ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ចិន​​ទៅកាន់​ឥណ្ឌា​​

12 ឆ្នាំ មុន

រដ្ឋ​មន្ត្រី​​ការពារ​ប្រទេសចិន​លោក​LIANG GUANGLIE ​និង​សម​ភាគី​ឥណ្ឌា​លោក​ A.K.ANTONY ​ ​កាលពី​ថ្ងៃទី​៤ កញ្ញា ​សម្រេច​បាន​កុងសង់​ស៊ុល​ជា​ច្រើន​​ក្នុង​ឱកាស​នៃការជួប​ពិ​ភាក្សា​គ្នា​នៅ​ទី​ក្រុង​ញូវ​ដែល្លី ។រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ទាំង​២​បាន​ផ្លាស់​​ប្តូ​​រ​ទស្សន​​គ្នា​លើ​បញ្ហា​ជា​ច្រើន​​ដែល​ទាក់​ទិន​ដល់​ទំ​នាក់​ទំនង​​ទ្វេ​​ភាគី​រវាង​ចិន​និង​ឥណ្ឌា ​ពី​ទំនាក់​ទំនង​​រវាង​​កង​ទ័ព​​​នៃ​​ប្រទេស​ទាំង​២​​ និង​ពី​

រដ្ឋ​មន្ត្រី​​ការពារ​ប្រទេសចិន​លោក​LIANG GUANGLIE ​និង​សម​ភាគី​ឥណ្ឌា​លោក​ A.K.ANTONY ​ ​កាលពី​ថ្ងៃទី​៤ កញ្ញា ​សម្រេច​បាន​កុងសង់​ស៊ុល​ជា​ច្រើន​​ក្នុង​ឱកាស​នៃការជួប​ពិ​ភាក្សា​គ្នា​នៅ​ទី​ក្រុង​ញូវ​ដែល្លី ។រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ទាំង​២​បាន​ផ្លាស់​​ប្តូ​​រ​ទស្សន​​គ្នា​លើ​បញ្ហា​ជា​ច្រើន​​ដែល​ទាក់​ទិន​ដល់​ទំ​នាក់​ទំនង​​ទ្វេ​​ភាគី​រវាង​ចិន​និង​ឥណ្ឌា ​ពី​ទំនាក់​ទំនង​​រវាង​​កង​ទ័ព​​​នៃ​​ប្រទេស​ទាំង​២​​ និង​ពី​សភាព​ការណ៍​តំបន់​ ព្រម​ទាំង​អន្តរជាតិ ។

លោក​LIANG ​ថ្លែងថា​ចិន​និង​ឥណ្ឌា​ក្នុងឋានៈជា​មហា​ប្រទេស​ស្ថិត​នៅ​ជិត​ខាងគ្នា​ ​នៅ​អាស៊ីអាច​ទទួល​បាន​ផល​ប្រយោជន៍​​​ពី​ទំនាក់​ទំនង​សន្តិ​ភាព​មួយ​ ។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ភាព​ជា​ដៃ​គូ​កិច្ច​សហប្រតិបត្តិ​​ការ​យុទ្ធ​សាស្ត្រ​​រវាង​ចិន​និង​ឥណ្ឌា ​មាន​ការ​​រីក​ចម្រើន​យ៉ាង​ល្អ ​និងទៀង​ទាត់ ។ ​​ការ​ផ្លាស់​ប្តូរ​​និងកិច្ច​សហ​ប្រតិ​បត្តិ​ការ​​រវាង​ប្រទេស​ទាំង​២​​ត្រូវ​បាន​ពង្រីក​មិន​ឈប់​ឈរ​ ហើយ​ផ្តល់​ផល​ប្រយោជន៍​ថែម​ទៀត​​ដល់​​ប្រជាជន​ទាំង​២​​៕