ឡានដឹកដីកំពុងបង្កផលប៉ះពាល់ខ្លាំង សូមជួយទប់ស្កាត់ផង
- កណ្តាល
ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន រួមនិងអ្នកធ្វើដំណើរតាមផ្លូវនេះ បានសំណូមពរដល់លោកអភិបាលក្រុង នឹងលោកអភិបាលខេត្តកំពង់ធំ សូមលោកជួយអន្តរាគមន៍ចំពោះក្រុមហ៊ុនឡានដឹកដីធន់យក្សទាំងអស់នេះដែលកំពុងតែបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពពួកគាត់ ព្រមទាំងកូនចៅផងដែរ ដោយសារតែក្រុមហ៊ុនឡានដឹកដីទាំងនោះបើកបរលឿនៗណាស់ ហើយហុយដីទ្រលោម ដូចប្រញាប់ទៅរកស្លាប់ឆាប់ ដោយពុំមានការស្រោចទឹកផ្លូវវនោះទេ គាប់ជួនពេលខ្លះឃើញមានស្រោចទឹកម្តងម្កាលដែរ តែការស្រោចនោះសោតគឺធ្វើឱ្យតែរួចពីដៃ មិនទាំងសើមផ្លូវផង ផុតពីគូថឡានស្ងួតបាត់ទៅហើយ ។
ពួកគាត់មានការកោតសរសើរណាស់ចំពោះអាជ្ញារធរដែលបានកសាងនិងអភិវឌ្ឍន៍ក្រុងស្ទឹងសែន ខេត្តកំពង់ធំ តែសូមកុំឱ្យបង្កផលប៉ះពាល់ដល់បរិស្ថាន នឹងសុខភាពពលរដ្ឋយ៉ាងដូច្នេះ សព្វថ្ងៃនេះនៅតាមផ្ទះពលរដ្ឋនិមួយៗដែលនៅអមសងខាងផ្លូវមួយខ្សែរនេះគឺពោរពេលទៅដោយធុលីដីហុយគ្មានលស់មួយនាទីណាសោះឡើយ ។
សូមលោកអភិបាលក្រុង និងខេត្តមេត្តាជួយផង តើសុខភាពផ្លូវដង្ហើមពួកលោកវិញនោះទៅជាយ៉ាងណានៅថ្ងៃមុខ បើមួយថ្ងៃៗហុយយ៉ាងៗនេះនោះ ទឹកស្រោចផ្លូវក៏គ្មាន ទង្វើរបស់ក្រុមហ៊ុនទាំងនេះហាក់មើលងាយមើលស្រាលចំពោះសុខភាពពលរដ្ឋណាស់ ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕







ចែករំលែកព័តមាននេះ