ខេត្តបន្ទាយមានជ័យ ៖ ដើម្បីអនុវត្តឱ្យបានសម្រេចបានតាមផែនការគ្រោងទុករបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាតាមសេចក្តីណែនាំជំរុញការធ្វើអត្តសញ្ញាណប័ណ្ណជំហានទី១របស់រដ្ឋបាលខេត្តនាព្រឹកថ្ងៃទី០៣កញ្ញា លោកវរសេនីយ៍ឯក ចាន់ តារា ស្នងការរងនគរបាលខេត្ត និងជានាយ ការិយាល័យកណ្តាលស្ថិតិ និងអគ្គិភ័យ និងមន្រ្តីក្រោមឱវាទ បានចុះត្រួតពិនិត្យមើលដំណើរការ ធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ នៅសង្កាត់និមិត្ត និងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
បើតាមធ្វើសេចក្តីរាយការណ៍ពីមន្រ្តីជំនាញឱ្យដឹងថា ដំណើរការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរគំរូថ្មីនៅក្រុងប៉ោយប៉ែត គឺទើបតែដំណើរការបាននៅសង្កាត់ប៉ោយប៉ែតមួយប៉ុណ្ណោះដែលចាប់ផ្តើមពីថ្ងៃទី ២៤ខែកក្កដា ឆ្នាំ២០១២ រហូតមកដល់ថ្ងៃទី ០៣ កញ្ញា ឆ្នាំ២០១២ ទើបតែធ្វើបានជូនប្រជាពលរដ្ឋបានចំនួន២៨០៤នាក់ ។ ដោយឡែកសម្រាប់នៅសង្កាត់និមិត្ត មន្រ្តីជំនាញនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី៤ កញ្ញា ។
ដំណើរការផ្តល់អត្ត សញ្ញាណប័ណ្ណជំហានទី ១ នេះ គឺមន្រ្តីជំនាញផ្តល់ជូនតែបងប្អូនប្រជាពល រដ្ឋ ដែលមិនមានអត្តសញ្ញាណប័ណ្ណប្រើប្រាស់ប៉ុណ្ណោះ ។ ចំណែកអ្នកអស់សុពលភាពរង់ចាំធ្វើនៅជំហានទី ២ ។ ជាមួួយគ្នាេនះអ្នកដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណអស់សុពលភាពអាចកាន់ប្រើប្រាស់បានរហូតដល់ចុងឆ្នាំ២០១៣ ។មន្រ្តីជំនាញបានឱ្យដឹងទៀតថា ដំណើរការធ្វើអត្តសញ្ញាណប័ណ្ណនៅក្រុងប៉ោយប៉ែតមានភាពរលូនទៅមុខល្អប្រសើរ ទន្ទឹមនោះក៏មានបញ្ហាបច្ចេកទេសមួួយចំនួនដែលបង្កឱ្យមានការយឺតយា៉វខ្លះក្នុងដំណើរការធ្វើអត្តសញ្ញាណប័ណ្ណនេះ។
លោកវរសេនីយ៍ឯក ចាន់ តារា ស្នងការរងនគរបាលខេត្ត បានធ្វើការណែនាំដល់មន្រ្តីជំនាញត្រូវធ្វើយ៉ាងណាខិតខំបំពេញតួនាទី ភារកិច្ចឱ្យបានល្អ ដើម្បីសម្រេចតាមផែនការរបស់ក្រសួងមហាផ្ទៃក៏ដូចជារដ្ឋបាលខេត្ត ក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ។ លោកសូមផ្តាំផ្ញើដល់មន្រ្តីជំនាញ ត្រូវមានសីលធម៌និងគុណធម៌ល្អជាមួយប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈជាមន្រ្តីនគរបាលជាតិ ជា ពិសេសកុំឱ្យមានលេចចេញនូវបាតុភាពមិនល្អ ពីមជ្ឈដ្ឋានប្រជាពលរដ្ឋជុំវិញការធ្វើអត្តសញ្ញាណ ប័ណ្ណនេះ និងថែរក្សារៀបចំទុកដាក់ឧបករណ៍ឱ្យបានល្អត្រឹមត្រូវជៀសវាងកុំឱ្យមានការខូចខាត។
លោកស្នងការរងនគរបាលខេត្ត មានប្រសាសន៍ទៀតថា មុននឹងសរុបទិន្នន័យត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់អំពីបច្ចេកទេសដូចជាអក្ខរាវិរុទ្ធ និងណែនាំដល់់បងប្អូនប្រជា ពលរដ្ឋត្រូវមានឯកសារគ្រប់គ្រាន់មកបំពេញបែបបទលក្ខខណ្ឌ ឱ្យបានត្រឹមត្រូវទៅតាមការកំណត់របស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិ មុននឹងធ្វើជូនដល់ពួកគាត់ ៕
ចែករំលែកព័តមាននេះ