា មហាភក្តី ហ៊ុន នាង បានជួយសាងសង់អគារសិក្សា១ខ្នង ទីចាត់ការ១ខ្នង និងរបងព័ទ្ធជុំវិញសាលាបឋមសិក្សាហ៊ុន នាង អន្លង់ក្ងាន ស្ថិតនៅភូមិអន្លង់ក្ងាន ។
- លោកហ៊ីង ឆន បានជួយកសាងអគារ១ខ្នងនៅសាលាបឋមសិក្សាហ៊ុន សែន ត្រពាំង
រាំង ។
– លោកឧកញ៉ា ញឹក ផន បានជួយសាងសង់ផ្លូវចាក់កៅស៊ូ១ខ្សែតភ្ជាប់ផ្លូវហាណូយចូលភូមិត្រពាំងរាំងថ្មី និងជួយចាក់ដីលប់ស្រះក្នុង
សង្កាត់ ។
– អង្គការទស្សនៈពិភពលោកបានជួយសាងសង់ផ្លូវ៤ខ្សែនៅភូមិសែនសុខទី២ ភូមិសែនសុខទី៣ ភូមិសែនសុខទី៤ ផ្លូវចូលមណ្ឌលសុខភាព ព្រមទាំងជួយចាក់ដីបំពេញទីធ្លាមណ្ឌលសុខភាពអន្លង់ក្ងាន ។
សង្កាត់សាងសង់ហេដ្ឋារចនាសម្ព័ន្ធធ្វើផ្លូវបានចំនួន៣ខ្សែ និងដាក់លូបាន៤ខ្សែ ដោយប្រើប្រាស់មូលនិធិរបស់សង្កាត់ និងទុនបដិ
ភាគ១០%របស់ប្រជាជនអស់ទឹកប្រាក់២៩០.០៩៩.៤៤៤រៀល ។
- ភូមិបានម្ចាស់ការ ចលនាប្រជាជន និងសប្បុរសជនក្នុងភូមិជួសជុល និងកែលម្អផ្លូវក្នុងភូមិបាន ៖
– ភូមិបន្លាស្អិតជួសជុលផ្លូវបាន២ខ្សែ អស់ថវិកា៣.៥០០ដុល្លារ និងដាក់លូ១ខ្សែ អស់១.៥០៦ដុល្លារ ។
– ភូមិឃ្មួញជួសជុលផ្លូវបាន២ខ្សែ អស់ថវិកា១.៥០០ដុល្លារ និងដាក់លូ១ខ្សែ អស់ថវិកា៥០០ដុល្លារ ។
– ភូមិសំរោងជួសជុលផ្លូវបាន២ខ្សែ អស់ថវិកា៥៨០ដុល្លារ និងដាក់លូ១ខ្សែ អស់ថវិកា២៧០ដុល្លារ ។
- ភូមិអន្លង់ក្ងានជួសជុលផ្លូវបាន២ខ្សែ អស់ថវិកា៦៧៥ដុល្លារ និងដាក់លូ១ខ្សែ អស់ថវិកា២៧០ដុល្លារ ។
- ភូមិត្រពាំងរាំងថ្មីជួសជុលផ្លូវបាន២ខ្សែ អស់ថវិកា៣.៩៣៦ដុល្លារ និងដាក់លូ១១ខ្សែ អស់ថវិកា៩.៩២៥ដុល្លារ។
– ភូមិត្រពាំងរាំងចាស់ជួសជុលផ្លូវបាន១ខ្សែ អស់ថវិកា៣.១៧៥ដុល្លារ និងដាក់លូ១ខ្សែ អស់ថវិកា៣១៥ដុល្លារ ។
- ភូមិសែនសុខទី១ ជួសជុលផ្លូវបាន៣ខ្សែ អស់ថវិកា៥.១៨៥ដុល្លារ និងដាក់លូ១ខ្សែ អស់ថវិកា៧០០ដុល្លារ ។
– - ភូមិសែនសុខទី២ ជួសជុលផ្លូវបាន១៥ខ្សែ អស់ថវិកា១៣.១៦០ដុល្លារ និងដាក់លូ២ខ្សែ អស់ថវិកា២.៥២០ដុល្លារ ។
– ភូមិសែនសុខទី៣ ជួសជុលផ្លូវបាន១១ខ្សែ អស់ថវិកា២.៧៦០ដុល្លារ និងដាក់លូ២ខ្សែ អស់ថវិកា១.៦៧០ដុល្លារ ។
– ភូមិសែនសុខទី៤ ជួសជុលផ្លូវបាន១៣ខ្សែ អស់ថវិកា៤.០៩៥ដុល្លារ និងដាក់លូ៤ខ្សែ អស់ថវិកា៩.៤២៤ដុល្លារ ។
– ភូមិសែនសុខទី៥ ជួសជុុលផ្លូវបាន៤ខ្សែ អស់ថវិកា៤.១១៩ដុល្លារ និងដាក់លូ៣ខ្សែ អស់ថវិកា៧១៥ដុល្លារ ។
- ភូមិសែនសុខទី៦ ជួសជុលផ្លូវបាន១៤ខ្សែ អស់ថវិកា១៦.២៦២ដុល្លារ និងដាក់លូ១៤ខ្សែ អស់ថវិកា១.០៦៥ដុល្លារ ។
– ភូមិសែនសុខទី៧ ជួសជុលផ្លូវបាន១៣ខ្សែ អស់ថវិកា៨.២០០ដុល្លារ និងដាក់លូ១ខ្សែ អស់ថវិកា២០០ដុល្លារ ។
សរុបទាំង១៣ភូមិ ជួសជុលផ្លូវបាន៨៤ខ្សែ អស់ថវិកា៦៧.១៤៧ដុល្លារ និងដាក់លូបាន៤៦ខ្សែ អស់ថវិកា២៩.០៨០ដុល្លារ ។ មកដល់ពេលនេះសង្កាត់ឃ្មួញ កសាងជួសជុលកែលម្អបានផ្លូវដូចខាងក្រោម ៖
– ផ្លូវចាក់កៅស៊ូមានចំនួន៤ខ្សែ ប្រវែង១២.០០០ម៉ែត្រ
- ផ្លូវចាក់បេតុងមានចំនួន៣ខ្សែ ប្រវែង៣.៣០០ម៉ែត្រ
– ផ្លូវក្រាលក្រួសក្រហមមានចំនួន២៦ខ្សែ ប្រវែង១៨.៥០០ម៉ែត្រ
– ផ្លូវដីមានចំនួន១៦៤ខ្សែ ប្រវែង៣៤២.០០០ម៉ែត្រ
អំពីការងារ សេដ្ឋកិច្ច មុខរបរ និងជីវភាព
– សង្កាត់ឃ្មួញមានផ្ទៃដីបង្កបង្កើនផល១៧៧ហិកតា ផ្ទៃដីដាំដំណាំរួមផ្សំ១៥ហិកតា ទិន្នផលស្រូវក្នុង១ហិកតា ស្មើនឹង២,៥តោន ។
– មានរោងចក្រចំនួន៦ កម្មករសរុប២.២០៥នាក់ ស្រី១.៨២៥នាក់ ។
– មានសិប្បកម្មឡឥដ្ឋ១កន្លែង នៅភូមិអន្លង់ក្ងាន កម្មករសរុប៦៥នាក់ ស្រី៣៦នាក់ ។
– មានសិប្បកម្មផ្សេងៗចំនួន១០កន្លែង មានកម្មករ២៩០នាក់ ស្រី៩៥នាក់ ។
សមិទ្ធផលខាងលើដែលកើតមាននេះគឺអាស្រ័យប្រទេសមានសន្តិភាព មានជំនឿលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ព្រមទាំងអនុវត្តតាមគម្រោងផែនការអភិវឌ្ឍឥតឈប់ឈររបស់លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ