ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធ.ត់ចិត្តជំនួសកសិករ ! រន្ទះបា.ញ់ងា.ប់គោរហូតដល់ ១៩ក្បាល ត្រឹមមួយប៉ព្រិចភ្នែកនៅស្រុកលំផាត់

1 ម៉ោង មុន

ខេត្តរតនគិរី ៖ មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី បាន​ប្រកាស​នា​រសៀល ថ្ងៃ​ទី​២៩ ខែឧសភា​នេះ​ថា ៖ សូម​កសិករ​មាន​ប្រុង​ប្រយ័ត្ន​! រន្ទះបាញ់​គោ​ងាប់​១៩​ក្បាល នៅ​ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

បើ​តាម​របាយការណ៍​របស់​រដ្ឋបាល​ឃុំ​ជ័យ​ឧត្ដម ស្រុក​លំ​ផាត់ ខេត្តរតនគិរី បាន​បង្ហាញ​ថា ករណី​គ្រោះ​ធម្មជាតិ​រន្ទះបាញ់​សត្វ​គោ​ខាងលើ​នេះ​កើតឡើង នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​១:២០​នាទី​រសៀល បណ្តាល​អោយ​គោ​១៩​ក្បាល​ងាប់​ភ្លាម​ៗ ក្នុង​នោះ​ភូមិ​ថ្មី​ចំនួន​៩​ក្បាល និង​ភូមិ​ស្រែ​ឈូក​ចំនួន ១០​ក្បាល ។

គួរ​បញ្ជាក់​ថា រន្ទះបាញ់ គឺជា​បាតុភូត​ធម្មជាតិ​កើតឡើង ដោយសារ​ភាព​ខុស​គ្នា​នៃ​បន្ទុកអគ្គិសនី​ក្នុង​ពពក និង​ផ្ទៃដី ។ ហើយ​គោ​ដែល​នៅ​ទីវាល ឬ​នៅ​ក្រោម​ដើមឈើ គឺជា​ចំណុច​ស្រូប ឬ​ចំណុចប្រសព្វ​នៃ​ប៉ូ​ល​អគ្គិសនី ដែល​ងាយ​រង​គ្រោះ​បំផុត ។

ជាក់ស្តែង​ករណី​រន្ទះបាញ់​គោ​១៩​ក្បាល​ងាប់​ខាងលើ គឺជា​ការ​ខាតបង់​ទ្រព្យធន​ដ៏​ធំ​មួយ​សម្រាប់​កសិករ ។ ដូច្នេះ សូម​ប្រជា​កសិករ​មានការ​ប្រុង​ប្រយ័ត្ន នៅ​ដើមរដូវ​វស្សា​នេះ​អាច​នឹង​មាន​ភ្លៀង ផ្គរ​រន្ទះ​ច្រើន ៕