ភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់ផ្គរន្ទះ បង្ករលំផ្ទះ២៤២ខ្នង, រងរបួសមនុស្សម្នាក់ និងបាក់គ្រោងដែកកន្លែងតាំងលម្អនៅមាត់ទន្លេវ៉ៃគោ
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ គ្រោះមហន្តរាយនៃគ្រោះធម្មជាតិដ៏អាក្រក់មួយ បានបណ្តាលឱ្យរលំផ្ទះរបស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀងចំនួន២៤២ខ្នង រងបួសមនុស្សម្នាក់ ។ ករណីគ្រោះធម្មជាតិនេះ កើតឡើងនៅវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី២៨ ឧសភា ២០២៦ ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច និងសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានឲ្យដឹងថា នៅខេត្តស្វាយរៀង មានភ្លៀង១មេធំលាយឡំខ្យល់កន្ត្រាក់បណ្តាលឲ្យរលំផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន២៤២ខ្នង ក្នុងនោះ ខូចខាតទាំងស្រុង៣១ខ្នង ខូចមធ្យម១១០ខ្នង របើកដំបូល និងជញ្ជាំងតិចតួច១០១ខ្នង រងរបួសមនុស្សម្នាក់ ។

ប្រភពបញ្ជាក់ថា ប៉ះពាល់០៤ស្រុក ០១ក្រុង គឺស្រុកកំពង់រោទ៌ប៉ះពាល់០៣ឃុំ ខូចទាំងស្រុង០៣ខ្នង ខូចមធ្យម១ខ្នងតិចតួច១ខ្នង (ឃុំសំឡី១ខ្នងតិចតួច ឃុំស្វាយតាយានខូចទាំងស្រុង០៣ខ្នង និងឃុំត្នោត១ខ្នងខូចមធ្យម) ។
២-ស្រុកស្វាយទាប ប៉ះពាល់០៣ឃុំ ឃុំប្រសូត្រ ឃុំរមាំងថ្កោល ឃុំស្វាយរំពារ និងឃុំកណ្តៀងរាយ ខូចខាតទាំងស្រុង០៧ខ្នងមធ្យម១៥ខ្នង តិចតួច១១ខ្នងសរុប៣៣ខ្នង ។ ៣-ស្រុករំដួល០២ឃុំ ខូចខាតផ្ទះសរុប០៤ខ្នង ក្នុងនោះ ខូចទាំងស្រុង២ខ្នង ខូចមធ្យម១ខ្នងតិចតួច១ខ្នង ។

៤-ស្រុករមាសហែក០៣ឃុំ ខូចផ្ទះសម្បែងអស់៨៣ខ្នង ក្នុងនោះ ខូចទាំងស្រុង០៧ខ្នងខូចមធ្យម៥៧ខ្នង តិចតួច១៩ខ្នង ក្នុងនោះ ឃុំមុដា០៥ខ្នង ខូចទាំងស្រុង មធ្យម១ខ្នង តិចតួច១ខ្នង ឃុំត្រពាំងស្តៅ៦០ខ្នង ខូចទាំងស្រុង០៥ខ្នង ខូចមធ្យម៤៩ខ្នង តិចតួច០៦ខ្នង ឃុំអណ្តូងត្របែក១៤ខ្នងមធ្យម០៦ខ្នងតិចតួច០៨ខ្នង និងឃុំកំពង់ត្រាច០៤ខ្នងខូចតិចតួច។

៥-ក្រុងស្វាយរៀងប៉ះពាល់០៥សង្កាត់ ខូចខាតសរុប១១៧ខ្នង ក្នុងនោះ ខូចទាំងស្រុង១២ខ្នង មធ្យម៣៦ខ្នង របើកដំបូល និងជញ្ជាំងតិចតួច៦៩ខ្នង (សង្កាត់ព្រៃឆ្លាក់០៣ខ្នងតិចតួច ពោធិតាហោ០៥ខ្នង តិចតួចមានសង្កាត់ចេក១០ខ្នង ខូចមធ្យម៥ខ្នងតិចតួច០៥ខ្នង សង្កាត់ស្វាយតឿ២០ខ្នងទាំងស្រុង១ខ្នងមធ្យម១៥ខ្នងតិចតូច៥ខ្នងនិងសង្កាត់សង្ឃរ័៧៩ខ្នង ខូចទាំងស្រុង១១ខ្នង ខូចមធ្យម១៧ខ្នងរបើកដំបូលតិចតួច៥១ខ្នង មនុស្សរបួសធ្ងន់ម្នាក់បាក់ឆ្អឹងជំនីបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម។

នៅក្រុងស្វាយរៀង គឺរងកាខូចខាតច្រើនដោយនៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៨ ខែឧសភាឆ្នាំ ២០២៦ ក៏មានភ្លៀងធ្លាក់មួយមេធំដែរ និងលាយឡំខ្យល់កន្ត្រាក់មានធ្លាក់ព្រឹលដោយកន្លែងបានបោកបក់ មកពីទិសខាងកើតឆ្ពោះទៅខាងទិសខាងលិចចំក្រុងស្វាយរៀងបណ្ដាលឱ្យរលំផ្ទះ១១៧ខ្នងរបួសមនុស្សម្នាក់ធ្ងន់ធ្ងរ និងរលំបាក់ដើមឈើ និងគ្រោងដែកកន្លែងតាំងលំអអំពូលភ្លើងអគ្គិសនីនៅទំនប់តាណេងមាត់ច្រាំងទន្លេវ៉ៃគោក្រុងស្វាយរៀង ដួលរាបដល់ដីនិងបាក់រលំបង្គោលសូឡាអស់ជាច្រើនដើម ។ គ្រោះធម្មជាតិខាងលើនេះបានប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋធ្ងន់ធ្ងរមិនធ្លាប់មានកន្លងមក ៕










ចែករំលែកព័តមាននេះ