ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​នាងកង្រី​​​ធ្ពក់ចិត្ត​​​​ទេស​ចរឱ្យ​​​​ចង់​ទៅ​​​​កម្សាន្ត​​​ព្រោះ​ទាក់​ទិន​​​ប្រវត្តិ​​រឿង​ព្រេង​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ «ភ្នំនាង​កង្រី​» គឺ​ជា​ភ្នំ​​​មួយ​ទាក់​ទង​​​​រឿង​ព្រេង​​​​​«ពុទ្ធិ​​​សែន​នាង​កង្រី»បច្ចុ​ប្បន្ន​​​​​បាន​ក្លាយ​​​ជា​​រមណី​យដ្ឋាន​​​ធម្ម​ជាតិ​​​​ មាន​​ភ្ញៀវ​​ចង់​ទៅ​ទស្ស​នា​​​​​ច្រើន​​​ដោយ​​ខ្លះ​​​​ទៅ​ដល់​ផ្ទាល់​​​ និង​ខ្លះ​​ទៀត​​ទស្ស​នា​​​ពី​ត្រើយ​ម្ខាង​​​នៃ​មាត់​​​​ទន្លេ​​​ផ្សារ​ក្រោម​​​​ ។ ភ្នំនេះ​​​​ស្ថិត​ក្នុង​ភូមិ​​សាស្ត្រ​​ចន្លោះ​​​ឃុំ​​​២​ គឺ​​​ឃុំ​ពោធិ៍​​ និង​ឃុំ​​ត្រងិល​​​ ក្នុង​ស្រុក​​​កំពង់​លែង​​ ​មានចម្ងាយ​​​​ប្រមាណ​​​១៤​​​គីឡូ​ម៉ែត្រ​​​ពី​ទិស​ខា​ង​​ជើង​​​​នៃទី​រួម​

ខេត្ត​កំពង់​ឆ្នាំង​ ៖ «ភ្នំនាង​កង្រី​» គឺ​ជា​ភ្នំ​​​មួយ​ទាក់​ទង​​​​រឿង​ព្រេង​​​​​«ពុទ្ធិ​​​សែន​នាង​កង្រី»បច្ចុ​ប្បន្ន​​​​​បាន​ក្លាយ​​​ជា​​រមណី​យដ្ឋាន​​​ធម្ម​ជាតិ​​​​ មាន​​ភ្ញៀវ​​ចង់​ទៅ​ទស្ស​នា​​​​​ច្រើន​​​ដោយ​​ខ្លះ​​​​ទៅ​ដល់​ផ្ទាល់​​​ និង​ខ្លះ​​ទៀត​​ទស្ស​នា​​​ពី​ត្រើយ​ម្ខាង​​​នៃ​មាត់​​​​ទន្លេ​​​ផ្សារ​ក្រោម​​​​ ។ ភ្នំនេះ​​​​ស្ថិត​ក្នុង​ភូមិ​​សាស្ត្រ​​ចន្លោះ​​​ឃុំ​​​២​ គឺ​​​ឃុំ​ពោធិ៍​​ និង​ឃុំ​​ត្រងិល​​​ ក្នុង​ស្រុក​​​កំពង់​លែង​​ ​មានចម្ងាយ​​​​ប្រមាណ​​​១៤​​​គីឡូ​ម៉ែត្រ​​​ពី​ទិស​ខា​ង​​ជើង​​​​នៃទី​រួម​ខេត្ត​​​​កំពង់​ឆ្នាំង​ ។​

​ភ្ញៀ​វ​​ទេស​ចរ​​​​​អា​ច​អញ្ជើញ​​​ទៅ​ទស្ស​នា​​ទាំ​ង​រដូវ​​​ប្រាំង​ និង​​​វស្សា​ ដោយ​ត្រូវ​ឆ្លង​​​​​ទន្លេ​សាប​តាម​​កំពង់​​​​​​​ផែ​​​ផ្សារ​​​ក្រោម​​ទៅ​ដល​់​កំពង់​​​​បឹង​​ក្នុង​​​​​រដូវ​វស្សា​​ និង​ទៅ​​​ដល់​កំពង់​​​​ហៅ​ក្នុង​​​រដូវ​ប្រាំង​​ តាម​កាណូត​​​ដ ឬ​កាណូត​​​ជួល ​ដែល​​​​សព្វ​​​​​​ថ្ងៃ​​​​​​នេះ​មាន​​​​​កាណូត​​​​ទេសច​រណ៍​​​​​ចត​នៅ​កំពង់​​​​ផែ​ផ្សារ​​​​ក្រោម​ត្រង់​ចំណុច​​​​ដើម​ពោធិ៍​​ ។

ភ្ញៀ​វ​ទេសចរ​​​​មុន​នឹង​​ទៅ​​​ដល់​កំពង់​​​​បឹង​ ឬ​កំពង់​ហៅ​​ ​​ត្រូវ​​​​ឆ្លង​កាត់​​​​ភូម​ិ​​ជា​ច្រើន​​​​ដូចជា​ ភូ​ម​ិ​ពោ​ធិ៍​​​អណ្តែត​​ ​ភូមិ​​កំពង់​​បឹង ​ភូមិ​​​​​កែង​​​តា​សុក​ ​​ភូមិ​​​អណ្តូង​​​រនុក​ ​និង​កាត់​​តាម​ច្រក​ភ្នំ​​​ត្របែក​​​ ទៅ​ដល់​ដើម​​​​ពោធិ៍​​​ធំ​មួយ​​​​ដើម​ហៅ​​ថា ពោធិ៍​​​ដំណាក់​​​​​​ បត់​ឆ្វេង​​​​​ដៃ​កាត់​​តាម​វាល​​​​ស្រែ​ចម្ងាយ​​​ប្រមាណ​​​៧គីឡូ​ម៉ែត្រ​​​ ទើប​ទៅ​ដល់​​​​ភ្នំ​កង្រី​​ ។​ ដោយ​​​​ឡែក​ ​បើ​គេ​​ធ្វើ​ដំណើរ​​​ទៅ​​ទស្ស​នា​​​​នា​រដូវ​វស្សា​​​​ពេល​ទឹក​ទន្លេ​​​​​ឡើង​​ធំ​​ គឺ​​អាច​​ទៅ​​​​តាម​កាណូត​​​​​​ដល់​ជើង​​​ភ្នំ​កង្រី។

«ភ្នំនាង​កង្រី​» ជា​ឈ្មោះ​​​​​​​​​​ជាប់​ទាក់​ទិន​​នឹង​​រឿង​​​ព្រេង​​​និទាន​​​ខ្មែរ​ ដែល​​​​មាន​​ក្នុង​ក្បួន​​​​គម្ពីរ​​​តំណាល​​​តៗ​គ្នា​​​​​ដ៏​ពេញ​និយម​ ។​​លោក ស៊ីវ រុន​ ​ប្រធា​ន​មន្ទីរ​​​​ទេស​ចរណ៍​​​ខេត្ត​​កំពង់​ឆ្នាំង​​​​​រៀប​រាប់​​ពី​ប្រវត្តិ​​​រឿង​ព្រេង​​និទាន​​​នៃ​ភ្នំ​​​នេះ​​ ស្រង់​តាម​សៀវ​​ភៅ​​​ទេស​ចរណ៍​​​ខេត្ត​ ដោយ​​​សង្ខេប​ថា ​​​ចៅ​​ពុទ្ធិ​សែន​​​ ពេល​​ធំ​ពេញ​វ័យ​​ តែង​​តែ​​​​ចេញ​​ទៅ​ខាង​​​ក្រៅ​​ ហើយ​​​​ដោយ​ហេតុ​​​​ជា​មនុស្ស​​​មាន​បុណ្យ​​​បារមី​​​ក៏​តែ​ងតែ​​​ទៅ​លេង​ភ្នាល់​​​​ចត្រង្គ​ ជល​់មាន់​​​ ជល់​​ដំរី​​ ឈ្នះ​គេ​ឯង​​​ ​និង​​​រហូត​​​ដល់​ឈ្នះ​​ស្តេច​​ «រថ​សិដ្ឋ​​»​ ​ដែល​ជា​បិតា​​​​តា​របស់​ខ្លួន​​​ ​ប៉ុន្តែ​​​​អ្នក​ទាំង​​ពីរ​មិន​​ស្គាល់​​គ្នា​​​​ទេ​​ ។

រាល់​ការ​​ភ្នាល​់​នេះ​​​ គឺ​ដូរ​យក​​​តែ​​​បាយ​១២​​កញ្ចប់​​​ ទឹក​​១២​​​បំពង់​​​​ប៉ុណ្ណោះ​​ ​ដោយ​​ចៅ​​​ពុទ្ធិ​​សែន​​​​យក​ទៅ​​ឱ្យ​​​ម្តាយ​​​​​ធំ និង​​​ម្តាយ​​បង្កើត​​​​ទទួល​ទាន​ ។​ ក្រោយ​​​​មក​ព្រះ​​​អង្គ​«រថសិដ្ឋ​»​​ ពេញ​ចិត្ត​​​ចៅ​​​​ពុទ្ធ​ិ​​សែន​​​​ក៏​បាន​​ហៅ​ទៅ​ចូល​វាំង​​​​​នៅ​ជា​មួយ​​​ ប៉ុន្តែ​​​ចៅ​ពុទ្ធិ​សែន​​ មិន​ភ្លេច​ម្តាយ​​​​​ទាំង​​១២​​​នោះ​ទេ​ ​​តែ​ង​​បាន​លប​​​លួច​យក​​​​បាយ​សំណុំ​​​​​​ឱ្យ​​​​​​​​​​​​​​​​​ពិសា​​​រាល់​ថ្ងៃ​​ ។​​​លុះ​​​ក្រោយ​​មក​​​​ នាង​​​«សន្ធ​មារ​»​បាន​​​​ដឹង​​ថា ចៅ​ពុទ្ធិ​​សែន​​​ គឺ​ជា​កូន​នាង​ពីរ​​​ដណ្តប់​​​ក៏​យក​​​លេស​​​បញ្ជា​​​ឱ្យ​​​ចៅ​ពុទ្ធិ​សែន​​ ជិះ​សេះ​នាំ​​​​សារ​ទៅ​​​​​​ឱ្យ​កូន​ស្រី​​​​ឈ្មោះ​«នាង​​កង្រី»​​នៅ​​នគរ​​​យ​ក្ស​​ ។ ពេល​ធ្វើ​​ដំណើរ​ដល់​​ពាក់​កណ្តាល​​​ផ្លូវ​ដោយ​​​អស់​កម្លាំង​​​ពេក​ចៅ​ពុទ្ធិសែន​​​​​​​​​ឈប់​សម្រាក​ក្រោម​ដើម​ឈើ​ធំ​មួយ​​​​ ហើ​​​យ​​​ក៏​លង់​លក់​​​ទៅ​​ ។ ពេល​នោះ​​ មាន​ឥសី​​​មួយ​អង្គនិមន្ត​​​​ទត​ឃើញ​​សារ​នាង​​​សន្ធិមារ​​ ចង​នៅ​​​​​​ក​​សេះ​​ក៏​ស្រាយ​មក​អាន​​​​មាន​សេច​ក្តី​ថា «​បើ​ចៅ​​​ពុទ្ធិ​សែន​​​​មក​ដល់​​ពេល​យប់​​​​ឱ្យ​សម្លាប់​ទាំ​ង​យប់​​​ មក​ដល់​ពេល​​​​​ថ្ងៃ​​ឱ្យ​សម្លាប់​ទាំង​​ថ្ងៃ​​» ។​ ​

ដោយ​ក្តី​អាណិត​​​​​អាសូ​​​រ​ចៅ​ពុទ្ធិ​សែន​​ តា​ឥសី​​​​ហែក​សារ​​​ចោល ​រួច​​​ហើយ​ធ្វើ​​​​សារ​ថ្មី​​​ជំនួស​​​​វិញ មាន​សេច​​​ក្តី​​​ថា «​បើ​ចៅ​​​ពុទ្ធិ​សែន​​​​ទៅ​ដល់​​​​ពេល​​យប់​ឱ្យ​​​រៀប​​ការ​​ទាំង​យប់​ បើ​ទៅ​​​ដល់​ពេល​ថ្ងៃ​​​ឱ្យ​រៀប​ការ​ទាំង​​ថ្ងៃ​​» ។ ​ចៅ​ពុទ្ធិ​សែន​​​​​ទៅ​​ដល់​នគរ​យក្ស​​ នាង​កង្រី​​​បាន​ឃើញ​រាជ​សារ​​ ក៏​​ចាត់​​​​​ចែង​​រៀប​ការ​ជា​មួ​យ​ចៅ​​​​ពុទ្ធ​ិ​សែន​​​ដោយ​ក្តី​សេ្នហា​​ និង​ភក្តី​​​​ជា​មួយ​ស្វា​មី។​នាង​​​កង្រី​​​ បាន​ទូល​ថ្វា​យ​​​​អាថ​៌កំបាំង​​​​​​ទាំង​ឡាយ​​​​​ដល់​​ស្វាមី​ដូច​​​ជា​ ​កែវ​ភ្នែក​​​​របស់​នាង​​១២​, ថ្នាំ​​​ព្យា​បាល​​​​ភ្នែក​​​​​​ឱ្យ​ជា​ដូច​ដើម​​​ឡើង​​វិញ​​​,​ថ្នាំបង់​​​ឱ្យ​កើត​​ជា​​សមុទ្រ​​ និង​​​ដំបងគ្រ​វី​ទៅ​អ​ា​ច​ឱ្យ​ហោះ​​​​ហើរ​​​​​​​​បាន​ជា​​ដើម​​ ។

​​ក្រោយ​ពីបា​ន​​​​​ជ្រាប​​​​​​​​​​​​អាថ៌​កំបាំង​​​អស់​ហើយ​ ថ្ងៃ​មួយ​​​​​​ពុទ្ធិ​សែន​​ បាន​ត្រាស​​​​់បង្គាប់​​​​ឱ្យ​រៀប​​​ចំ​ពិធី​​​​ជប់​លៀង​​​មួ​យ​ដ៏​​ឧឡារិក​​ដល់​​​​ពួក​យក្ស​​ ហើយ​បញ្ច្រកពួក​យក្ស​​​ឱ្យ​​​​ស្រវឹង​​​ស្រាទាំង​​​អស់​គ្នា ​ចំណែក​​នាង​កង្រី​​​ក៏​ស្រវឹង​ដែរ​ ។ លុះ​​ដល់​​​ពេល​អធ្រាត្រ​​​ស្ងាត់​​ ពុទ្ធិ​សែន​​​ លប​​លួច​ចូល​​​​ទៅ​យក​កែវ​ភ្នែក​​ព្រះ​មាតា​ និង​ព្រះ​​​មាតុច្ឆា​​ ថ្នាំ​បង់​​​ឱ្យ​​​​កើត​ជា​សមុទ្រ​​ ថ្នាំ​ព្យា​​​បាល​ភ្នែក​ និង​ដំបង​​ទិព្វ​ជា​​​ដើម​ ​រួចហើយ​​​​ឡើង​សេះ​ជិះ​​​ភៀស​​​ខ្លួន​ទៅ​​​​​​នគរ​​​ព្រះ​មាតា​ បិតា ។ ពេល​ទៅ​ដល់​​​ព្រះ​នគរ​​​ហើយ ​​​​ពុទ្ធិ​សែន​​ បាន​ព្យា​បាល​​​​ភ្នែក​​ព្រះ​មាតា​​ ព្រះ​មាតុ​ច្ឆា​​​បាន​ជា​សះ​ស្បើយ​​ និង​បាន​​​សម្លាប់​​​យក្ខិណី​​នាង​​​សន្ធិមារ ជួប​ជុំ​ព្រះ​​បិតា​​ និង​បាន​ឡើង​​​សោយ​​​រាជ្យ​​នៅ​​​នគរ​​នោះ​ទៅ ​។​

​និយាយ​​​ពី​នាង​កង្រី​​ ក្រោយ​ពី​បាន​​​ដឹង​ថា ​​ចៅ​ពុទ្ធិសែន​​​​ជា​ស្វា​មី​​​​រត់​​​ចេញ​ពី​​​​​នគរ​ហើយ​ ​ក៏​កេណ្ឌ​​​ពល​​​​សេនាយ​ក្ស​​​ដេញ​តាម​​​​ចៅ​​​ពុទ្ធិ​​សែន​​ ​​។ ពេល​ទៅ​ដល់​​​កន្លែង​​​មួយ​​ ចៅ​​ពុទ្ធិ​សែន​​​​ ​បង​​់​ថ្នាំ​​​​​ឱ្យ​កើត​ជ​ា​សមុទ្រ​​ គឺ​នៅ​​​​ត្រង់​​«កំពង់​បង់​»​​ ដែល​បច្ចុប្បន្ន​​​​​ហៅ​ថា «កំពង់​​បឹង​»​​ ជា​ឈ្មោះ​​​​​ភូមិ​មួយ​​​​​នៅ​ស្រុក​កំពង់​​​លែង​​សព្វ​ថ្ងៃ​នេះ​ ។​ នាង​កង្រី​​​ បាន​រត់​​​​ទៅ​ដល់​​​​កន្លែង​មួយ​​​​ ហើយ​ស្រែក​ហៅ​​​​ចៅ​​​ពុទ្ធិ​សែន​​​ ត្រង់​កន្លែង​​នោះ​​សព្វ​ថ្ងៃ​ហៅ​ថា​ «កំពង់​​ហៅ»​​ ជា​ឈ្មោះ​​​ភូមិ​​មួយ​​​​ក្នុង​ឃុំ​​​កំពង់​ហៅ​​ ស្រុក​កំពង់​លែង។​​ ម្យ៉ាង​​ទៀត​​​ ដោយ​នាង​​កង្រី​​ ក្តុក​ក្តួល​​​ឈឺ​ចិត្ត​​​នឹង​ចៅ​ពុទ្ធិ​សែន​​​ក្បត់​ចិត្ត​​ និង​នឹក​​​ខ្មាស​​​អស់​ពល​​​​សេនា​​​ក៏​ដើ​​រ​ទៅ​ដួល​​​ដេក​ស្លាប់​​​​នៅ​ចម្ងាយ​​​ប្រមាណ​​ពី​កំពង់​​​ហៅ​​១​គីឡូម៉ែត្រ​​ ត្រង់​ភូមិ​​​​មួ​យ​ឈ្មោះ​​​«ដួល​រលំ»​​ ដែល​សព្វ​ថ្ងៃ​​​​​ហៅ​«ត្អួរលំ»​​​វិញ ។​ ​

នាង​កង្រី​​ ដួល​​​ស្លាប់​នៅ​​​ត្រង់​ភូមិ​​​​ត្អួរ​​​លំ​​​ ហើយ​ក៏​​ក្លាយ​​​ជា​«ភ្នំ​នាង​​កង្រី​​»​ ដែល​​​គេ​មើល​​​ឃើញ​​​លាត​សន្ធឹង​​ពី​ជើង​ទៅ​ត្បូង​​​ មាន​បណ្តោយ​​​​ប្រវែង​ប្រមាណ​​២.០០០​ម៉ែត្រ​​ កម្ពស់​​​ប្រមាណ​​​៣៣០​ម៉ែត្រ​​​ ។​​ ​ដោយ​សារ​​​មាន​រឿង​និទាន​​​​​បែប​នេះ​ហើយ ទើប​​​​រាល់​ដំណើរ​​​កម្សាន្ត​​​របស់​ភ្ញៀ​វ​​ទាំង​​ឡាយ​​​ដែល​ទៅដល់​ទឹក​​​ដី​ខេត្ត​​កំពង់​ឆ្នាំ​ង​​ តែង​តែ​មាន​​​​ចិត្ត​ចង់​​​ទៅ​ទស្ស​នា​​​​​​​«ភ្នំនាង​កង្រី​»​​ បាន​មួយ​​​ភ្លែត​​សិន​​ដែរ​​ ឬ​ក៏​​មើល​ព​ី​​​ចម្ងាយ​ ។

​ដើម្បី​​​រក្សា​​​ប្រវត្តិ​​​​រឿង​​​ព្រេង​​​​ដែល​មាន​លក្ខណៈ​​ប្រជា​ប្រិយ​​​ សម្រាប់​​​​កេ​រដំណែល​​តដល់​​កូន​ចៅ​ជំនាន់​ក្រោយ​​​ អាជ្ញា​ធរ​​​​ខេត្ត​បាន​​​ធ្វើ​រូប​​​​សំណាក​​​​ចៅ​ពុទ្ធិ​​សែន​​ ជិះ​សេះ​​​​ហោះ​ចោល​​​នាង​កង្រី​​ និង​រូ​ប​សំណាក​​​នាង​​កង្រី​​​​​​​ក្រាប​បក់​ដៃ​​​ហៅ​ចៅ​​​ពុទ្ធិសែន​​ ​​តម្កល់​​ក្នុង​សួន​ច្បារ​ខាង​ត្បូង​​​​​វិមាន​​​​​ឯក​រាជ្យ​ ដែល​បច្ចុ​ប្បន្ន​​​​​ក្រោម​ការ​ថែ​រក្សា​បោស​សម្អាត​​​​របស់​ឆ្មាំ​​​សួន​ច្បារ​​​ និង​គួ​ប​ផ្សំ​​​​ដោយ​ការ​តាក់​តែង​​​​រៀបចំ​​​ពី​អាជ្ញា​ធរ​​​ខេត្ត​​​ ធ្វើ​ឱ្យ​​​​​​ទី​កន្លែង​​​នោះ​មាន​សោភ័ណ​ភាព​​​ក្រៃ​លែង​​គួរ​ឱ្យ​ចាប់​អា​រម្ម​ណ៍  ។​ ​​រមណី​យដ្ឋាន​ភ្នំ​​​​នាង​កង្រី​​ មាន​កន្លែង​​ទស្សនា​​​​កម្សាន្ត​​​ជា​ច្រើន​​​កន្លែង​​​ និង​បើជា​​​​រដូវ​​វស្សា​​​ចំ​ខែ​ភ្ជុំ​​បិណ្ឌ​​​​​ផង​នោះ​​ គឺ​គេ​​​ឃើញ​មាន​​​ភ្ញៀវ​ទេស​ចរ​​​ច្រើន​​ទៅ​កម្សាន្ត​​​​​​​ដូច​ជា​ ជិះ​ទូក​​លេង​ ​​​​រាំ​កម្សាន្ត​​​ និង​ប្រណាំ​​ទូក​​ កាណូត​​ជា​ដើម ​យ៉ាង​​​សប្បាយ​​​រីក​រាយ​​​ ៕