ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ដុន​​បូស្កូ​​យក​កីឡា​​ធ្វើ​ជា​​មធ្យោ​​បាយ​ទាក់​ទាញ​​យុវ​ជន​​យ៉ាង​មាន​ប្រសិទ្ធ​ភាព​

12 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖​​ ​តម្រូវ​​ការ​​របស់​យុវ​ជន​​មិន​ត្រឹម​តែ​​ការ​សិក្សា​​​ក្រេប​​យក​​ចំណេះ​ដឹង​​ និង​ជំនាញ​​ដើម្បី​ទទួល​បាន​នូវ​ការ​ងារ​​មួយ​សម​រម្យ​​នៅ​ពេល​អនា​គត​នោះ​​ទេ ថែម​ទាំង​​ត្រូវ​​ការ​លេង​កីឡា​​ផ្សេងៗ​​ដើម្បី​​ឱ្យ​សុខ​ភាព​​រាង​កាយ​របស់​ពួក​​គេ​​មាន​ការ​រហ័ស​​រហួន​​ និងរឹង​​ប៉ឹង​​ ជា​ពិសេស​​អាច​​ឱ្យ​​ពួក​គេ​ចៀស​ផុត​​ពី​ការ​សេព​​គ្រឿង​​ញៀន និង​​ការ​ប្រព្រឹត្ត​​អំពើ​​ពាលា​ផ្សេងៗ​​ដែល​ប៉ះ​ពាល់​​ដល់​​សង្គម​ផងដែរ។

ខេត្ត​ព្រះសីហនុ ៖​​ ​តម្រូវ​​ការ​​របស់​យុវ​ជន​​មិន​ត្រឹម​តែ​​ការ​សិក្សា​​​ក្រេប​​យក​​ចំណេះ​ដឹង​​ និង​ជំនាញ​​ដើម្បី​ទទួល​បាន​នូវ​ការ​ងារ​​មួយ​សម​រម្យ​​នៅ​ពេល​អនា​គត​នោះ​​ទេ ថែម​ទាំង​​ត្រូវ​​ការ​លេង​កីឡា​​ផ្សេងៗ​​ដើម្បី​​ឱ្យ​សុខ​ភាព​​រាង​កាយ​របស់​ពួក​​គេ​​មាន​ការ​រហ័ស​​រហួន​​ និងរឹង​​ប៉ឹង​​ ជា​ពិសេស​​អាច​​ឱ្យ​​ពួក​គេ​ចៀស​ផុត​​ពី​ការ​សេព​​គ្រឿង​​ញៀន និង​​ការ​ប្រព្រឹត្ត​​អំពើ​​ពាលា​ផ្សេងៗ​​ដែល​ប៉ះ​ពាល់​​ដល់​​សង្គម​ផងដែរ។

​ផូង សុផា ជាសិស្ស​នៃ​​សាលា​បច្ចេក​ទេស​​ដុន​បូស្កូ​​ខេត្ត​ព្រះ​សីហនុ​​ ឱ្យដឹង​ថា ស្ទើរ​តែ​​រៀង​រាល់​​ថ្ងៃ​​ខ្លួន​តែង​​លេង​កីឡា​ផ្សេងៗ​​ក្រោយ​ពេល​សម្រាក​​ពី​ការ​សិក្សា​​​មាន​ដូច​ជា បាល់​ទាត់ បាល់​បោះ និង​បាល់​ទះ ដែល​ខ្លួន​​ចូល​ចិត្ត​​ជាង​គេ ។ ​​មុន​​ពេល​ខ្លួន​មក​សិក្សា​​នៅ​ទី​នេះ​​ (សាលា​​បច្ចេក​ទេស​​ដុន​បូស្កូ​​) ខ្លួន​​មិន​សូវ​ចេះ​​លេង​កីឡា​​ដូច​ពេល​នេះ​ទេ លុះ​មក​សិក្សា​នៅ​ទី​នេះ​ខ្លួន​​មាន​ពេល​​លេង​កីឡា​បាន​ច្រើន​​ និង​ពូកែ​​ទៀត​ផង ។

ផូង សុផា បាន​​បញ្ជាក់​បន្ថែម​​ទៀត​ថា ​​​ខ្លួន​​ឱ្យ​តម្លៃ​​​លើ​ការ​លេង​កីឡា​​ជា​ខ្លាំង​ ព្រោះ​នៅ​​ពេល​​ខ្លួន​ប្រើ​កុំ​ព្យូទ័រ​​ ឬ​ក៏​អាន​សៀវ​ភៅ​ពេញ​មួយ​ថ្ងៃ​នោះ​​ធ្វើ​​ឱ្យ​​ភ្នែក​​ទាំង​​គូ​​របស់​ខ្លួន​ស្រវាំង និង​មើល​អ្វី​មិន​សូវ​ច្បាស់​​នោះ​ទេ ឯ​ដៃ​ជើង​ទៀត​សោត​​ក៏​រួយ​ និង​​ស្ពឹក​​ស្រពន់​​ទៀតផង​ គឺ​​​មាន​ន័យ​​ថា មិន​​រហ័ស​​រហួន​​ទេ ។ ផ្ទុយ​ទៅ​វិញ បើ​ខ្លួន​ចំណាយ​​ពេល​​១​ទៅ​​២​ម៉ោង​​ក្នុង​មួយ​ថ្ងៃ​​ដើម្បី​​លេង​កីឡា​នោះ​​ រាង​កាយ​​របស់​ខ្លួន​ចាប់​​ផ្តើម​​មាន​ភាព​រហ័ស​រហួន​​ និង​មាន​អារម្មណ៍​​ស្រស់​ថ្លា ហើយ​អ្វី​ដែល​​ធ្វើ​​ឱ្យ​ខ្លួន​​កត់​សម្គាល់​​ទៀត​នោះ​ គឺ​​ការ​គិត​​របស់​ខ្លួន​​ដូច​ជា​លឿន​​ជាង​មុន ។

កញ្ញា ស៊ីវ មី ដែល​ជា​សិស្ស​​ផ្នែក​លេខា​ធិ​ការ​​នៃ​សាលា​​បច្ចេក​​ទេស​​ដុន​បូស្កូ​​ខេត្ត​ព្រះសីហនុ ក៏​បាន​​បង្ហើប​​ប្រាប់​​ទាក់​ទង​នឹង​​ការ​លេង​កីឡា​ផង​ដែរថា កាល​​នៅ​ជា​សិស្ស​​អនុវិទ្យា​ល័យ ឬ​វិទ្យា​ល័យ​​នាង​មិន​ដែល​​លេង​កីឡា​​សោះព្រោះ​ខ្មាស​​គេ​ និង​ម្យា៉ង​​ទៀត​ខ្លាច​​ចាស់​ៗ​ស្តី​បន្ទោស​​ឱ្យ​ថា ខ្លួន​​ជា​ស្រី​​លេង​​កីឡា​មិន​​សុភាព​​រម​ទម​​សក្តិ​សម​​ជា​នារី​ខ្មែរ​​ទេ លុះពេល​​នាង​​បាន​មក​សិក្សា​​នៅ​ទី​នេះ​​នាង​ចាប់​ផ្តើម​​ចូល​ចិត្ត​លេង​កីឡា​​ខ្លាំង​ណាស់ ពិសេស​​នៅ​ពេល​ទំនេរ​​ពី​ការ​សិក្សា​តែ​ម្តង ។

លោក​ងឹម រ៉ា ដែល​ជា​បុគ្គលិក​​បម្រើ​ការ​នៅ​សាលា​បច្ចេក​ទេស​​ដុន​បូស្កូ​ និង​ជា​គ្រូ​​ផ្នែក​កីឡា​​ដែរ​នោះ​បាន​​ឱ្យ​ដឹង​​បន្ថែម​​ទាក់​ទង​​នឹង​ការ​លេង​​កីឡា​នេះ​ថា សិស្ស​ដែល​​សិក្សា​​នៅ​ទី​នេះ​​មាន​ប្រាំ​​ផ្នែក ​ដូច​នេះសាលា​ក៏​​បាន​បែង​ចែក​ម៉ោង​កីឡា​ជា​ប្រាំ​ក្រុម​ដែរ​ដើម្បី​​ឱ្យ​ពួក​គេ​​បាន​លេង​​កីឡា​គ្រប់​គ្នា ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​សាលា​​តែង​​ប្រារព្ធ​​ពិធី​​បុណ្យ​មួយ​ដែល​មាន​ឈ្មោះ​​ថា​ «បុណ្យ​​កីឡា​​ពណ៌​​» រៀង​រាល់​​ឆ្នាំ​ក្នុង​​គោល​បំណង​​ឱ្យ​ពួក​​គេ​ស្រឡាញ់​​នូវ​កីឡា​​​ ម្យ៉ាង​​ទៀត​​ចង់​រំ​លឹក​​ដល់​​ការ​កកើត​​ឡើង​របស់​​កីឡា​ និង​​សាលា​បច្ចេក​ទេស​​ដុន​បូស្កូ​​ផង​ដែរ ។ នៅ​ពេល​​លោក​​ឪពុក​បូស្កូ​​ចាប់​ផ្តើម​​បង្កើត​សាលា​ដុន​​ដំបូង ​​ក៏​បាន​​យក​កីឡា​ជា​​មធ្យោ​​បាយ​​ទាក់​​ទាញ​ក្រុម​​យុវ​ជន​​ឱ្យ​ចៀស​​ចេញ​​​ឆ្ងាយ​​ពី​អំពើ​ពាលា​ផ្សេងៗ​​បាន​យ៉ាង​មាន​​ប្រសិទ្ធ​ភាព ស្រប​​ពេល​បច្ចុប្បន្ន​​ដែល​រាជ​រដ្ឋា​ភិបាល​​បាន​និង​កំពុង​តែ​​ជំរុញ​​វិស័យ​​កីឡា​​នេះ​​កាន់​តែ​ផុស​​ផុល​ដើម្បី​​ឱ្យ​យុវ​ជន​​ទាំង​អស់​​ចៀស​ចេញ​​ឆ្ងាយ​​ពី​គ្រឿង​​ញៀន ។

លោក​​ចន វីសើ សញ្ជាតិ​​ហូឡង់ ជា​អធិ​ការ​សាលា​​បច្ចេក​ទេស​ដុន​បូស្កូ​​ និង​ជា​ប្រធាន​​មូល​និធិ​​ដុន​បូស្កូ​​កម្ពុជា​​ បាន​មាន​ប្រសាសន៍​​​ឱ្យ​ដឹង​​ដែរ​ថា លោក​បាន​បម្រើ​​ការ​ងារ​ជា​មួយ​ដុន​បូស្កូ​​នេះ​អស់រយៈ​ពេល​​ជាង​៥០​ឆ្នាំ​​កន្លង​​មកហើយ ។ រាល់​​ថ្ងៃ​សិស្ស​​ស្ទើរ​តែ​ទាំង​អស់​​ដែល​មក​សិក្សា​​នៅ​សាលា​ដុន​បូស្កូ​​នេះ​តែង​តែ​ចូល​ចិត្ត​​លេង​កីឡា នៅ​ពេល​ដែល​ពួក​​គេ​សម្រាក​​ពី​ការ​សិក្សា​​ ជា​ពិសេស​​នៅ​រៀង​​រាល់​ថ្ងៃ​សៅរ៍​​ និង​អាទិត្យ​​តែ​ម្តង។ ការ​​​លេង​កីឡា​នេះ​​អាច​​​ឱ្យ​ពួ​ក​គេចៀស​ផុត​ពី​ការ​កើត​ជំងឺ​​ផ្តាសាយបំ​​បាត់​​រោគ​​តប់​ប្រមល់​​ (Strees) និង​ទទួល​បាន​​នូវ​សុខ​ភាព​ខាង​រាង​កាយ​មាំ​មួន​រហ័ស​​រហួន​​ទៀត​ផង ៕