សហរដ្ឋអាមេរិក ៖ លើរណសិរ្សសេដ្ឋកិច្ចរបស់អាមេរិក មិនមានព័ត៌មានល្អឡើយ មានតែព័ត៌មានអ្រាកក់ ខុសពីការអួតអាងរបស់ប្រធាធិបតីលោកដូណាល់ ត្រាំ ដែលថា ក្រោមអាណត្តិរបស់លោកនឹងធ្វើឲ្យសេដ្ឋកិច្ចអាមេរិកស្ទុះឡើងវិញខ្លាំងបំផុត តាមរយៈបណ្ដាវិធានការដែលលោកចាត់ ។
ក្នុងរយៈពេលតែប៉ុន្មានម៉ោង ស្ថិតិផ្លូវការជាច្រើនសុទ្ធតែអាក្រក់ ខណៈសល់ពេលតែប៉ុន្មានខែទៀតដល់ពេលបោះឆ្នោះពាក់កណ្ដាលអាណត្តិ ដែលប្រធានាធិបតីមុនៗច្រើនរូប សុទ្ធតែបង្ហាញស្នាដៃល្អរបស់ខ្លួនមុនការបោះឆ្នោតនេះ ។
ក្រោមការដឹកនាំរបស់លោកជិត២ឆ្នាំមកនេះ តាមស្ថិតិកំណើនផលទុនជាតិសរុបរបស់អាមេរិកក្នុងត្រីមាសទីមួយមានការចុះថយយ៉ាងច្បាស់មកត្រឹមតែ១,៦% ទល់នឹង២% ក្នុងការវាយតម្លៃនាពេលមុននេះ ។ សេតវិមានគ្រោងថា កំណើនសេដ្ឋកិច្ចអាមេរិកនឹងមានពី៤% ទៅ៥% នាដំណាច់ឆ្នាំនេះ។ ចំណែកអតិផរណាមានខ្ពស់ទំនិញកាន់តែឡើងថ្លៃពិសេសតម្លៃប្រេង ទាក់ទិននឹងសង្គ្រាមដែលអាមេរិក និងអ៉ីស្រាអែលបានធ្វើប្រឆាំងអ៉ីរ៉ង់។
ចាប់តាំងពីច្រើនសប្ដាហ៍មកហើយ រដ្ឋាភិបាលលោកត្រាំ បានខិតខំលើកថា ការឡើងថ្លៃគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ ។ ក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមាន រដ្ឋមន្ត្រិហិរញ្ញវត្ថុអាមេរិក លោកSCOTT BLESSENT ថ្លែងកាលពីថ្ងៃទី២៨ ឧសភា ថា ខ្ញុំជឿជាក់ថា យើងអាចជំនះបានដំណាក់កាលអាក្រក់នេះ ។ លោកជឿជាក់ថាអតិផរណានឹងធ្លាក់ចុះវិញ នាពេលខាងមុខនេះ ហើយលោកថា អត្រាអ្នកអត់ការងារធ្វើនៅតែទាបត្រឹម៤,៣%។
តាមការស្ទាបស្ទង់មតិនានាថា បណ្ដាអ្នកបោះឆ្នោតគាំទ្រលោកដូណាល់ត្រាំឲ្យបានជាប់ឆ្នោត កាន់តែមិនសប្បាយចិត្តចំពោះលោក និងសម្ដែងការខកចិត្ត ។ បណ្ដាអ្នកបោះឆ្នោតឲ្យលោកត្រាំភាគច្រើននាពេលនេះសម្ដែងការខកចិត្តថា លោកត្រាំនិយាយមិនពិតដែលថា ការកាត់បន្ថយថវិការបស់រដ្ឋាភិបាលគឹដើម្បីឲ្យយើងសន្សំប្រាក់បានច្រើន តែតាមការពិតនាពេលនេះ លោកត្រាំបែរជានាំយើងទៅរកសង្គ្រាមដែលត្រូវចំណាយប្រាក់ច្រើនពាន់លានដុល្លារ ហើយធ្វើឲ្យទំនិញឡើងថ្លៃខ្ពស់ក្នុងសេដ្ឋកិច្ចរបស់យើង ក្នុងនោះ មានទាំងតម្លៃប្រេង។
បែបនេះហើយ បានជានាំឲ្យមានការផ្លាស់ប្ដូរមតិ។ បណ្ដាអ្នកដែលបោះឆ្នោតគាំទ្រលោកត្រាំមានការភ្ញាក់ខ្លួនថា ពួកគេមិនគួរធ្វើការជ្រើសរើសខុសបែបនេះសោះ ។ ពួកអ្នកបោះឆ្នោតគាំំទ្រលោកត្រាំ បានរិះគន់នយោបាយអន្តរាគមន៍និយមរបស់លោក ។ ពួកគេបោះឆ្នោតឲ្យលោកត្រាំ តែពេលនេះ មានការស្ដាយក្រោយ ។ ពួកគេថាលោកត្រាំនិយាយតែលើខ្យល់ចំពោះសេដ្ឋកិច្ច ដែលពិតជាឆ្កួតទាំងស្រុង ។ យើងចូលទៅផ្សារទំនើបជាមួយប្រាក់១០០ដុល្លារ តែយើងមិនអាចទិញអ្វីដែលយើងចង់បាន ។ គេមិនគិតថា ទំនិញនឹងចុះថោកវិញឡើយ ៕

ចែករំលែកព័តមាននេះ