សោកស្តាយ ! ខ្យល់កន្ត្រាក់បំផ្លិចបំផ្លាញផ្ទះពលរដ្ឋ៦ខ្នងទាំងយប់ នៅព្រៃកប្បាស អភិបាលស្រុកដឹកនាំកម្លាំងចុះជួយសង្គ្រោះភ្លាមៗ
- តាកែវ
ខេត្តតាកែវ ៖ ផ្ទះប្រជាពលរដ្ឋចំនួន០៦ខ្នង នៅក្នុងភូមិថ្មី និងភូមិតាឡូង ស្រុកព្រៃកប្បាស ត្រូវបានរងការខូចខាតខ្លាំង និងមធ្យម ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង៧:០០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ។

ភ្លាមៗនោះដែរលោក គិន ភក្ដី អភិបាលស្រុកព្រៃកប្បាស បានដឹកនាំកងកម្លាំងអធិការដ្ឋាននគរបាលស្រុក និងអាជ្ញាធរមូលដ្ឋាន ចុះទៅពិនិត្យផ្ទាល់ និងជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋភ្លាមៗ ។

នៅវេលាម៉ោង៧:០០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោកគិន ភក្ដី អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃកប្បាស បានដឹកនាំមន្ត្រី កងកម្លាំងអធិការដ្ឋាននគរបាលស្រុក អាជ្ញាធរឃុំ ភូមិ ចុះត្រួតពិនិត្យ និងអន្តរាគមន៍ករណីខ្យល់កន្ត្រាក់ ដែលបណ្ដាលអោយខូចខាតផ្ទះប្រជាពលរដ្ឋមានខ្លាំង និងមធ្យម ចំនួន០៦ខ្នងផ្ទះ ស្ថិតនៅភូមិថ្មី និងភូមិតាឡូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ក្នុងនោះដែរលោកអភិបាលស្រុកបានសំដែងនូវការសោកស្ដាយចំពោះការខូចខាត ផ្ទះសម្បែង ទ្រព្យសម្បតិ្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងហេតុការដ៏អាក្រក់នេះ ។

ទន្ទឹមនោះ លោកអភិបាលស្រុកបានណែនាំដល់បងប្អូនសូមបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ពិសេសចំពោះហេតុការណ៍ដែលអាចកើតមានឡើងជាយថាហេតុបង្កឡើងដោយគ្រោះធម្មជាតិដែលមិនអាចដឹងមុន ៕






ចែករំលែកព័តមាននេះ