រដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់ដំណើរការប្រើប្រាស់សេវាសាធារណៈ លើវិស័យចំនួន៩ ឱ្យបានឆាប់រហ័ស សន្សំសំចៃទាំងថវិកា និងពេលវេលាធ្វើដំណើររបស់ពលរដ្ឋ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះរដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ មេត្តាជ្រាបថា ដើម្បីវិវត្តទៅតាមសម័យកាលឌីជីថល និងធ្វើឱ្យការផ្តល់ សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលឱ្យបានឆាប់រហ័ស សន្សំសំចៃទាំងថវិកា និងពេលវេលាធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងការមកដាក់ពាក្យស្នើសុំសេវាផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ស្ពឺ រដ្ឋបាល ខេត្តកំពង់ស្ពឺ នឹងដាក់ឱ្យអនុវត្តជាផ្លូវការនូវការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online)។
បើយោងតាម សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ÷ ស្តីពីការដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធ អនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ស្ពឺ។
រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ មេត្តាជ្រាបថា ដើម្បីវិវត្តទៅតាមសម័យកាលឌីជីថល និងធ្វើឱ្យការផ្តល់ សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលឱ្យបានឆាប់រហ័ស សន្សំសំចៃទាំងថវិកា និងពេលវេលាធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងការមកដាក់ពាក្យស្នើសុំសេវាផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ស្ពឺ រដ្ឋបាល ខេត្តកំពង់ស្ពឺ នឹងដាក់ឱ្យអនុវត្តជាផ្លូវការនូវការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) លើវិស័យចំនួន៩ រួមមាន ៖
១-ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង)
២-ការងាររដ្ឋបាល
៣-វិស័យទេសចរណ៍
៤-វិស័យសាធារណការ និងដឹកជញ្ជូន
៥-វិស័យវប្បធម៌ និងវិចិត្រសិល្បៈ
៦-វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
៧-វិស័យរ៉ែ និងថាមពល
៨-វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី
៩-វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រដ្ឋបាលខេត្តកំពង់ស្ពឺ សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ការស្នើសុំ និង ទូទាត់កម្រៃសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) គឺមានតម្លៃសេវារដ្ឋបាលដូចគ្នាទៅនឹងការមកស្នើសុំ និងបង់កម្រៃសេវាជាសាច់ប្រាក់ដោយផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ស្ពឺ ពោលគឺពុំមានការ បន្ថែមកម្រៃលើសេវាទូទាត់នោះទេ។ ទន្ទឹមនឹងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) បងប្អូន ប្រជាពលរដ្ឋទាំងអស់ ក៏នៅតែអាចអញ្ជើញមកទំនាក់ទំនងស្នើសុំសេវាដោយផ្ទាល់នៅអង្គភាពច្រកចេញចូល តែមួយខេត្តកំពង់ស្ពឺ ដែលមានទីតាំងនៅក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងដាក់ពាក្យស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) សូមចូលទៅកាន់គេហទំព័រ http://online.owso.gov.kh/ ឬស្កេនយ្យូ អរ.កូដ (QR Code) ខាងក្រោមដើម្បី បង្កើតគណនីសម្រាប់ការស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Orire) ដោយត្រូវភ្ជាប់នូវឯកសារពាក់ព័ន្ធផ្សេងៗ តាមការណែនាំក្នុងជំហ៊ាននីមួយៗ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាដំណឹង៕










ចែករំលែកព័តមាននេះ