ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​សិង្ហ​បុរី​​ជួប​​ប្រធានាធិបតី​ចិន​​

12 ឆ្នាំ មុន

ពេល​ជួប​ជា​មួយ​នាយ​ករដ្ឋ​មន្ត្រី​សិង្ហបុរី​លោក​លី​ ​សៀង​ឡុង​ នៅ​ក្រុង​ប៉េកាំង ​ប្រធានា​ធិបតី​​ចិន​លោក​ហ៊ូ ជីន​​តាវ​ ​ថ្លែង​កាលពី​ថ្ងៃ​ទី​​៤ កញ្ញា ​ថា ​ការ​អភិវឌ្ឍ​ន៍​​របស់ចិន​ពុំ​អា​ច​ស្ថិត​​នៅ​ដាច់​ពីការ​អភិវឌ្ឍ​​ន៍​​របស់​អាស៊ីឡើយ​​ ​ចំណែក​ការអ​ភិវឌ្ឍ​​ន៍របស់​​អាស៊ី​ក៏​ពុំអាច​សម្រេច​​បាន​បើគ្មាន​​ចិន​ដែរ ។លោក​ហ៊ូ​គូស​​បញ្ជាក់​ថា ​ចិន​បន្ត​នយោបាយ​ការ​បរទេស​​ជិតខាង​ល្អជាមួយ​បណ្តា​ប្រទេស​ជិត​ខាង​ ។

លោក​អះ​អាង​ថា ​ចិន​លើក​ទឹក​ចិត្ត​ផង​ដែរ​ដល់​ការ​ពង្រីក​ដោយ​ស៊ីជម្រៅ​នូវកិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់ ។ ​​ចិន​នឹង​គាំទ្រ​ដល់​សមា​ហរណ​កម្ម​របស់អាស៊ាន​ ព្រ​មទាំង​តួនាទី​សំខាន់​របស់​អាស៊ាន​ក្នុងកិច្ច​សហ​ប្រតិ​បត្តិការ​របស់​អាស៊ី​ខាងកើត ។ ​​ចិន​​ត្រៀម​ធ្វើ​ការ​ជា​មួយ​បណ្តា​ប្រទេស​ជាសមាជិក​អាស៊ាន​​ដែល​ក្នុងនោះ​មាន​សិង្ហបុរី ​ផង​ដែរ ​ដើម្បីបង្កើត​បរិ​​យាកាស​តំបន់​មួយ​ដែល​មានសន្តិ​ភាព​ ស្ថេរ​ភាព​ ស្មើ​ភាព​ ​មាន​ទំនុកចិត្ត​​គ្នា​​និង​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ ព្រម​ទាំង​កិច្ចសហ​ប្រតិបត្តិ​ការ​ ។ ​

​ចំណែក​លោកលី​ ​​សៀង​ឡុង​ ​វិញ​គូស​បញ្ជាក់​ថា​ ​បណ្តា​ប្រទេស​អាស៊ី​អាច​ថែរ​ក្សា​​ស្ថេរ​ភាព​តំបន់​​និង​កំណើន​​សេដ្ឋ​កិច្ច​ដោយសារ​​កិច្ច ​សហ​ប្រតិ​ប​ត្តិ​ការ​​របស​់ពួកគេ ​។ ​សិង្ហ​បុរី​វាយ​តម្លៃ​ខ្ពស់​ការ​ចូល​រួម​​របស់​ចិន​ក្នុង​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​តំបន់​​ ហើយ​អប​អរ​សាទ​រ​ និងគាំទ្រ​​ការខិតខំ​ប្រឹង​ប្រែង​នានា​របស់​អាស៊ាន ​ដើម្បី​ពង្រឹង​​ភាព​ជាដៃ​គូ​​កិច្ច​សហប្រតិ​បត្តិ​​ការជាមួយ​ចិន ។ ​

សិង្ហ​បុរី​នឹងរួម​សហ​ការ​ជាមួយ​ចិន​ ​​ជំរុញ​​សមា​ហរណ​កម្ម​តំបន់​ដើម្បី​​ផល​​ប្រយោជន៍​របស់​​​ប្រជា ជន​តំបន់​នោះ ។ មេដឹក​នាំ​ទាំង​២ក៏ពិភាក្សា​​គ្នា​ផង​ដែរ​ពីការ​ពង្រីក​ទំនាក់​ទំនង​​​ទ្វេ​ភាគី ។ ​លោក​ហ៊ូ​អំពាវ​នាវ​​ដល់​​ប្រទេស​ទាំង​២​ឱ្យពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​យោង​ទៅ​តាម​យុទ្ធ​សាស្ត្រ​នៃ​ការ​អភិវឌ្ឍ​ន៍​​ផ្ទាល់​​របស់​ប្រទេស​ទាំង​២ ៕