ប្រទេសកូឡុំប៊ីប្រកាសកាលពីថ្ងៃទី៤ កញ្ញា ពីការបើកកិច្ចចរចាជាមួយពួកឧទ្ទាមកងកម្លាំងបដិវត្តន៍កូឡុំប៊ីFARC ពីដំណើរការសន្តិភាពជាប្រវតិ្តសាស្ត្រក្រោយជម្លោះដោយអាវុធរយៈពេលកន្លះសតវត្សមកហើយ ដែលការចរចានោះនឹងប្រព្រឹត្តទៅចាប់ពីខែតុលា ទៅក្នុងប្រទេសអព្យាក្រិតមួយគឺនៅន័រវែស បន្ទាប់មកនៅគុយបា ។
ក្នុងសង្កថាដ៏មហោឡារិកតាមទូរស្សន៍១សប្តាហ៍ក្រោយការលាតត្រដាងពីការប្រាស្រ័យទាក់ទងនានាជាមួយពួកឧទ្ទាមនោះ លោកប្រធានាធិបតីហ្សង់ម៉ានុយអែលសាន់តូសថ្លែងថា កាលចរចានឹងចាប់ផ្តើមនៅក្រុងអូស្លូនាពាក់កណ្តាលទី១ខែតុលាមុននឹងបន្តនៅក្រុងឡាហាវ៉ាន។ ប្រធានាធិបតីកូឡុំប៊ីបន្តថា នេះជាផ្លូវដ៏លំបាកមួយ ហើយពិតណាស់លំបាកខ្លាំងទៀតផង ក៏ប៉ុន្តែវាជាផ្លូវមួយដែលយើងត្រូវស្រាវជ្រាវ ។
ដោយអំពាវនាវឱ្យមានឯកភាពសម្រាប់ឱ្យសម្រេចបានក្តីស្រមៃរស់នៅក្នុងសន្តិភាពមួយនាពេលចុងក្រោយ ប្រមុខរដ្ឋក៏បានព្រមានថាការចរចានានាជាមួយពួកFARC នឹងពុំជាប់រហូតឡើយ ហើយនឹងមានរយៈពេលត្រឹមរាប់ខែ ប៉ុណ្ណោះពុំមែនរាប់ឆ្នាំនោះឡើយ ។
ការប្រកាសនោះទទួលការអបអរសាទរភ្លាមៗពីសហគមន៍អន្តរជាតិ ។
ប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ា សម្តែងការអបអរសាទរដល់សមភាគីកូឡុំប៊ីចំពោះការសន្យាដ៏ម៉ឺងម៉ាត់ក្នុងការស្វែងរកសន្តិភាពដ៏ស្ថិតស្ថេរមួយ ។ ចំណែកប្រទេសន័រវែសវិញសរសើរចំពោះភាពក្លាហានរបស់ភាគីទាំង២ ហើយប្រមុខការទូតសហភាពអឺរ៉ុបលោកស្រីកាតឺរីន អាស្តុន បានហៅ
ជំហាននោះថាជាភព្វវាសនាតែ១គត់ដើម្បីបញ្ចប់់ជម្លោះ ៕
ចែករំលែកព័តមាននេះ