ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​គ្រឿង​​បុក​គ្នា​​នៅ​ចំណុច​ស្តុប​ដេអិន​រង​របួស​ស្ត្រី​ម្នាក់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​កាមរី​ឆ្លាម​​បើក​ទៅ​បុក​គូទ​ឡិចស៊ីស RX300 មួយ​គ្រឿង​ដែល​កំពុង​ឆ្លង​ផ្លូវ​ជិត​ផុត​បណ្តាល​ឱ្យ​​ឡិចស៊ិស​រេ​ចង្កូត​ទៅ​បុក​បង្គោល​​ដង​គោម​បំភ្លឺ​​​ផ្លូវ​រង​របួស​ស្ត្រី​ម្នាក់​ ចំណែក​រថយន្ត​ឆ្លាម​​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​​ខាង​ស្តាំ ដែលហេតុការណ៍​នេះ​​កើតឡើង​នៅ​ចំណុច​ស្តុប​ដេអិុន ​តាម​បណ្តោយ​មហា​វិថី​កម្ពុជា​ក្រោម​​កែង​ផ្លូវ​និរុណ៍ ក្នុង​​សង្កាត់​មិត្តភាព ខណ្ឌ​៧មករា ​កាលពីវេលា​ម៉ោង​២​និង​៥​នាទី​

រាជធានីភ្នំពេញ ៖ រថយន្ត​កាមរី​ឆ្លាម​​បើក​ទៅ​បុក​គូទ​ឡិចស៊ីស RX300 មួយ​គ្រឿង​ដែល​កំពុង​ឆ្លង​ផ្លូវ​ជិត​ផុត​បណ្តាល​ឱ្យ​​ឡិចស៊ិស​រេ​ចង្កូត​ទៅ​បុក​បង្គោល​​ដង​គោម​បំភ្លឺ​​​ផ្លូវ​រង​របួស​ស្ត្រី​ម្នាក់​ ចំណែក​រថយន្ត​ឆ្លាម​​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​​ខាង​ស្តាំ ដែលហេតុការណ៍​នេះ​​កើតឡើង​នៅ​ចំណុច​ស្តុប​ដេអិុន ​តាម​បណ្តោយ​មហា​វិថី​កម្ពុជា​ក្រោម​​កែង​ផ្លូវ​និរុណ៍ ក្នុង​​សង្កាត់​មិត្តភាព ខណ្ឌ​៧មករា ​កាលពីវេលា​ម៉ោង​២​និង​៥​នាទី​រំលងអធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​៦ កញ្ញា ២០១២។

ប្រភព​ព័ត៌​មានឱ្យ​​ដឹង​ថា រថយន្ត​កាមរី​​ឆ្លាម ពណ៌ស្ករ ជិះ​ម្នាក់​ឯង​តាម​ផ្លូវ​និរុណ៍ ​ធ្វើដំណើរ​​ពី​ត្បូង​ទៅ​ជើង ចំណែក​​រថយន្ត​ឡិចស៊ីស RX300 ពណ៌​ស្ករ ជិះ​គ្នា​៣​នាក់ ​ប្រុស​ម្នាក់ ​ស្រី​២​នាក់ បើក​​តាម​មហា​វិថី​​កម្ពុជាក្រោម​ ពី​លិច​ទៅ​កើត ខណៈ​​មក​ដល់​ស្តុប​ដេអិុន បាន​​បើក​ឆ្លង​ផ្លូវ​ជិត​ផុត​ហើយ​ ស្រាប់តែ​​រថយន្ត​កាមរី​ឆ្លាម​បើក​ទៅ​បុក​គូទពី​ក្រោយ​ បណ្តាល​ឱ្យ​រថយន្តឡិច​ស៊ី​ស​ RX300 រេ​ចង្កូត​ទៅ​បុក​​បង្គោល​​ដង​គោម​បំភ្លឺ​ផ្លូវ​ធ្វើ​​ឱ្យ​​រថយន្ត​ផ្ទុះ​ពោង​សុវត្ថិ​ភាព​ទាំង២ និង​ស្ត្រី​ម្នាក់​នៅ​ក្នុង​រថយន្ត​រង​របួស​បាក់​ឆ្អឹង​​ដង​កាំបិត។ រីឯ​រថយន្ត​​កាមរី​ឆ្លាម​ខ្ទាត​​ទៅ​​ចិញ្ចើម​ផ្លូវ​ខាង​ស្តាំ​ផ្ទុះ​​ពោង​សុវត្ថិ​ភាព​ទាំង​២​ដែរ ប៉ុន្តែ​អ្នក​​​បើក​បរ​បាន​រត់​​គេច​ខ្លួន​មួយ​សន្ទុះ ទើប​​ត្រឡប់​មក​វិញ​ដោះ​ស្រាយ​គ្នា ​តែ​មិន​អាច​ធ្វើ​ការ​សម្រប​សម្រួល​គ្នា​បាន​ ដោយ​សារ​​ធ្វើ​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​​រដ្ឋ​ត្រូវ​សមត្ថ​កិច្ច​​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​ដោះ​ស្រាយ​នៅ​សាលា​​រាជ​ធានីភ្នំពេញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕