ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ពីក្លិប​ផឹក​ស៊ី​ឈប់​ម៉ូតូ​បត់​ជើង​តូច​​ក្រោម​ស្ពាន​7មករាត្រូវ​ជន​ដៃ​ដល់​លប​កា.ប់​មួយពូថៅ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ​យុវជន​ម្នាក់​់បាន​​បែក​ក្បាលដេរអស់​ជា​ច្រើន​ថ្នេរ និង​បីនាក់​ទៀត​រង​របួស​ស្រាល​ ខណៈពេល​ជិះ​ម៉ូតូចេញ​ពី​ក្លិបរួច​​ឈប់​បត់​ជើង​តូច​នៅ​ក្រោម​ស្ពាន​​អាកាស៧ មករា​ ក៏​មាន​ជន​ដៃ​ដល់​​លប​កា.ប់​ពីក្រោយ​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ទៀ​ប​ភ្លឺ​ថ្ងៃ​ទី ៦កញ្ញា​ នៅ ក្រោម​ស្ពាន​៧មករា ​ម្តុំកន្លែង​លក់​ងាវ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​

រាជធានីភ្នំពេញ​ ៖ ​យុវជន​ម្នាក់​់បាន​​បែក​ក្បាលដេរអស់​ជា​ច្រើន​ថ្នេរ និង​បីនាក់​ទៀត​រង​របួស​ស្រាល​ ខណៈពេល​ជិះ​ម៉ូតូចេញ​ពី​ក្លិបរួច​​ឈប់​បត់​ជើង​តូច​នៅ​ក្រោម​ស្ពាន​​អាកាស៧ មករា​ ក៏​មាន​ជន​ដៃ​ដល់​​លប​កាប់​ពីក្រោយ​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ទៀ​ប​ភ្លឺ​ថ្ងៃ​ទី ៦កញ្ញា​ នៅ ក្រោម​ស្ពាន​៧មករា ​ម្តុំកន្លែង​លក់​ងាវ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ។

យុវជន​ដែល​បែក​ក្បាល​​ឈ្មោះ​ សាន​ ឌី​  អាយុ​២២ឆ្នាំ ជា​ជាង​ជួស​ជុល​ម៉ាស៊ីន​ត្រជាក់​ ស្នាក់​នៅម្តុំ​ផ្សារ​ដេប៉ូ ខណ្ឌ​ទួលគោក ។ បើ​តាម​មិត្ត​ភក្តិ​យុវជន​រូប​នេះ​រៀប​រាប់​​ថា មុនពេល​កើត​ហេតុ​ពួកគេ​ជិះ​ម៉ូតូ២​គ្រឿង​ មាន​គ្នា​៤នាក់​ ចេញ​ពី​ក្លិប​​រាត្រីមួួយ​នៅ​ម្តុំ​ផ្សារ​ដី​ហុយ​ តាម​ផ្លូវ​លេខ​៥៩៨​ ពីកើត​ទៅលិច​ ។ លុះមក​ដល់​ក្រោម​ស្ពាន ដោយ​​ឈឺ​បត់ជើង​តូច​ខ្លាំង​ពេក​ទ្រាំ​មិន​បាន​ក៏​ឈប់​​ម៉ូតូអែប​​នៅចិញ្ចើម​ផ្លូវ​រួច​ចុះ​ទៅបត់​ជើង​ ស្រាប់​តែ​មាន​ជន​ដៃ​ដល់​មួយក្រុម​មាន​គ្នា​៤នាក់​ជិះ​ម៉ូតូ​២គ្រឿង​មក​ដល់​ប្រដាប់​ដោយ​កាំ​បិត ពូថៅ  បាន​កាប់​មួយពូថៅ​ចំក្បាល​ជន​រង​គ្រោះ ​ចំណែកពួកគេ​​៣នាក់​ទៀត​បាន​ប្រវាយ​ប្រតប់​និ​ងរង​របួស​ស្រាល ។

បន្ទាប់​ពីធ្វើ​សកម្មភាព​រួចហើយ​ ជន​ដៃ​ដល់​បាន​នាំ​គ្នា​គេច​ខ្លួន​បាត់​អស់​ ចំណែក​ជន​រងគ្រោះ ត្រូវបាន​​មិត្តភក្តិ​ដឹ​ក​យក​ទៅព្យាបាល​នៅមន្ទីរ ពេទ្យ​ព្រះ​កុសុមៈ ។ ចំពោះ​ហេតុ​ការណ៍កាប់​គ្នា នេះ​ ខាង​ជនរងគ្រោះ​បាន​ប្រាប់​ថា មិន​ដឹង​មក​ពី​មូលហេតុ​ទេ ហើយ​ជន​​ដៃ​ដល់​ក៏​ពួកគេ​មិន​ដែល​ស្គាល់​ដែរ ៕