ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​មាន​ជម្លោះ​បែក​ផ្សែង​នៅតាម​ផ្លូវ​ ប្តីវាយ​ប្រពន្ធ​សន្លប់​

12 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ស្រ្តីម្នាក់​​ដែល​គេ​ពុំ​ស្គាល់​​អត្តសញ្ញាណបានត្រូវ​បុរស​ជា​ប្តី​វាយ​រហូត សន្លប់ ​បន្ទាប់​ពី​កើត​មាន​ជម្លោះ​បែក​ផ្សែង​ជា​មួយ​គ្នាពេល​ធ្វើ​ដំណើរ​តាម​រថយន្ត​១​គ្រឿង​និង​បង្កអោយ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ភូមិ​​នាំ​គ្នា​ចោម​រោម​មើល​គ្រប់​ៗ​គ្នា​ ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​P.R១៧៤​ ទល់​មុខ​សាលា​ស្រុក​អន្លង់​វែង ​ក្នុង​ភូមិ​អូរ​ចិញ្ចៀន ឃុំអន្លង​វែង​ ស្រុក​

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ស្រ្តីម្នាក់​​ដែល​គេ​ពុំ​ស្គាល់​​អត្តសញ្ញាណបានត្រូវ​បុរស​ជា​ប្តី​វាយ​រហូត សន្លប់ ​បន្ទាប់​ពី​កើត​មាន​ជម្លោះ​បែក​ផ្សែង​ជា​មួយ​គ្នាពេល​ធ្វើ​ដំណើរ​តាម​រថយន្ត​១​គ្រឿង​និង​បង្កអោយ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ភូមិ​​នាំ​គ្នា​ចោម​រោម​មើល​គ្រប់​ៗ​គ្នា​ ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​P.R១៧៤​ ទល់​មុខ​សាលា​ស្រុក​អន្លង់​វែង ​ក្នុង​ភូមិ​អូរ​ចិញ្ចៀន ឃុំអន្លង​វែង​ ស្រុក​អន្លង់​វែង ​កាល​ពី​វេលា​ម៉ោង​១១និង​៥០​នាទី ព្រឹក​ថ្ងៃទី​៥ ​កញ្ញា​ កន្លង​ទៅ​នេះ ។

សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​រៀប​រាប់​ឱ្យដឹង​ថា គេ​ឃើញ​ស្រ្តីរូបនេះ​​ដើរ​តាម​បណ្តោយ​ផ្លូវ​ជាតិមក​ពី​ទិសខាង​កើតដោយ​មាន​យួរ​កាបូប​ធំ​ដាក់​សម្លៀកបំពាក់​១​ផង ​​លុះ​ពេលធ្វើ​ដំណើរ​មក​ដល់​មុខ​សាលា​ស្រុក​អន្លង់​វែង ​គេឃើញ​មាន​រថយន្ត​ម៉ាក​កាម​រីឆ្លាម​មួយ​គ្រឿង​ពណ៌​ស្ក​រ បើក​មក​ដល់​ហើយ​ឈប់​​នៅទីនោះ​​​រួចបុរស​ម្នាក់​ចេញ​ពីរថយន្ត​ដើរទៅចាប់​ស្រ្តី​រូបនេះ​អូស​ចូល​រថយន្ត​​តែ​ស្រ្តី​រូបនេះ​បាន​រើបម្រះ​និង​ជជែក​ប្រកែក​គ្នា​ ។ បន្ទាប់​មក គេ​​ឃើញ​បុរស​នោះ​វាយស្រ្តីរូប​នេះ រហូត​ដល់​សន្លប់ ហើយ​ក៏​មាន​រថយន្ត​ម៉ាក​កាម រីឆ្លាម​មួួយ​គ្រឿង​ទៀត​​មក​ដល់​ក៏​លើក​​ស្រ្តី​រូប​នេះ​ដាក់​ចូល​ក្នុង​រថយន្ត​បើក​ចេញ​បាត់ទៅ​ ។ ដំបូង​គេបាន​សង្ស័យ​ថា ​​មនុស្ស​ទាំង​២​នាក់​នេះ​ជា​អ្នក​ធ្វើ​ដំណើរ​មក​ពីឆ្ងាយ ​មិន​ដឹង​ថា​ជា​ប្តី​ប្រពន្ធ​ទេ ។

ទាក់​ទិននឹង​ហេតុ​ការណ៍​នេះ​ កោះ​សន្តិភាព​បាន​ធ្វើ​​ទំនាក់​ទំនងទៅ​លោក​វរសេនីយ៍​ត្រី ស៊ុយ សេងអធិការ​នគរ​បាល​ស្រុក​អន្លង់​វែង ​នា​រសៀល​​ថ្ងៃ​ទី៥ ​កញ្ញា ​ហើយ​លោក​បាន​បំ​ភ្លឺ​ថា ពីរនាក់​នេះជា​ប្តីប្រពន្ធ​នឹង​គ្នា ​ហើយ​ពេល​កើតមាន​​ជម្លោះនោះ ​គឺ​លោក​បាន​ឱ្យ​កម្លាំង​នគរបាល​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ដើម្បីធ្វើ​ការ​សួរនាំ​ ។ ​ពីរនាក់​ប្តីប្រពន្ធនេះ​គឺ​ជា​មនុស្ស​ចំណាក​ស្រុក ​មក​ស្នាក់​នៅក្នុង​ភូមិអភិវឌ្ឍន៍​ ឃុំត្រពាំង​ប្រីយ៍ ស្រុក​អន្លង់​វែង​ នៅនឹង​ផ្ទះ​បង​ប្អូន ។

តាម​ពិតទៅបុរស​ជា​ប្តី​​មិន​បាន​វាយ​ប្រ​ពន្ធ​ឱ្យរបួស​ធ្ងន់​ទេ​តែដោយ​សារ​ស្រ្តីនោះមាន​ជំងឺ​ខ្សោយ​បេះ​ដូង​ផង​ ទើប​​គាំង​បេះ​ដូងសន្លប់ ​ហើយ​ប្តី និង​បង​ប្អូនក៏​​​នាំ​យកទៅ​សង្គ្រោះ​ក្រោយពេល​កើត​ហេតុ​ ។ ទោះ​ជា​យ៉ាង​ណា លោកមិន​បាន​អោយ​ដឹង​ពី​អត្ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សញ្ញាណ​និង​មូល​ហេតុ​នៃ​ជម្លោះ​ប្តីប្រពន្ធ​នេះ​ទេ​ ៕